劳工部举办的2026年国家就业与劳动生产率博览会圆满结束,旨










事件时间2026-09-13
地点金边
来源柬埔寨劳工部
发布时间2026/09/13 20:14
详情描述
2026年9月13日,为期一天半的2026年国家就业与劳动生产率博览会在金边圆满结束。本次活动由柬埔寨劳工部部长兴索主持,旨在为求职者提供就业机会,同时改善投资环境,促进国家经济与人力资源发展。
出席闭幕式的嘉宾包括相关政府部门代表、国内外组织、企业、工厂、教育培训机构、发展伙伴、工会及社会各界人士。国家就业与劳动机构主席乌杰占莫妮卡表示,当前市场对技术、数字及人工智能(AI)领域的需求日益增长,终身学习与公私合作对于提升劳动生产率至关重要,这是国家经济增长及实现从欠发达国家转型发展的核心动力。该机构将对本次第16届博览会进行总结评估,为2027年举办第17届博览会提供经验参考。
劳工部部长兴索在闭幕致辞中指出,本次博览会的成功举办得益于金边柬埔寨青年联合会、柬埔寨制衣、制鞋及旅行用品协会(TAFTAC)、技能发展基金(SDF)、世界银行、国际劳工组织(ILO)等合作伙伴的支持。
博览会现场为求职者提供了简历指导、就业咨询及现场面试等一站式服务,求职者可根据个人意愿及市场需求选择岗位。兴索强调,现场提供的数万个就业岗位体现了柬埔寨在政府领导下保持了社会稳定,具备持续创造就业机会的能力,以提升民众生活水平并推动劳动力市场发展。
📋 简要摘要 ▸
劳工部举办的2026年国家就业与劳动生产率博览会圆满结束,旨在为求职者提供就业机会,同时改善投资环境,促进国家经济与人力资源发展。
📋 完整原文 ▸
ពិព័រណ៍ជាតិការងារ និងផលិតភាពការងារ ឆ្នាំ២០២៦ ជាស្ពានចម្លងសម្រាប់អ្នកស្វែងរកការងារ ឱ្យជួបការងារក្នុងក្ដីស្រមៃ ព្រមទាំងជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ និងអភិវឌ្ឍន៍ធនធានមនុស្ស
(ភ្នំពេញ)៖ ពិព័រណ៍ជាតិការងារ និងផលិតភាពការងារ ឆ្នាំ២០២៦ បន្ទាប់ពីបានប្រព្រឹត្តទៅអស់រយៈពេល ១ថ្ងៃកន្លះ ត្រូវបានបញ្ចប់ដោយជោគជ័យ ក្រោមអធិបតីភាព ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ អង្គការជាតិ-អន្តរជាតិ ក្រុមហ៊ុន សហគ្រាស រោងចក្រ និងគ្រឹះស្ថានអប់រំបណ្តុះបណ្តាល ដៃគូអភិវឌ្ឍន៍ សមាគម សហជីព សហព័ន្ធ សិល្បករ អ្នកមានឥទ្ធិពលក្នុងបណ្តាញសង្គម ព្រមទាំងសិស្ស-និស្សិត និងអ្នកស្វែងរកការងារផងដែរ។
លោកជំទាវ អ៊ូច ជាច័ន្ទមល្លិកា ប្រធានទីភ្នាក់ងារជាតិមុខរបរ និងការងារ បានឱ្យដឹងថា បម្រែបម្រួលតម្រូវការជំនាញ និងមុខរបរ ព្រមទាំងការធ្វើទំនើបកម្មប្រព័ន្ធទីផ្សារការងារ គឺពិតជាមានសារៈសំខាន់ ជាពិសេស តម្រូវការជំនាញបច្ចេកវិទ្យា ឌីជីថល និងបញ្ញាសិប្បនិម្មិត (AI)។ លើសពីនេះ ការសិក្សាគឺជាដំណើរការពេញមួយជីវិត ដើម្បីត្រូវបន្តអភិវឌ្ឍសមត្ថភាព រួមជាមួយកិច្ចសហការរវាងរដ្ឋ និងឯកជន អ្វីដែលសំខាន់គឺ ផលិតភាពការងារ ជាកត្តាស្នូលសម្រាប់កំណើនសេដ្ឋកិច្ច និងការត្រៀមខ្លួនចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច។
លោកជំទាវ បន្ថែមទៀតថា អ្វីដែលទីភ្នាក់ងារជាតិមុខរបរ និងការងារ ត្រូវធ្វើការងារបន្ត គឺបូកសរុប និងវាយតម្លៃ នៃការរៀបចំពិព័រណ៍លើកទី១៦នេះ ដោយឆ្លុះបញ្ចាំងពីចំណុចខ្លាំង ជាពិសេសចំណុចដែលត្រូវកែលម្អ ជាមួយនឹងបទពិសោធដើម្បីជាមូលដ្ឋានសម្រាប់ការរៀបចំសម្រាប់លើកទី១៧ ក្នុងឆ្នាំ២០២៧ ឱ្យកាន់តែប្រសើរ និងទទួលបានភាពទាក់ទាញ។
ថ្លែងក្នុងពិធីបិទ ឯកឧត្តម ហេង សួរ បានលើកឡើងដែរថា ពិព័រណ៍ជាតិការងារ និងផលិតភាពការងារ ឆ្នាំ២០២៦នេះ អាចប្រព្រឹត្តទៅបានយ៉ាងជោគជ័យ ហើយនិងបានដំណើរការទៅដោយរលូន ដោយសារមានការចូលរួមពីដៃគូសំខាន់ៗ ដែលមិនអាចខ្វះបាននោះ គឺសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ, សមាគមរោងចក្រសម្លៀកបំពាក់ ស្បែកជើង និងផលិតផល ធ្វើដំណើរកម្ពុជា (TAFTAC) ក៏ដូចជា ដៃគូដែលជួយគាំទ្រ រួមមាន មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF), ធនាគារពិភពលោក, ILO, កម្មវិធីការងារ សមរម្យសម្រាប់យុវជន, ព្រមទាំង ក្រុមហ៊ុន-ស្ថាប័ន ជាច្រើនផ្សេងទៀត ដែលបានចូលរួមគាំទ្រ និងបានដាក់តាំងបង្ហាញនូវផលិតផល ក៏ដូចជាឱកាសការងារ ជូនទៅដល់អ្នកស្វែងរកការងារ។
ឯកឧត្តម រដ្ឋមន្ត្រី បន្ថែមទៀតថា ការផ្តល់សេវាការងារ និងការប្រឹក្សាយោបល់ភ្លាមៗ ជាកន្លែងប្រមូលផ្តុំសេវាតែមួយ ជាពិសេស ការជួយរៀបចំប្រវត្តិរូបសង្ខេប និងផ្តល់ការប្រឹក្សាដើម្បីត្រៀមសម្ភាសនិងរៀបចំការសម្ភាសការងារផ្ទាល់នៅនឹងកន្លែង។ សម្រាប់យុវជន និងអ្នកដែលចង់ស្វែងរកការងារធ្វើ អាចជ្រើសរើសជំនាញទៅតាមចំណង់ចំណូលចិត្ត និងតាមតម្រូវការទីផ្សារ។
ឯកឧត្តម ហេង សួរ សង្កត់ធ្ងន់ថា តាមរយៈឱកាសការងារ នៅមានជាច្រើនរាប់ម៉ឺនកន្លែង នេះក៏ជាការបញ្ជាក់ឱ្យឃើញផងដែរថា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា រក្សាបាននូវស្ថិរភាព ហើយអាចមានលទ្ធភាពសមល្មម ដើម្បីផ្តល់ឱកាសការងារ ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ជាពិសេសកម្មករនិយោជិត និងអភិវឌ្ឍន៍ទីផ្សារការងារឱ្យកាន់តែមានចីរភាព «ជំនាញ នាំឱ្យមានកំណើនផលិតភាព, ផលិតភាព នាំឱ្យមានភាពប្រកួតប្រជែង, ភាពប្រកួតប្រជែង នាំឱ្យមានការរីកចម្រើនប្រកបដោយចីរភាព»។
ឯកឧត្តម រដ្ឋមន្ត្រី បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ទោះបីជាស្ថានភាពសេដ្ឋកិច្ចពិភពលោក មានការប្រែប្រួល ឬប្រឈមនឹងវិបត្តិ ប៉ុន្តែកម្ពុជានៅតែរក្សាបាននូវស្ថិរភាព និងសមត្ថភាព ក្នុងការបង្កើតឱកាសការងារយ៉ាងច្រើនជូនប្រជាពលរដ្ឋ។ ជាពិសេស រាជរដ្ឋាភិបាលបន្តខិតខំ កែលម្អបរិយាកាសវិនិយោគ និងធុរកិច្ច ទាំងសហគ្រាសធំ មធ្យម តូច និងមីក្រូ ដើម្បីទាក់ទាញទុនវិនិយោគបន្ថែម និងបង្កើតការងារកាន់តែច្រើនបន្ថែមទៀតជូនយុវជនកម្ពុជា៕
#MLVT #HENGSour #NEA