西港警方突袭捣毁毒窝 抓获15人缴获毒品近700克
分类治安
事件时间2026-05-29 13:30
地点西港
来源热闻24小时
发布时间2026/05/30 13:38
详情描述
2026年5月29日下午1时30分,西哈努克省警方在西港第1区第1分区开展突击行动,成功捣毁一处涉嫌毒品犯罪的窝点。此次行动由西哈努克省禁毒局局长隆金华(Long Kim Hour)带队,联合通罗(Tumnop Rolok)安全哨所宪兵力量,并在西哈努克省初级法院副检察官武萨威(Vuth Savi)的协调下进行。
行动中,警方共抓获15名涉案人员,其中包括多名未成年人。经调查,上述人员涉嫌非法持有、贩卖及吸食毒品。
现场缴获的违禁品包括:18包疑似冰毒的白色晶体物质,总重量为697.94克(含包装);2个吸毒工具;9个打火机;1台电子秤;2个烟斗;38支电子烟;12部手机;2辆摩托车以及一批毒品包装材料。
目前,所有被捕嫌疑人及查获的物证已被移交至西哈努克省宪兵司令部,相关案件正在进一步审理中,后续将按法律程序处理。
📋 简要摘要 ▸
西港警方于5月29日在第1区第1分区开展突击行动,成功捣毁一处毒品窝点。行动中抓获15名涉案人员,包括多名未成年人,并缴获约698克毒品、吸食工具及电子烟等违禁品。目前所有嫌疑人及物证已移交西港宪兵司令部处理。
📋 完整原文 ▸
ឆក់បង្ក្រាបទីតាំងគ្រឿងញៀនកណ្ដាលក្រុងព្រះសីហនុ! ឃាត់ខ្លួនមនុស្ស ១៥នាក់ និងដកហូតគ្រឿងញៀនជិត ៧០០ក្រាម
ករណីគ្រឿងញៀនមួយទៀតបានបង្កការភ្ញាក់ផ្អើលនៅក្រុងព្រះសីហនុ បន្ទាប់ពីសមត្ថកិច្ចជំនាញបើកប្រតិបត្តិការចុះបង្ក្រាបទីតាំងសង្ស័យមួយកន្លែង ដោយឃាត់ខ្លួនជនសង្ស័យចំនួន ១៥នាក់ និងដកហូតសារធាតុញៀនជាច្រើន។
ប្រតិបត្តិការនេះធ្វើឡើងនៅវេលាម៉ោង ១៖៣០នាទីរសៀល ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ ស្ថិតក្នុងភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ក្រោមការដឹកនាំរបស់លោកវរសេនីយ៍ត្រី ឡុង គឹមហួរ នាយការិយាល័យប្រឆាំងគ្រឿងញៀន ខេត្តព្រះសីហនុ សហការជាមួយកម្លាំងកងរាជអាវុធហត្ថស្នាក់ការសន្តិសុខទំនប់រលក ដឹកនាំដោយលោកអនុសេនីយ៍ឯក ឈុន ឈា និងមានការសម្របសម្រួលនីតិវិធីពីលោក វុធ សាវី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ។
តាមប្រភពសមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យទាំង ១៥នាក់ ត្រូវបានឃាត់ខ្លួនពាក់ព័ន្ធករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន សារធាតុសង្ស័យជាគ្រឿងញៀនប្រភេទក្រាមសថ្លាចំនួន ១៨កញ្ចប់ ទម្ងន់សរុប ៦៩៧,៩៤ក្រាម (ទាំងសម្បក) ដបសម្រាប់ជក់ ២ ដែកកេះ ៩ ជញ្ជីងថ្លឹង ១ ខ្សៀ ២ ក្បាល និងបារីអេឡិចត្រូនិចចំនួន ៣៨ដើម ទូរសព្ទដៃ ១២គ្រឿង ម៉ូតូ ២គ្រឿង ព្រមទាំងសម្ភារៈវេចខ្ចប់គ្រឿងញៀនមួយចំនួនទៀត។
គួរបញ្ជាក់ថា ក្នុងចំណោមជនសង្ស័យដែលត្រូវបានឃាត់ខ្លួន មានទាំងអនីតិជន និងមនុស្សពេញវ័យ ដែលជាសញ្ញាគួរឱ្យព្រួយបារម្ភចំពោះការរីករាលដាលនៃបញ្ហាគ្រឿងញៀនក្នុងសហគមន៍។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងទាំងអស់ កំពុងស្ថិតក្រោមការកសាងសំណុំរឿងនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីបន្តចាត់ការតាមនីតិវិធីច្បាប់។