吴哥窟文物修复团队正在清理从吴哥窟遗址发现的近300件石雕残

分类文化
事件时间2026-09-18
地点暹粒
来源柬埔寨国家电视台
发布时间2026/09/18 09:13
详情描述
据柬埔寨国家电视台2026年9月18日报道,诺罗敦·西哈努克-吴哥博物馆的工作人员正在对从吴哥窟遗址发现的近300件石雕残片进行清理工作,为后续的文物保护与修复奠定基础。
这些残片由仙女机构于2020年在吴哥窟周边进行草坪灌溉系统挖掘工程时发现。2026年7月,这批残片被移交至博物馆进行登记与清理。据博物馆技术人员陈占纳拉(Chon Channareth)介绍,残片材质以砂岩为主,部分为山石及陶器,规格大小不一。
清理工作分为干洗和湿洗两种方式。由于部分残片(特别是涂有漆层的雕像)存在不同程度的腐蚀,清理过程需保持高度谨慎。目前,每件残片的清理周期约为1至2周。截至目前,工作人员已完成10件残片的清理,其余工作仍在持续进行中。
📋 简要摘要 ▸
吴哥窟文物修复团队正在清理从吴哥窟遗址发现的近300件石雕残片,为后续的修复与保护工作做准备。
📋 完整原文 ▸
[来源: 柬埔寨国家电视台] [分类提示: NEWS]
标题: ក្រុមការងារសារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ កំពុងសម្អាតបំណែកបដិមាដែលមានប្រភពមកពីប្រាសាទអង្គរវត្ត
ក្រុមការងារនៃសារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ កំពុងសម្អាតបំណែកបដិមា ដែលកន្លងមកអាជ្ញាធរជាតិអប្សរា បានប្រទះឃើញនៅបរិវេណប្រាសាទអង្គរវត្ត។ នេះជាការងារដ៏សំខាន់មួយ មុននឹងយកបំណែកបដិមាទាំងនោះទៅរក្សាទុក និងឈានដល់ការជួសជុលនាពេលខាងមុខ។
លោកស្រី ជន ចន្ទណារ័ត្ន បុគ្គលិកបច្ចេកទេសនៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ បានលើកឡើងថា បច្ចុប្បន្នក្រុមការងារផ្នែកសម្អាតវត្ថុបុរាណ កំពុងសម្អាតលើបំណែកព្រះបដិមាថ្មភក់សរុបជិត ៣០០ បំណែក។ លោកស្រីបន្ថែមថា បំណែកទាំងនោះមានតូចមានធំ ភាគច្រើនជាថ្មភក់ និងខ្លះជាថ្មភ្នំ និងជាកុលាលភាជន៍។ បុគ្គលិករូបនេះបានរំឭកថា បំណែកព្រះបដិមាខាងលើ ត្រូវបានក្រុមការងារនៃអាជ្ញាធរជាតិអប្សរា ប្រទះឃើញនៅឆ្នាំ ២០២០ អំឡុងពេលជីករណ្តៅដីដើម្បីរៀបចំប្រព័ន្ធស្រោចស្រពស្មៅនៅបរិវេណប្រាសាទអង្គរវត្ត។ នៅខែកក្កដា ឆ្នាំ២០២៦ បំណែកបដិមាទាំងអស់ត្រូវបានបញ្ជូនមកខាងសារមន្ទីរ ដើម្បីរៀបចំចុះបញ្ជីលេខ និងសម្អាត។
តាមការបញ្ជាក់ពីលោកស្រី ជន ចន្ទណារ័ត្ន ការសម្អាតមាន២ របៀប គឺទី១ សម្អាតស្ងួត និងទី២ សម្អាតសើម។ ហើយការសម្អាតត្រូវមានការប្រុងប្រយ័ត្ន ថ្នមៗ ដ្បិតថារូបបដិមាមួយចំនួនធំ មានការពុកផុយ ពិសេសបដិមាដែលមានលាបម្រ័ក្សណ៍។ ដោយសារកត្តាទាំងនេះ ទើបធ្វើឱ្យការងារសម្អាតប្រើពេលយូរ ដោយការសម្អាតថ្មមួយៗត្រូវការពេលពី១ ទៅ២ សប្តាហ៍។ បច្ចុប្បន្ន ក្រុមការងារបានសម្អាតបដិមាបានចំនួន១០ រូប និងបន្តការសម្អាតទាំងនេះយ៉ាងយកចិត្តទុកដាក់ខ្ពស់៕
作者: ដាលីស
分类: ព័ត៌មានជាតិ