亚投行(AIIB)与柬埔寨深化基础设施合作
| 分类 | 经济 |
| 事件时间 | 2026-2030 |
| 事件地点 | 柬埔寨 |
| 发布时间 | 2026-04-04 17:29 |
新闻摘要
亚投行承诺支持柬埔寨发展需求,双方将加强在能源等领域的战略合作,并推进2026-2030年合作框架的实施。
ប្រធានធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) Zou Jiayi៖ AIIB ប្ដេជ្ញាបន្តសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ចូលរួមគាំទ្រដល់របៀបវារៈ និងតម្រូវការអភិវឌ្ឍរបស់កម្ពុជា ដែលមានភាពស្របគ្នានឹងគោលនយោបាយ និងអាទិភាពជាយុទ្ធសាស្រ្តរបស់ AIIB ។ ក្នុងនោះ ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការរវាង AIIB និងកម្ពុជា មិនត្រឹមតែជាក្របខ័ណ្ឌហិរញ្ញប្បទានប៉ុណ្ណោះទេ ប៉ុន្តែជាសញ្ញាដ៏រឹងមាំនៃភាពជាដៃគូយ៉ាងជិតស្និទ្ធរវាង AIIB និងកម្ពុជា ហើយ AIIB បានត្រៀមខ្លួនរួចជាស្រេចក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ដោយចាប់ផ្តើមការរៀបចំបេក្ខភាពគម្រោងឱ្យកាន់តែឆាប់ ។ AIIB នឹងបន្តសម្របសម្រួល និងជំរុញការអនុម័ត CCF 2026-2030 សំដៅឈានដល់ការដាក់ឱ្យអនុវត្តបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពខ្ពស់ ឈានទៅសម្រេចចុះហត្ថលេខាលើគម្រោងអាទិភាពនីមួយៗ តាមឆ្នាំដែលបានគ្រោងទុក ។
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចកម្ពុជា៖ កម្ពុជានឹងពិនិត្យឡើងវិញនូវតម្រូវការអភិវឌ្ឍរយៈពេលមធ្យម និងវែងក្នុងវិស័យថាមពល ព្រមទាំងបន្តកិច្ចសន្ទនាជាមួយ AIIB ចំពោះតម្រូវការជាក់លាក់ ហើយបានបញ្ជាក់អំពីការប្តេជ្ញាខ្ពស់ របស់កម្ពុជាក្នុងការពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយ AIIB ក្នុងការអនុវត្តបេក្ខភាពគម្រោងក្នុងវិស័យអាទិភាពរួមមាន ទឹក ផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធថ្នាក់ក្រោមជាតិ ព្រមទាំងបន្តពិភាក្សាជាមួយ AIIB លើឧបករណ៍ហិរញ្ញវត្ថុថ្មីៗ (New Financial Facilities) ដែលកម្ពុជាអាចទទួលយកបាន។
[**Join AMS One-minute**](https://t.me/ams1minute)