柬埔寨启动公务员人口普查 采用生物识别核实身份

文件类型政策
发布机构柬埔寨公务部
生效日期2026-10-21
适用范围全国公务员
发布时间2026/10/21 18:54
政策详情
2026年10月21日,柬埔寨公务部在贡布省正式启动全国公务员人口普查工作。此次普查旨在更新公务员数据库,通过生物识别技术对公务员身份进行实地核实。
本次普查与以往三次有所不同,采取“先更新结构化数据,后核实生物识别信息”的流程。工作组需先完成各单位数据更新、审核、打印及签署,再进行实地生物识别验证。
首批普查工作覆盖西南地区卫生部门,涉及公务员总数超过2400人,具体分布如下:贡布省涉及4个区卫生局、71个单位,共889名公务员;白马省涉及6个单位,共100名公务员;西哈努克省涉及22个单位,共201名公务员;茶胶省涉及6个区卫生局、91个单位,共1263名公务员。
为确保普查效率,公务部将工作组分为3个小组,由国务秘书带队,负责在上述4省开展实地核实。普查工作已于10月21日从贡布省贡克良(Kampong Kreng)卫生中心开始,后续将覆盖西南地区所有转诊医院、卫生中心及卫生站。按照计划,西南地区的普查工作将于2026年10月底前全部完成。
📋 简要摘要 ▸
柬埔寨公务部在贡布省启动公务员人口普查,通过生物识别技术核实身份,计划于10月底前完成西南地区普查工作。
📋 完整原文 ▸
លោកជំទាវ ឈី វិជ្ជរ៉ា៖ ជំរឿនមន្ត្រីលើកនេះ ត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យតាមរចនាសម្ព័ន្ធជាមុន រួចទើបចុះផ្ទៀងផ្ទាត់ជីវមាត្រជាក់ស្តែងតាមគោលដៅ
ខេត្តកំពត៖ នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ ក្នុងពិធីប្រកាសបើកយុទ្ធនាការចុះធ្វើជំរឿនមន្ត្រីជាក់ស្តែង នៅតាមរចនាសម្ព័ន្ធនៃអង្គភាពសុខាភិបាលមូលដ្ឋាន ស្ថិតក្នុងខេត្តនៃភូមិភាគនិរតី លោកជំទាវ ឈី វិជ្ជរ៉ា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មការជំរឿន បានថ្លែងរបាយការណ៍ជម្រាបជូនអង្គពិធីអំពីវឌ្ឍនភាពបច្ចេកទេស និងផែនការសកម្មភាពជាក់លាក់នៃយុទ្ធនាការនេះ។
លោកជំទាវបានគូសបញ្ជាក់ពីភាពខុសគ្នារវាងការធ្វើជំរឿនលើកនេះ និងកាលពី ៣លើកកន្លងទៅ ដោយជំរឿននាពេលនេះ ត្រូវធ្វើបច្ចុប្បន្នភាពរចនាទិន្នន័យតាមរចនាសម្ព័ន្ធជាមុនសិន ទើបចុះផ្ទៀងផ្ទាត់ជីវមាត្រមន្ត្រីជាក់ស្តែងតាមគោលដៅ។ លោកជំទាវបានមានប្រសាសន៍ថា "ក្រុមការងារពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យ និងមន្ទីរមុខងារសាធារណៈ បាននិងកំពុងបំពេញការងារយ៉ាងសកម្ម។ ជាលទ្ធផល ក្រុមការងារបានពិនិត្យ ផ្ទៀងផ្ទាត់ អនុម័ត បោះពុម្ព និងចុះហត្ថលេខាលើតារាងទិន្នន័យរួចរាល់ នៅតាមអង្គភាពសុខាភិបាលមូលដ្ឋានក្នុងភូមិភាគនិរតី"។
តាមរយៈទិន្នន័យនេះ មន្ត្រីសុខាភិបាលសរុបក្នុងភូមិភាគនិរតីមានចំនួនជាង ២,៤០០នាក់ រួមមាន៖ (១) ខេត្តកំពត៖ មានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ (OD) ចំនួន៤, អង្គភាពសរុប ៧១ និងមន្ត្រីត្រូវធ្វើជំរឿនចំនួន ៨៨៩នាក់ (២) ខេត្តកែប៖ មានអង្គភាពសរុប ៦ និងមន្ត្រីត្រូវធ្វើជំរឿនចំនួន ១០០នាក់ (៣) ខេត្តព្រះសីហនុ៖ មានអង្គភាពសរុប ២២ និងមន្ត្រីត្រូវធ្វើជំរឿនចំនួន ២០១នាក់ (៤)ខេត្តតាកែវ៖ មានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ (OD) ចំនួន៦, អង្គភាពសរុប ៩១ និងមន្ត្រីត្រូវធ្វើជំរឿនចំនួន ១,២៦៣នាក់។
"ការចុះធ្វើជំរឿនមន្ត្រីជាក់ស្តែងនេះ បានបែងចែកជា ៣ក្រុម ដឹកនាំដោយឯកឧត្តមរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារ ដើម្បីកំណត់ទីតាំង និងដាក់ចេញនូវកម្មវិធីចុះជំរឿនក្នុងភូមិសាស្ត្រនៃខេត្តទាំង៤ ឱ្យមានប្រសិទ្ធភាពខ្ពស់"។ លោកជំទាវបន្ថែម។
សូមជម្រាបថា ភ្លាមៗបន្ទាប់ពីបញ្ចប់ពិធីបើកយុទ្ធនាការ សម្រាប់ទិសនិរតី សកម្មភាពចុះជំរឿនជាក់ស្តែងបានចាប់ផ្តើមអនុវត្តនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ នេះតែម្តង ដោយចាប់ផ្តើមដំបូងគេនៅមណ្ឌលសុខភាពកំពង់គ្រែង។ ក្រុមការងារទាំងអស់នឹងបន្តចុះទៅគ្រប់មន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាពទាំងអស់ទូទាំងភូមិភាគនិរតី ដោយគ្រោងនឹងបញ្ចប់ឱ្យបានរួចរាល់ជាស្ថាពរនៅក្នុងខែតុលា ឆ្នាំ២០២៦ នេះ។