司法部启动免费法律咨询项目










分类法律服务
事件时间2026-09-10
地点金边
来源柬埔寨司法部
发布时间2026/09/10 18:04
详情描述
2026年9月10日,柬埔寨司法部在金边举行仪式,正式启动面向民众的免费法律咨询服务项目。此次活动由司法部常务国务秘书秦马林主持,并代表司法部副总理兼部长高乐出席。
在仪式上,司法部下属的非司法纠纷解决与法律援助司与“和平妇女组织”签署了谅解备忘录。该项目旨在落实柬埔寨第七届国会政府“五角战略”第一阶段关于提升法律援助服务的优先任务,通过加强基层纠纷解决机制,提升公民获取司法服务的便利性,保障个人获得公正审判的权利。
出席仪式的嘉宾包括司法部副国务秘书波索潘、政府代表兼民事事务总局局长耀帕洛、政府代表克洛达拉、妇女事务部发展总局局长年速芝达、和平妇女组织执行主任邵速塔丽,以及联合国人权事务高级专员办事处驻柬代表玛蒂尔达·博格内。此外,来自内政部、社会福利部、民间社会组织、发展伙伴以及英国、德国、澳大利亚驻柬大使馆的代表等共计70人参加了活动。
📋 简要摘要 ▸
司法部启动免费法律咨询项目,并与相关组织签署谅解备忘录,旨在加强基层纠纷解决机制,提升公民获得司法服务的便利性。
📋 完整原文 ▸
ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ បានអញ្ជើញជាអធិបតីក្នុងពិធី ដាក់ឱ្យដំណើរការគម្រោងផ្តល់សេវាប្រឹក្សាយោបល់ផ្នែកច្បាប់ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ និងការចុះអនុស្សរណៈនៃការយោគយល់គ្នារវាង នាយកដ្ឋានដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងជំនួយផ្នែកច្បាប់ និងអង្គការនារីដើម្បីសន្តិភាព
=====================
នាថ្ងៃព្រហស្បតិ៍ ១៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ដោយទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌, ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ បានអញ្ជើញជាអធិបតីក្នុងពិធី ដាក់ឱ្យដំណើរការគម្រោងផ្តល់សេវាប្រឹក្សាយោបល់ផ្នែកច្បាប់ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ និងការចុះអនុស្សរណៈនៃការយោគយល់គ្នារវាង នាយកដ្ឋានដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងជំនួយផ្នែកច្បាប់ និងអង្គការនារីដើម្បីសន្តិភាព។
ពិធីនេះ មានការអញ្ជើញចូលរួមជាគណៈអធិបតីពីសំណាក់ ឯកឧត្តម ប៉ូច សោភ័ណ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌, ឯកឧត្តម យ៉ម ផារ៉ូត ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋប្បវេណី, ឯកឧត្តម ឃ្លោក ដារ៉ា ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយក, លោកជំទាវ ញាន សុចិត្ត្រា អគ្គនាយកនៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍នៃក្រសួងកិច្ចការនារី, លោកស្រី សៅ សុធារី នាយិកាប្រតិបត្តិនៃអង្គការនារីដើម្បីសន្តិភាព, លោកស្រី Matilda Bogne តំណាងប្រចាំប្រទេសនៃការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ និងដោយមានការអញ្ជើញចូលរួមពីសំណាក់ តំណាងក្រសួងកិច្ចការនារី, តំណាងក្រសួងមហាផ្ទៃ, តំណាងក្រសួងសង្គមកិច្ច, អង្គការសង្គមស៊ីវិល, ដៃគូអភិវឌ្ឍន៍ និងតំណាងស្ថានទូតព្រីតថេន, ស្ថានទូតអាល្លឺម៉ង់ និងស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា និងមន្រ្តីនៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋប្បវេណី សរុប ៧០ រូប។
កម្មវិធីនេះក៏ជាវេទិកា ដើម្បីផ្សព្វផ្សាយ និងបញ្ជ្រាបព័ត៌មានអំពីកម្មវិធីជាអាទិភាពដ៏សំខាន់មួយគឺការលើកកម្ពស់ការផ្តល់សេវាជំនួយផ្នែកច្បាប់ នៅក្នុងក្របខ័ណ្ឌនៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ និងជាក់ស្តែងនិយមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាសក្ខីភាពមួយលើកិច្ចសហការរួមគ្នា រវាង ក្រសួងយុត្តិធម៌ និងអង្គការដៃគូ ក្នុងការពង្រឹង និងលើកកម្ពស់យន្តការដោះស្រាយវិវាទនៅថ្នាក់មូលដ្ឋាន និងជំនួយផ្នែកច្បាប់ សំដៅធ្វើឱ្យប្រសើរឡើងនូវសិទ្ធិទទួលបានយុត្តិធម៌សម្រាប់បុគ្គលគ្រប់រូប។