柬埔寨传统新年习俗与文化渊源
类型OTHER
地点柬埔寨
发布时间2026/04/07 17:24
详情描述
本文介绍了柬埔寨传统新年的起源、神话传说及相关习俗,如挂星灯和表演特罗舞,旨在祈求好运与平安。
联系方式
Telegramt.me/***
网站https://www.youtube.com/@tvkampucheathmey
📋 完整原文 ▸
ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ គឺជាទំនៀមទម្លាប់ខ្មែរដែលមានអាយុកាលដ៏យូរលង់មកហើយ និងតែងប្រារព្ធធ្វើឡើងរៀងរាល់ខែមេសា ត្រូវនឹងខែចេត្រ ខណៈប្រវត្តិនៃពិធីបុណ្យជាតិដ៏ធំរបស់កម្ពុជាមួយនេះ ផ្សារភ្ជាប់ទៅនឹងតំណាលរឿងមួយក្នុងទេវកថា ទាក់ទាងនឹងសិរី ៣ប្រការ។
បើតាមតំណាល ជារៀងរាល់សង្ក្រាន្តឆ្នាំថ្មី អង្គទេវីទាំង ៧អង្គ ដែលត្រូវជាបុត្រីកបិលមហាព្រហ្ម ត្រូវផ្លាស់វេនកាន់តំណែង «ទេវតាសង្ក្រាន្តឆ្នាំថ្មី» ដើម្បីគ្រប់គ្រងរក្សាឋានមនុស្សលោក (ក្នុងកិច្ចនោះ ទេវីដែលនឹងកាន់តំណែងសង្ក្រាន្តឆ្នាំថ្មី ត្រូវដង្ហែព្រះសិរសាព្រះបិតា ប្រទក្សិណភ្នំព្រះសុម៉ែរុ ៦០នាទី រួចតម្កល់ទុកនៅកន្លែងដើមវិញ)។
ការតុបតែងផ្ទះសម្បែងនេះទៀតសោត ក៏មានការព្យួរ “គោមផ្កាយ” លម្អគេហដ្ឋានផងដែរ ដោយគេមានជំនឿថា នឹងនាំមកនូវលាភសំណាង និងសិរីសួស្តី។
ជាមួយគ្នានេះ របាំត្រុដិ ក៏ជាផ្នែកសំខាន់មួយនៃពិធីបុណ្យជាតិខ្មែរផងដែរ ដែលត្រូវបានលើកយកមកសម្តែងតាមកន្លែងនានា ដោយគេជឿថា អាចបណ្តេញឧបទ្រពចង្រៃ នាំសុខសួស្តីដល់ភូមិស្រុក។ របាំនេះ ក៏ត្រូវបានចាត់ទុកជានិមិត្តរូប នៃការបញ្ចប់ឆ្នាំចាស់ និងការចាប់ផ្តើមឆ្នាំថ្មី ដោយភាពសម្បូរបែប និងសេចក្តីសុខផងដែរ៕
[📲 Telegram](https://t.me/kptnews) | [YouTube](https://www.youtube.com/@tvkampucheathmey) | [X (Twitter)](https://x.com/KPT_Daily)