德崇国际机场入选全球最美机场 获Prix Versaille

德崇国际机场入选全球最美机场 获Prix Versaille
德崇国际机场入选全球最美机场 获Prix Versaille
德崇国际机场入选全球最美机场 获Prix Versaille
德崇国际机场入选全球最美机场 获Prix Versaille
德崇国际机场入选全球最美机场 获Prix Versaille
德崇国际机场入选全球最美机场 获Prix Versaille
德崇国际机场入选全球最美机场 获Prix Versaille
德崇国际机场入选全球最美机场 获Prix Versaille
德崇国际机场入选全球最美机场 获Prix Versaille
德崇国际机场入选全球最美机场 获Prix Versaille
1/10
分类基建
地点干拉省/茶胶省
来源柬埔寨通讯社
发布时间2026/06/16 11:46

详情描述

据柬埔寨通讯社(AKP)6月16日报道,德崇国际机场(KTI)入选Prix Versailles 2026年度全球七大最美机场榜单。该榜单于6月15日发布,旨在表彰在建筑设计与创新方面具有卓越表现的机场项目。Prix Versailles秘书长Jérôme Gouadain表示,入选项目展现了现代机场在融合本土文化、提升建筑美学及优化旅客出行效率方面的创新成果。最终获奖的三个机场名单将于2026年底揭晓。 德崇国际机场位于柬埔寨干拉省与茶胶省交界处,总投资额达20亿美元。该机场为4F级国际机场,具备容纳各类跨洲大型客机起降的能力。机场建设工程于2020年1月7日启动,由柬埔寨本土团队负责设计与施工。一期工程已于2025年7月31日完工,并于同年10月20日正式投入使用。 在运营能力方面,德崇国际机场一期工程(2025年至2030年)年旅客吞吐量可达1300万人次,年货运量约2600吨。根据规划,机场二期工程预计于2030年至2050年实施,届时年旅客吞吐量有望提升至约3000万人次。
📋 简要摘要 ▸
德崇国际机场凭借卓越的建筑设计,入选Prix Versailles 2026年度全球七大最美机场榜单。该机场由柬埔寨本土设计与施工,投资额达20亿美元,具备4F级起降能力。目前一期工程已于2025年投入使用,年旅客吞吐量可达1300万人次,是柬埔寨航空基础设施现代化的重要里程碑。
📋 完整原文 ▸
អាកាសយានដ្ឋានអន្តរជាតិតេជោ ជាប់ចំណាត់ថ្នាក់ក្នុងបញ្ជី អាកាសយានដ្ឋានដ៏ស្រស់ស្អាតបំផុតមួយក្នុងពិភពលោក ក្នុងឆ្នាំ២០២៦ AKP ភ្នំពេញ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦-- អាកាសយានដ្ឋានអន្តរជាតិតេជោ (KTI) ជាប់ចំណាត់ថ្នាក់ក្នុងបញ្ជីជា អាកាសយានដ្ឋានដ៏ស្រស់ស្អាតបំផុតមួយក្នុងចំណោមអាកាសយានដ្ឋាន ចំនួន ៧ នៅក្នុងពិភពលោក ក្នុងឆ្នាំ២០២៦។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ Prix Versailles 2026 ដែលចេញផ្សាយនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ម្សិលមិញនេះ។ សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា គម្រោងទាំងប្រាំពីរនេះបានបង្ហាញអំពីស្ថាបត្យកម្មដ៏វិសេសវិសាល និងប្លែកពីគេ បង្ហាញពីរបៀបដែលអាកាសយានដ្ឋានកំពុងងាកចេញពីស្តង់ដារចាស់ ដើម្បីផ្តល់ជូនពិភពលោកនូវស្តង់ដារថ្មីកាន់តែសម្បូរបែប និងស្រស់បំព្រង។ លោក Jérôme Gouadain អគ្គលេខាធិការនៃ Prix Versailles បានបញ្ជាក់ពីការជ្រើសរើសនៅឆ្នាំនេះថា៖ “…មិនថាពួកគេទើបនឹងលេចចេញនៅលើជើងមេឃ ឬបានឆ្លងកាត់ការជួសជុលធំដុំនោះទេ អាកាសយានដ្ឋានទំនើបៗគឺជាភាពច្នៃប្រឌិត ហើយដែលចំណុចសំខាន់ៗត្រូវបានរំលេចដែលទាក់ទងនឹងវប្បធម៌ក្នុងប្រទេស និងតំបន់របស់ពួកគេ។ ភាពច្នៃប្រឌិត ស្ថាបត្យកម្មនៃអាកាសយានដ្ឋាន ការធ្វើទំនើបកម្ម ដើម្បីសម្រួលដល់ការកើនឡើងនៃការធ្វើដំណើរ និងតម្រូវការសម្រាប់ល្បឿនទៅកាន់អាកាសយានដ្ឋានដទៃទៀត”។ អាកាសយានដ្ឋាន និង/ឬស្ថានីយចេញដំណើរ-ស្ថានីយមកដល់ ចំនួន ៣ ដែលឈ្នះជ័យលាភីពីក្នុងបញ្ជីឆ្នាំ២០២៦នេះ នឹងទទួលបានចំណាត់ថ្នាក់ពិភពលោក ហើយដែលនឹងត្រូវផ្តល់រង្វាន់នៅចុងឆ្នាំ២០២៦នេះ ដោយ Prix Versailles។ សូមរម្លឹកថា អាកាសយានដ្ឋានអន្តរជាតិតេជោ នៅក្នុងខេត្តកណ្តាល និងមួយផ្នែកនៃខេត្តតាកែវ ជាអាកាសយានដ្ឋានកម្រិត 4F ដែលមានទុនវិនិយោគប្រមាណ ២ ០០០លានដុល្លារអាម៉េរិក ដែលអនុញ្ញាតឱ្យយន្តហោះឆ្លងទ្វីបគ្រប់ប្រភេទចុះចតបាន។ អាកាសយានដ្ឋាននេះ ត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០ ហើយការសាងសង់ដំណាក់កាលទី១ ត្រូវបានបិទបញ្ចប់ទាំងស្រុងនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ព្រមទាំងសម្ពោធជាផ្លូវការនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ដោយប្រើប្រាស់កម្មករ និងស្ថាបត្យកម្មដោយកូនខ្មែរសុទ្ធសាធ។ សូមបញ្ជាក់ផងដែរថា សម្រាប់ដំណាក់កាលទី១ អាកាសយានដ្ឋានអន្តរជាតិតេជោ អាចទទួលអ្នកដំណើរបាន១៣លាននាក់ក្នុងមួយឆ្នាំ ជាមួយនឹងទំនិញប្រមាណ ២ ៦០០តោន ពីឆ្នាំ២០២៥-២០៣០។ សម្រាប់ដំណាក់កាលទី២ ពីឆ្នាំ២០៣០-២០៥០ អាកាសយានដ្ឋានអាចទទួលអ្នកដំណើរបានដល់ប្រមាណ៣០លាននាក់ក្នុងមួយឆ្នាំ។ ដោយ ផែន រតនៈ **——————** Connect with AKP: 🌐[Telegram ](https://t.me/TheAKP)🌐[Facebook ](https://www.facebook.com/akp.official/)🌐[Website ](http://akp.gov.kh/)👉[X](https://twitter.com/kampucheapresse) ([Twitter](https://twitter.com/kampucheapresse)) 🌐[Instagram](https://www.instagram.com/akp_news/) 🌐[TikTok](https://www.tiktok.com/@agencekampucheapresse) 🌐[YouTube](https://www.youtube.com/@agencekampucheapresse/featured) #CambodiaWantsPeace #JusticeForCambodia