司法部举办针对网络诈骗及洗钱犯罪的调查培训,旨在强化执法人员










分类政策
事件时间2026-09-14
地点金边
来源柬埔寨司法部
发布时间2026/09/15 10:02
详情描述
2026年9月14日,柬埔寨司法部在金边举办了一场针对网络诈骗及洗钱犯罪的调查技能培训。此次培训由国家警察总署反洗钱和反恐怖融资工作组组织,旨在提升执法人员对相关新型犯罪的打击与调查能力。
受副首相兼司法部部长高乐委托,司法部国务秘书肯索马里出席并进行专题授课。国家警察总署副总监兼反洗钱和反恐怖融资工作组组长祥提里,以及约40名负责打击网络诈骗的司法警察参加了此次培训。
培训内容涵盖了反网络诈骗法、反洗钱法及相关法律法规的宣讲。司法部代表重点介绍了反网络诈骗法的立法目的与重要性,详细讲解了5种新型犯罪类型及相关特殊办案程序,并设置了问答环节,与参训人员进行交流。
📋 简要摘要 ▸
司法部举办针对网络诈骗及洗钱犯罪的调查培训,旨在强化执法人员对新型网络犯罪的打击与调查能力。
📋 完整原文 ▸
ឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការ អញ្ជេីញចូលរួមធ្វេីបទបង្ហាញក្នុងវគ្គបណ្ដុះបណ្ដាលស្ដីពីការពង្រឹងជំនាញស៊ើបអង្កេតបទល្មើសសម្អាតប្រាក់ ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
===================
រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃចន្ទ ៣កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ដោយទទួលបានការចាត់តាំងដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ , ឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការ បានអញ្ជេីញធ្វើបទបង្ហាញក្នុងវគ្គបណ្ដុះបណ្ដាលស្ដីពីការពង្រឹងជំនាញស៊ើបអង្កេតបទល្មើសសម្អាតប្រាក់ ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅនាយកដ្ឋានអង្គរក្ស។ វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងដោយ ក្រុមការងារប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម នៃអគ្គស្នងការដ្ឋាននគរបាលជាតិ (បសប.ហភ) ដែលប្រព្រឹត្តទៅដោយមានការចូលរួមពី ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ស៊ាង ធារិទ្ធ អគ្គស្នងការរង និងជាប្រធានក្រុមការងារ បសប.ហភ ព្រមទាំងសមាជិកនៃវគ្គបណ្តុះបណ្តាលជាមន្ត្រីនគរបាលយុត្តិធម៌ ដែលទទួលដឹកនាំបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សរុបប្រមាណជា ៤០រូប។
វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងក្នុងការផ្សព្វផ្សាយ និងបញ្រ្ជាបការយល់ដឹងអំពីច្បាប់ស្តីពីប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងច្បាប់ដែលពាក់ព័ន្ធ ជូនដល់មន្ដ្រីអនុវត្ដច្បាប់ ជាពិសេសជានគរបាលដែលបំពេញការងារក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបទល្មើសសម្អាតប្រាក់។
នៅក្នុងវគ្គបណ្តុះបណ្តាលនេះ តំណាងក្រសួងយុត្ដិធម៌ក៏បានធ្វេីបទបង្ហាញអំពីគោលបំណង និងសារៈសំខាន់នៃច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា, បទល្មេីសថ្មីចំនួន៥ និងនីតិវិធីពិសេសថ្មី ដោយមានវេទិកាសំណួរ-ចម្លេីយ ជូនដល់សមាជិកនៃវគ្គបណ្តុះបណ្តាលទាំងអស់ផងដែរ។