磅清扬省发生严重车祸 35名工厂员工受伤送医








分类突发新闻
事件时间2026-05-23
地点磅清扬省
来源柬埔寨劳工部
发布时间2026/05/23 15:41
详情描述
2026年5月23日,柬埔寨磅清扬省磅特拉县奥鲁赛乡发生一起交通事故,造成35名工厂员工受伤。事故发生于5号国道沿线。
事故发生后,国家社会保障基金局(NSSF)副局长坤占那烈及医疗服务部门负责人棉那威蒙率领工作组赶赴现场,协调紧急救援工作。目前,35名伤者已被分别送往磅特拉县转诊医院、泰万那诊所及沙拉勒五诊所接受治疗。部分伤势较重的员工已被转送至金边市的医院进行后续救治。
劳工与职业培训部部长亨索已通过国家社会保障基金局领导向伤者及家属表示慰问。国家社会保障基金局工作组正密切监测伤者的康复情况,确保所有参保员工能够及时获得医疗服务。根据柬埔寨社会保障制度,符合条件的参保员工可享受由国家社会保障基金局提供的医疗保障。
📋 简要摘要 ▸
5月23日,磅清扬省磅特拉县发生一起严重交通事故,造成35名工厂员工受伤。国家社会保障基金局领导已赶赴现场协调救治,伤者分别被送往当地医院及诊所接受治疗。劳工部部长亨索已对伤者表示慰问,目前相关部门正密切关注伤者康复情况。
📋 完整原文 ▸
ថ្នាក់ដឹកនាំ ប.ស.ស. ចុះអន្តរាគមន៍សង្គ្រោះ និងសួរសុខទុក្ខកម្មករនិយោជិត ៣៥នាក់ ករណីគ្រោះថ្នាក់ចរាចរណ៍នៅខេត្តកំពង់ឆ្នាំង
(កំពង់ឆ្នាំង)៖ នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ នេះ ថ្នាក់ដឹកនាំនៃបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះទៅពិនិត្យស្ថានភាពផ្ទាល់ ព្រមទាំងសម្របសម្រួលការសង្គ្រោះបន្ទាន់ដល់បងប្អូនកម្មករនិយោជិត ដែលបានរងគ្រោះក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នៅតាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បណ្តាលឱ្យកម្មករនិយោជិតចំនួន ៣៥នាក់ រងរបួស។
ភ្លាមៗបន្ទាប់ពីទទួលបានព័ត៌មាននេះ ឯកឧត្តម ឃុន ចាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. និងលោក មាន ណាវិមន្ត ប្រធាននាយកដ្ឋានសេវាមូលដ្ឋានសុខាភិបាល នៃ ប.ស.ស. បានដឹកនាំក្រុមការងារចុះទៅសួរសុខទុក្ខបងប្អូនជនរងគ្រោះផ្ទាល់ និងបានធ្វើការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយគណៈគ្រូពេទ្យ ដើម្បីធានាដល់ការសង្គ្រោះអាយុជីវិតបងប្អូនកម្មករនិយោជិត ដែលកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ និងមន្ទីរសម្រាកព្យាបាលនានា រួមមាន៖ មន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រឡាច, មន្ទីរសម្រាកព្យាបាល តែ វណ្ណា និងមន្ទីរសម្រាកព្យាបាល សាលាលេខប្រាំ។
ក្នុងឱកាសចុះសួរសុខទុក្ខនេះដែរ ឯកឧត្តមអគ្គនាយករង បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ក្តីខ្វល់ខ្វាយ និងការសោកស្តាយយ៉ាងពន់ពេកពីសំណាក់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជូនចំពោះបងប្អូនកម្មករនិយោជិត និងក្រុមគ្រួសារនៃជនរងគ្រោះទាំងអស់។ ជាមួយគ្នានេះ ថ្នាក់ដឹកនាំ ប.ស.ស. ក៏បានជូនពរដល់បងប្អូនកម្មករនិយោជិតទាំងអស់ សូមឱ្យឆាប់បានជាសះស្បើយពីរបួសស្នាម និងមានសុខភាពល្អបរិបូរណ៍ឡើងវិញក្នុងពេលឆាប់ៗខាងមុខនេះ។
បច្ចុប្បន្ន ក្រុមការងារជំនាញរបស់ ប.ស.ស. កំពុងបន្តតាមដានការវិវត្តនៃស្ថានភាពជំងឺដោយយកចិត្តទុកដាក់បំផុត ទាំងបងប្អូនកម្មករនិយោជិតដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត ក៏ដូចជាបងប្អូនដែលត្រូវបានបញ្ជូនបន្តមកសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ ដើម្បីធានាថាបងប្អូនទទួលបានសេវាថែទាំវេជ្ជសាស្ត្រល្អប្រសើរ និងទាន់ពេលវេលាស្របតាមគោលការណ៍របបសន្តិសុខសង្គម៕
#MLVT #HENGSour