Botica柬埔寨成立20周年 拟引入澳洲技术拓展出口










分类企业动态
事件时间2026-06-06 18:00
地点金边森速区
来源柬埔寨勋爵协会
发布时间2026/06/09 15:00
详情描述
2026年6月6日晚,Botica柬埔寨在金边森速区德普米尔中心举办成立20周年庆典。柬埔寨王国政府高级官员、柬埔寨勋爵协会成员、国内外商业伙伴及各界嘉宾出席了此次活动。
Botica柬埔寨总经理凯·波尼拉克(Keo Bophirak)在会上回顾了公司发展历程。该公司成立于2004年,起初为小型企业,经过20年的运营,现已发展成为拥有多元化产品的建材供应商。目前,公司已引入澳大利亚技术以提升本地生产质量。针对未来发展,公司制定了强化生产能力的战略目标,计划将产品出口至海外市场。
在庆典上,与会嘉宾对公司在过去20年间克服全球经济波动、金融危机及供应链中断等挑战表示认可。公司通过调整经营策略,在建筑领域保持了持续增长。
作为柬埔寨建筑材料行业的参与者,Botica柬埔寨通过扩大业务规模,在提供就业岗位及增加国民收入方面发挥了作用,并持续通过提升产品技术标准,支持柬埔寨建筑产业的经济增长。
📋 简要摘要 ▸
Botica柬埔寨近日在森速区德普米尔中心举办成立20周年庆典。该公司自2004年成立以来,已从小型企业发展为拥有多元化产品的建材商。目前公司正利用澳大利亚技术提升本地产能,并制定了出口海外市场的战略目标,以持续推动柬埔寨建筑产业的经济增长。
📋 完整原文 ▸
«អបអរសាទរពិធីគម្រប់ខួប ២០ឆ្នាំ នៃការវិវឌ្ឍរបស់ក្រុមហ៊ុនបូទីកាកម្ពុជា/Botica Cambodia»
បន្ទាប់ពីបានឈរជាមួយអតិថិជនអស់រយៈពេល ២០ឆ្នាំដ៏មានន័យមកនេះ ក្នុងការកសាងសំណង់ដ៏រឹងមាំ សុវត្ថិភាព និងស្រស់ស្អាត ក្រុមហ៊ុនបូទីកាកម្ពុជា/Botica Cambodia បានប្រារព្ធព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្ររបស់ខ្លួន គឺ «ពិធីគម្រប់ខួប ២០ឆ្នាំ នៃការវិវឌ្ឍរបស់បូទីកាកម្ពុជា/Botica Cambodia» ដែលរៀបចំឡើងនៅមជ្ឈមណ្ឌលដឺព្រីមៀរសេនធ័រសែនសុខ រាជធានីភ្នំពេញ នារាត្រីថ្ងៃសៅរ៍ ៦រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.,២៥៧០ ត្រូវនឹងថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៦ ។
ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ត្រូវបានរៀបចំឡើងប្រកបដោយនក្ខត្តឫក្សក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ព្រមទាំងមានវត្តមានពីសំណាក់ថ្នាក់ដឹកនាំក្រុមហ៊ុន ដៃគូអាជីវកម្ម អ្នកឧកញ៉ា និងឧកញ៉ានៃសមាគមឧកញ៉ាកម្ពុជា ធុរជន និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ចូលរួមអបអរសាទរយ៉ាងច្រើនកុះករ។
ថ្លែងក្នុងឱកាសនោះ លោកឧកញ៉ា កែវ បូណ៌ភិរក្ស អគ្គនាយកក្រុមហ៊ុនបូទីកាកម្ពុជា/Botica Cambodia បានលើកឡើងអំពីសាវតារបស់ក្រុមហ៊ុន ដែលជាក្រុមហ៊ុន កូនខ្មែរបានចាប់ផ្តើមដំណើរការតាំងពីឆ្នាំ ២០០៤ និងបានអភិវឌ្ឍពីក្រុមហ៊ុនតូចរហូតក្លាយជាក្រុមហ៊ុនដ៏ធំនិងមានផលិផលសម្បូរណ៍បែប ដោយបានចាប់យកបច្ចេកវិទ្យាអូស្រ្តាលីគុណភាពឈានមុខក្នុងការពង្រឹងផលិតផលក្នុងស្រុក។ លោកឧកញ៉ា បានបន្តទៀតថា ហែលឆ្លងឧបសគ្គ ២០ឆ្នាំ៖ «បូទីកា» បង្ហាញភាពរឹងមាំក្នុងវិស័យសំណង់ និងប្តេជ្ញាចិត្តពង្រឹងសមត្ថភាពផលិត ដើម្បីឈានទៅរកការនាំចេញទៅក្រៅប្រទេស និងបន្តសម្រេចឱ្យបានសមិទ្ធិផលថ្មីៗបន្ថែមទៀត ដើម្បីជាទីមោទកភាពចំពោះក្រុមហ៊ុន និងសង្គមជាតិ។
ក្នុងពិធីដ៏វិសេសវិសាលនោះ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានថ្លែងនូវការកោតសើរចំពោះវឌ្ឍនភាពរបស់ក្រុមហ៊ុន ដោយបានជំនះនូវដំណាក់កាល និងឧបសគ្គធំៗជាច្រើន បើទោះបីជាជួបនូវវិបត្តិសកលជាច្រើនរួមមាន៖ វិបត្តិសេដ្ឋកិច្ច និងហិរញ្ញវត្ថុពិភពលោក, វិបត្តិរីករាលដាលនៃជំងឺកូវីដ-១៩ ដែលបានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ច, វិបត្តិសង្គ្រាមរវាង រុស្ស៊ី និងអ៊ុយក្រែន រួមទាំង សង្គ្រាមនៅមជ្ឈិមបូព៌ា ដែលបានធ្វើឱ្យមានការប្រែប្រួល និងរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់សកលយ៉ាងណាក៏ដោយ ក៏ក្រុមហ៊ុននៅតែអាចឈរជើងបានយ៉ាងរឹងមាំ ដោយបានប្រែក្លាយបញ្ហាប្រឈមទៅជាឱកាស និងបន្តរីកចម្រើនជាលំដាប់។ ទាំងនេះបាន បង្ហាញឱ្យឃើញយ៉ាងច្បាស់ពី ស្មារតីសាមគ្គីភាព ភាពច្នៃប្រឌិត និងយុទ្ធសាស្ត្រ ដឹកនាំដ៏មានប្រសិទ្ធភាព ក្រោមការដឹកនាំរបស់ប្រធានគ្រប់គ្រង។
សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានគូសរំលេចអំពីការខិតខំប្រឹងប្រែងចាប់យកនូវបច្ចេកវិទ្យាថ្មីៗ និងការពង្រឹងគុណភាពផលិតរបស់ខ្លួន បោះជំហានចូលទីផ្សា ។ ម៉្យាងវិញទៀត ក្រុមហ៊ុនក៏បានចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការជួយគាំទ្រ និងលើកកម្ពស់ដល់វិស័យឯកជន ដែលជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិ ។ ការចូលរួមចំណែកនេះ មិនត្រឹមតែជួយបង្កើតការងារ និងប្រាក់ចំណូលជូនដល់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ឱ្យមានចីរភាព និងបរិយាបន្ន តាមរយៈ ការពង្រីកសមត្ថភាពនៃធុរកិច្ច។