司法部代表副总理慰问安保及清洁人员 迎接亡人节







分类政府动态
事件时间2026-10-07
地点金边
来源柬埔寨司法部
发布时间2026/10/07 18:08
详情描述
2026年10月7日,柬埔寨司法部国务秘书翁索帕林(Uong Sopharin)代表副总理兼司法部长高乐(Keut Rith),在金边司法部办公大楼慰问了负责安保及清洁工作的基层员工,并向他们发放了亡人节节日补助金。
翁索帕林在活动中转达了高乐副总理的问候,并对安保人员在维护办公场所安全秩序,以及清洁人员在保持环境卫生与美观方面所付出的努力表示认可。
此次慰问旨在亡人节前夕关怀基层员工,翁索帕林鼓励员工利用假期返乡与家人团聚,并叮嘱他们在往返途中注意交通安全,祝愿全体员工及家属节日平安健康。
📋 简要摘要 ▸
司法部国务秘书代表副总理兼司法部长,在亡人节前夕慰问司法部安保及清洁人员,并分发节日补助金,鼓励员工返乡团聚。
📋 完整原文 ▸
ឯកឧត្តម អ៊ួង សុភារិន្ទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ នាំយកប្រាក់ឧបត្ថម្ភប្រគល់ជូនកងកម្លាំង និងបុគ្គលិកសម្អាត ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ
=================
ទីស្តីការក្រសួងយុត្តិធម៌៖ នៅ ល្ងាចថ្ងៃពុធ ១១រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម អ៊ួង សុភារិន្ទ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញជួបសំណេះសំណាល និងនាំយកប្រាក់ឧបត្ថម្ភប្រគល់ជូនកងកម្លាំងរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងបុគ្គលិកសម្អាតប្រចាំទីស្តីការក្រសួងយុត្តិធម៌ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ។
ក្នុងឱកាសនោះ ឯកឧត្តម អ៊ួង សុភារិន្ទ បាននាំយកនូវការសួរសុខទុក្ខ និងប្រសាសន៍ផ្តាំផ្ញើប្រកបដោយមនោសញ្ចេតនាដ៏ជ្រាលជ្រៅរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ជូនដល់កងកម្លាំង និងបុគ្គលិកសម្អាតទាំងអស់ ព្រមទាំងបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង ប្រកបដោយស្មារតីទទួលខុសត្រូវ ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ បរិស្ថាន និងសោភ័ណភាពនៅក្នុងបរិវេណទីស្តីការក្រសួងយុត្តិធម៌នាពេលកន្លងមក។
ជាមួយគ្នានេះ ឯកឧត្តមក៏បានជូនពរដល់កងកម្លាំង និងបុគ្គលិកសម្អាតទាំងអស់ ព្រមទាំងក្រុមគ្រួសារ សូមមានសុខភាពល្អ សុភមង្គល និងធ្វើដំណើរទៅកាន់ស្រុកកំណើត ដើម្បីជួបជុំក្រុមគ្រួសារ និងចូលរួមប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ ប្រកបដោយសុខសុវត្ថិភាពទាំងពេលទៅ និងពេលត្រឡប់មកវិញ។
សូមរីករាយពិធីបុណ្យភ្ជុំបិណ្ឌ!