柬埔寨劳务中介协会ALMAC换届 推动劳务市场规范化





分类劳务
事件时间2026-05-23
地点金边
来源柬埔寨劳工部
发布时间2026/05/25 12:50
详情描述
2026年5月23日,柬埔寨劳工与职业培训部部长兴沙出席了柬埔寨劳务中介协会(ALMAC)第七届理事会(2026-2031年)就职典礼。活动在金边Oakwood Premier酒店举行,克冷索胡当选为新任协会主席。
兴沙部长在会上对协会过去在劳工选拔、培训、派遣及管理方面的贡献表示认可。他指出,劳务输出是促进家庭经济及国家社会发展的重要动力,通过合法渠道派遣劳工不仅能增加收入,还有助于技术与经验的积累。
新任主席克冷索胡承诺,协会将进一步提升劳务输出的透明度,并严格遵守职业道德与法律法规。协会将配合劳工部拓展海外劳务市场,同时探索外籍劳工来柬工作的管理机制,旨在为劳工提供更佳的权益保障。
兴沙部长强调,劳务中介机构在保障劳工安全、尊严及合法权益方面扮演关键角色。协会成员在发布招聘信息、薪资待遇及工作条件时,必须确保信息的真实性,严禁虚假宣传。劳工部将持续与协会合作,通过明确的机制推动劳务市场规范化,提升服务质量。
📋 简要摘要 ▸
劳工部部长兴沙出席ALMAC协会第七届理事会就职典礼。新任主席克冷索胡承诺将提升劳务输出透明度,并配合劳工部拓展海外劳务市场及规范外籍劳工管理,旨在为劳工提供更佳保障。
📋 完整原文 ▸
ឯកឧត្តម ហេង សួរ ចូលរួមអបអរសាទរថ្នាក់ដឹកនាំថ្មីអាណត្តិទី៧នៃសមាគម ALMAC និងជំរុញឱ្យរួមគ្នាជាធ្លុងមួយដើម្បីពង្រីកសេវាទីផ្សារការងារប្រកបដោយគុណភាពសម្រាប់ពលករខ្មែរ
(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុង «ពិធីបោះឆ្នោតជ្រើសរើស ប្រធាន អនុប្រធាន និងសមាជិកក្រុមប្រឹក្សាភិបាលអាណត្តិទី៧ (២០២៦-២០៣១) ព្រមទាំងពិធីលៀងសាយភោជន៍អបអរសាទរក្រុមប្រឹក្សាភិបាលថ្មី នៃសមាគមទីភ្នាក់ងារទេសន្តរប្រវេសន៍ការងារកម្ពុជា (អលម៉េក/ALMAC)» អតីត សមាគម អាក្រា នាល្ងាចថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ នៅសណ្ឋាគារ Oakwood Premier Phnom Penh។
ជាមួយនឹងការអបអរសាទរចំពោះលោក ខ្លេង សុខហ៊ ដែលត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានក្រុមប្រឹក្សាភិបាល ក៏ដូចជាប្រធាន អនុប្រធាន និងសមាជិកក្រុមប្រឹក្សាភិបាលថ្មី ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ចំពោះសមាគម ដែលខិតខំអនុវត្តការងារនាពេលកន្លងមក ក្នុងការពង្រឹងគុណភាព និងប្រសិទ្ធភាពការងារក្នុងការជ្រើសរើស បណ្តុះបណ្តាល បញ្ជូន និងគ្រប់គ្រងជនទេសន្តរប្រវេសន៍ការងារខ្មែរទៅធ្វើការនៅបរទេសចាប់តាំងពីអាណត្តិទី១មក។ ការរៀបចំលក្ខន្តិកៈថ្មី និងការបោះឆ្នោតនេះគឺជាការបង្ហាញពីចក្ខុវិស័យដ៏វែងឆ្ងាយយ៉ាងត្រឹមត្រូវ បេសកកម្មថ្មី និងការទទួលខុសត្រូវកាន់តែទូលំទូលាយរបស់សមាគមក្នុងការពង្រីកដែនអនុវត្តលើទីភ្នាក់ងារផ្តល់សេវាទេសន្តរប្រវេសន៍ការងារ សម្រាប់ជនជាតិខ្មែរទៅធ្វើការនៅក្រៅប្រទេស និងទីភ្នាក់ងារផ្តល់សេវាទេសន្តរប្រវេសន៍ការងារសម្រាប់ជនបរទេសមកធ្វើការនៅកម្ពុជានាពេលអនាគត។
ឯកឧត្តមជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់ក្រុមប្រឹក្សាភិបាលអាណត្តិទី៧ សមាគមនឹងបន្តស្មារតីសាមគ្គីភាពដ៏រឹងមាំជាសំឡេងតែមួយ ធ្វើការជាមួយគ្នាជាធ្លុងមួយ និងប្រើលក្ខន្តិកៈដែលមានចែង ដើម្បីសម្រេចបាននូវសមិទ្ធផលល្អប្រសើរបន្តទៅទៀត និងចូលរួមសហការជាមួយក្រសួងយ៉ាងសកម្ម ក្នុងការបំពេញបេសកកម្មក្នុងវិស័យទេសន្តរប្រវេសន៍ការងារ។ ក្រសួងរីករាយរង់ចាំសហការជានិច្ចជាមួយសមាគម ក្នុងទិសដៅគាំទ្រ និងជំរុញឱ្យវិស័យនេះឱ្យកាន់តែប្រសើរឡើង និងផ្តល់នូវសេវាកម្ម ក៏ដូចជាអត្ថប្រយោជន៍ជាអតិបរមាជូនដល់បងប្អូនពលករកាន់តែប្រសើរជាងមុនតាមរយៈយន្តការដ៏ច្បាស់លាស់។
ឯកឧត្តម ហេង សួរ បានរំលេចថា ទេសន្តរប្រវេសន៍ការងារ គឺជាកម្លាំងចលករដ៏សំខាន់ក្នុងការរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ សហគមន៍ និងសង្គមជាតិ។ ការបញ្ជូនពលករខ្មែរទៅធ្វើការនៅបរទេសតាមរយៈយន្តការស្របច្បាប់ មិនត្រឹមតែជួយបង្កើតឱកាសការងារ បង្កើនប្រាក់ចំណូល និងលើកកម្ពស់ជីវភាពគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ការផ្ទេរជំនាញបច្ចេកទេស បទពិសោធការងារ និងចំណេះដឹង បច្ចេកទេសថ្មីៗត្រឡប់មកចូលរួមអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាវិញ ឬបង្កើតមុខរបរដោយខ្លួនឯងតាមរយៈប្រាក់សន្សំទុក។
ឯកឧត្តមមានប្រសាសន៍ថា ទីភ្នាក់ងារផ្តល់សេវាការងារក្រៅប្រទេស គឺជាតួអង្គសំខាន់មួយនៅក្នុងវដ្តទេសន្តរប្រវេសន៍ការងារ។ ការអនុវត្តការងាររបស់ទីភ្នាក់ងារនីមួយៗ មានឥទ្ធិពលផ្ទាល់ទៅលើសុវត្ថិភាព សេចក្តីថ្លៃថ្នូរ សិទ្ធិ និងអត្ថប្រយោជន៍ដល់ពលករ ក៏ដូចជាកេរ្តិ៍ឈ្មោះរបស់កម្ពុជានៅលើឆាកអន្តរជាតិ។ ហេតុនេះ សមាគមត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ក្រមសីលធម៌វិជ្ជាជីវៈ តម្លាភាព និងការទទួលខុសត្រូវខ្ពស់។ ការផ្សព្វផ្សាយព័ត៌មានពីឱកាសការងារ ប្រាក់ឈ្នួល អត្ថប្រយោជន៍ លក្ខខណ្ឌការងារ និងលក្ខខណ្ឌរស់នៅ ក៏ត្រូវធ្វើឡើងដោយផ្អែកលើការពិត មិនត្រូវបំភ្លៃ បំផ្លើស ឬបិទបាំងព័ត៌មាន ដែលអាចនាំឱ្យពលករយល់ច្រឡំ ឬសម្រេចចិត្តដោយខ្វះព័ត៌មាន ជាពិសេស សមាគមត្រូវណែនាំ តាមដាន និងលើកកម្ពស់ការអនុវត្តរបស់សមាជិកខ្លួនឱ្យគោរពច្បាប់ បទប្បញ្ញត្តិ និងគោលការណ៍ណែនាំរបស់ក្រសួងឱ្យបានម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់ការអនុវត្តខុសច្បាប់ ការបោកបញ្ឆោត ការយកថ្លៃសេវាមិនត្រឹមត្រូវ និងការកេងប្រវ័ញ្ចលើពលករ។
ឯកឧត្តមរដ្ឋមន្រ្តី បានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំថ្មីនៃសមាគមឱ្យខិតខំតម្រង់ទិសឯកទេស រៀនសូត្រពីវិស័យរបស់ខ្លួន រួមគ្នាលើកតម្កើងកិត្យានុភាព សេចក្តីថ្លៃថ្នូរ និងកិត្តិយសរបស់ខ្លួន ដោយប្រកាន់ខ្ជាប់នូវគោលការណ៍សាមគ្គីភាព សុចរិតភាព ការគោរពច្បាប់ និងការទទួលខុសត្រូវវិជ្ជាជីវៈ ត្រូវបង្កើនកិច្ចប្រឹងប្រែងបើកច្រកទីផ្សារការងារថ្មីសម្រាប់សមាជិកខ្លួន ព្រមទាំងបន្តកិច្ចសហការជាមួយក្រសួង ស្ថាប័ន អង្គការជាតិនិងអន្តរជាតិ សមាគមនិយោជក សហជីព និងដៃគូពាក់ព័ន្ធ ដើម្បីរួមគ្នាដោះស្រាយការប្រឈមក្នុងវិស័យទេសន្តរប្រវេសន៍ការងារ។
ក្នុងនាមប្រធានក្រុមប្រឹក្សាភិបាលថ្មី លោក ខ្លេង សុខហ៊ បានប្តេជ្ញាថា លោកនឹងប្រឹងប្រែងយកចិត្តទុកដាក់ខ្ពស់ដើម្បីបម្រើផលប្រយោជន៍សមាគម សមាជិក និងពលករប្រកបដោយសមធម៌ និងតម្លាភាព ក៏ដូចជាបង្កើនកិច្ចសហការឱ្យកាន់តែជិតស្និទ្ធជាមួយក្រសួងការងារ និងដៃគូ ជាពិសេសការកៀរគរប្រភពចំណូលដើម្បីទ្រទ្រង់សមាគម ពង្រីកទីផ្សារការងារបន្ថែម និងដកស្រង់បទពិសោធល្អៗពីប្រទេសបញ្ជូនពលករចេញជាដើម៕
#MLVT #HENGSour