柬埔寨军方指控泰方武装人员越界 侵犯奥多棉吉省主权








分类边境动态
事件时间2026-06-26
地点奥多棉吉省
来源CN123
发布时间2026/07/02 10:31
详情描述
柬埔寨王家军总司令旺比盛(Vong Pisen)近日致函菲律宾武装部队总参谋长罗密欧·布劳纳(Romeo S. Brawner Jr.),就东盟观察员小组(AOT)在泰国的相关活动提出正式抗议。
根据信函内容,事件发生于2026年6月26日。当时,东盟观察员小组(泰国分部)成员在泰国武装人员的陪同下,未经事先通知或与柬方进行任何层面的协调,擅自进入位于柬埔寨奥多棉吉省宗卡县克萨乡克纳村的克纳寺附近区域。进入该区域后,上述人员开展了植树活动。
旺比盛在信中强调,根据柬方提供的地图,该区域明确属于柬埔寨主权领土。柬方此前在执行东盟观察员小组相关观察活动时,均严格按照规定提前通知泰方。此次泰方武装人员陪同观察员小组越界,且未获得柬方许可,严重违反了双方约定的中立原则、互信机制及相互尊重原则。
柬埔寨王家军方面指出,在敏感边境地区开展未经授权的活动,可能破坏双方建立的互信,并对边境问题的和平与可持续解决方案产生负面影响。旺比盛请求菲方对上述事件进行审查,并确保东盟观察员小组人员严格遵守既定条款,保持任务执行过程中的中立性。
柬埔寨王家军表示,将继续致力于与菲律宾军队及相关各方保持密切合作,以维护柬泰边境的和平、稳定及对话。
📋 简要摘要 ▸
柬埔寨王家军总司令旺比盛致函东盟观察员,指控泰方武装人员及东盟观察员小组于6月26日未经许可进入奥多棉吉省克纳寺附近区域植树,严重侵犯柬埔寨主权,破坏边境互信机制。
📋 完整原文 ▸
អគ្គមេបញ្ជាការកងទ័ពកម្ពុជា ប្តឹងទៅអគ្គសេនាធិការកងទ័ពហ្វីលីពីន អំពីសកម្មភាព AOT ថៃ អមដោយកម្លាំងប្រដាប់អាវុធថៃ បានឆ្លងចូលក្នុងអធិបតេយ្យភាពរបស់កម្ពុជាក្នុងតំបន់ប្រាសាទខ្នារ ដោយគ្មានការសហការជាមួយភាគីកម្ពុជា
(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងនៃកងយោធពលខេមរភូមិន្ទបានធ្វើលិខិតប្តឹងទៅនាយឧត្តមសេនីយ៍ ROMEO S. BRAWNER JR អគ្គសេនាធិការហ្វីលីនអំពីសកម្មភាពរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (ប្រចាំប្រទេសថៃ) នៅប្រាសាទខ្នារ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦។
យោងតាមលិខិតដែលអ្នកសារព័ត៌មានបានឃើញ, នាយឧត្តមសេនីយ៍ វង្ស ពិសេន បានលើកឡើងថា៖ «ខ្ញុំបាទមានក្តីបារម្ភយ៉ាងខ្លាំងចំពោះសកម្មភាពមួយដែលបានកើតឡើងនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ នៅពេលដែលសមាជិកក្រុម AOT ប្រចាំប្រទេសថៃ ដែលអមដោយកងកម្លាំងប្រដាប់អាវុធថៃ បានឆ្លងចូលមកក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា នៅតំបន់ជិតប្រាសាទខ្នារ ស្ថិតនៅភូមិខ្នារ ឃុំក្រសាំង ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ព្រះរាជាណាចក្រកម្ពុជាដោយគ្មានការជូនដំណឹងជាមុន ឬការសហការជាមួយភាគីកម្ពុជានៅកម្រិតណាមួយឡើយ។
ក្នុងលិខិតនោះ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានលើកឡើងថា ក្រោយពីបានចូលមកក្នុងដែនអធិបតេយ្យភាពកម្ពុជាដោយគ្មានការអនុញ្ញាត ពួកគេបានបន្តធ្វើសកម្មភាពដាំកូនឈើ។ ផ្ទុយទៅវិញ ភាគីកម្ពុជាតែងតែអនុវត្តរាល់សកម្មភាពសង្កេតការណ៍របស់ក្រុម AOT ដោយបានជូនដំណឹងទៅភាគីថៃយ៉ាងម៉ឺងម៉ាត់នៅគ្រប់កម្រិតពាក់ព័ន្ធ។ កងយោធពលខេមរភូមិន្ទ បានបញ្ជាក់ជាបន្តបន្ទាប់យ៉ាងច្បាស់ថា តំបន់ពាក់ព័ន្ធខាងលើស្ថិតនៅក្នុងដែនអធិបតេយ្យភាពរបស់ព្រះរាជាណាចក្រកម្ពុជា ដូចមានបង្ហាញក្នុងផែនទី ភ្ជាប់ជា ឧបសម្ព័ន្ធ “ខ”។ ទោះបីជាកម្ពុជាបានបញ្ជាក់យ៉ាងច្បាស់អំពីទីតាំងនៃតំបន់នោះក៏ដោយ ក្រុម AOT ប្រទេសថៃ ដែលអមដោយកងកម្លាំងប្រដាប់អាវុធថៃ នៅតែចូលមកក្នុងដែនអធិបតេយ្យភាពកម្ពុជា ដោយមិនបានជូនដំណឹង ឬស្នើសុំការយល់ព្រមពីភាគីកម្ពុជាទាល់តែសោះ។
«កងយោធពលខេមរភូមិន្ទចាត់ទុកថាសកម្មភាពទាំងនេះមិនស្របនឹងគោលការណ៍អព្យាក្រឹតភាព ការកសាងទំនុកចិត្ត និងការគោរពគ្នាទៅវិញទៅមក ដែលជាមូលដ្ឋានគ្រឹះនៃការបង្កើតយន្តការក្រុម AOT ទាល់តែសោះ។ រាល់សកម្មភាពដែលធ្វើឡើងលើសពីដែនសមត្ថិកិច្ចដែលបានឯកភាពគ្នា ជាពិសេសនៅតំបន់ព្រំដែនដែលមានភាពរសើប អាចបង្កហានិភ័យដល់ការបំផ្លាញទំនុកចិត្តដែលភាគីទាំងពីរបានខិតខំកសាងយ៉ាងលំបាក និងអាចប៉ះពាល់ជាអវិជ្ជមានដល់កិច្ចខិតខំប្រឹងប្រែងដែលកំពុងបន្ត ដើម្បីសម្រេចបាននូវដំណោះស្រាយប្រកបដោយសន្តិភាព និងចីរភាពចំពោះបញ្ហាពាក់ព័ន្ធនឹងព្រំដែន»។ នេះខ្លឹមសារលិខិតរបស់នាយឧត្តមសេនីយ៍ វង្ស ពិសេន ជម្រាបជូននាយឧត្តមសេនីយ៍ ROMEO S. BRAWNER JR អគ្គសេនាធិការហ្វីលីន។
នាយឧត្តមសេនីយ៍ វង្ស ពិសេន បានមានប្រសាសន៍ថា «ក្នុងគោលបំណងរក្សាទំនុកចិត្ត និងសុចរិតភាពនៃយន្តការ AOT ខ្ញុំបាទសូមគោរពស្នើសុំការគាំទ្រពី ឯកឧត្តម ក្នុងការពិនិត្យឡើងវិញចំពោះសកម្មភាពខាងលើ និងធានាថានាយទាហាននៃក្រុម AOT ទាំងអស់គោរពយ៉ាង ម៉ឺងម៉ាត់តាមលក្ខខណ្ឌយោងដែលបានឯកភាពគ្នា ព្រមទាំងរក្សាអព្យាក្រឹតភាពដែលរំពឹងទុកក្នុងបេសកកម្មនេះ។ ការគោរពយ៉ាងម៉ឺងម៉ាត់ចំពោះលក្ខខណ្ឌទាំងនេះ គឺមានសារៈសំខាន់យ៉ាងខ្លាំងក្នុងការរក្សាទំនុកចិត្តគ្នាទៅវិញទៅមក និងធានាថាក្រុមAOT នឹងបន្តបំពេញតួនាទីតាមគោលបំណងរបស់ខ្លួន ក្នុងនាមជាយន្តការសម្រាប់ការបន្ធូរបន្ថយភាពតានតឹង និងការកសាងទំនុកចិត្ត»។
នាយឧត្តមសេនីយ៍ វង្ស ពិសេន គូសបញ្ជាក់ថា «កងយោធពលខេមរភូមិន្ទនៅតែប្តេជ្ញាចិត្តក្នុងការបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយកងទ័ពហ្វីលីពីន និងភាគីពាក់ព័ន្ធទាំងអស់ ដើម្បីរក្សាសន្តិភាព ស្ថិរភាព និងកិច្ចសន្ទនាប្រកបដោយភាពវិជ្ជមានរវាងកម្ពុជា និងថៃ»។
ជាមួយគ្នា អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានសម្តែងនូវសេចក្តីគោរពរាប់អាន និងការកោតសរសើរយ៉ាងស្មោះស្ម័គ្រចំពោះភាពជាអ្នកដឹកនាំដ៏មានតម្លៃ និងការប្តេជ្ញាចិត្តរបស់កងទ័ពហ្វីលីពីន ក្នុងការដឹកនាំក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ក្រោមយន្តការកសាងទំនុកចិត្តទ្វេភាគី ដែលបានឯកភាពគ្នា រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ដោយសង្កត់ធ្ងន់ថា «កងយោធពលខេមរភូមិន្ទតែងតែគាំទ្រយ៉ាងពេញលេញចំពោះការអនុវត្តលក្ខខណ្ឌយោង (Terms of Reference - TOR) សម្រាប់កំណត់រាល់សកម្មភាពនិងការប្រព្រឹត្តទៅនៃក្រុម AOT និងនៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការលើកកម្ពស់ទំនុកចិត្តគ្នាទៅវិញទៅមកប្រកបទៅដោយតម្លាភាព និងការដោះស្រាយបញ្ហាដោយសន្តិវិធីនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ»៕
ព័ត៌មានរហ័សថ្មីៗ HOTNEWS
ទទួលព័ត៌មានពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន
https://t.me/cambodianews12
https://t.me/Cambodainew123
https://www.facebook.com/share/19G4XsyY5o/
ទំនាក់ទំនងផ្សេងៗ 0717095001
@NGINSOKHUN
最新消息 HOTNEWS
获取来自各行各业公民的信息
https://t.me/cambodianews12
https://t.me/Cambodainew123
https://www.facebook.com/share/19G4XsyY5o/
其他联系方式:0717095001
@NGINSOKHUN