第99运输旅指挥官胡森昂慰问柬泰边境驻军










分类军事
事件时间2026-08-05
地点柬泰边境
来源CN123
发布时间2026/08/05 14:42
详情描述
2026年8月5日,第99运输旅指挥官胡森昂(Hul Sam-un)少将率队前往柬泰边境,慰问一线驻守官兵。
此次行程中,胡森昂实地视察了边境驻军的执勤情况,并向官兵发放了生活物资及慰问经费。第99运输旅主要承担军事后勤运输及边境防务支援任务。
胡森昂在慰问期间表示,此举旨在关心一线官兵的生活状况,强化边境防务士气,确保国家领土主权完整。他要求驻守部队继续保持团结,严格遵守军事纪律,提高警惕,随时做好执行上级指派任务的准备,以捍卫国家安全与领土完整。
📋 简要摘要 ▸
2026年8月5日,第99运输旅指挥官胡森昂率队前往柬泰边境,慰问一线驻守官兵并捐赠物资与经费。此举旨在保障边境防务人员生活,强化军队士气,确保国家领土主权完整。
📋 完整原文 ▸
ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន ចុះសួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភជូនកងទ័ពប្រចាំការនៅតាមបន្ទាត់ព្រំដែនកម្ពុជា–ថៃ ជាថ្មីម្តងទៀត
===========================
ក្នុងស្មារតីនៃការយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់កងទ័ពដែលកំពុងបំពេញភារកិច្ចការពារជាតិ នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦នេះ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការ កងពលតូចដឹកជញ្ជូនលេខ៩៩ បានអញ្ជើញចុះសួរសុខទុក្ខ ពិនិត្យស្ថានភាពជាក់ស្តែង និងនាំយកគ្រឿងឧបភោគបរិភោគ ព្រមទាំងថវិកាឧបត្ថម្ភ ប្រគល់ជូនដល់កងទ័ពដែលកំពុងឈរជើងប្រចាំការនៅតាមបន្ទាត់ព្រំដែនកម្ពុជា–ថៃ។
ដំណើរចុះសួរសុខទុក្ខនេះ បានឆ្លុះបញ្ចាំងពីការគិតគូរយ៉ាងជ្រាលជ្រៅរបស់ថ្នាក់ដឹកនាំចំពោះកងទ័ពនៅជួរមុខ ដែលកំពុងលះបង់កម្លាំងកាយ កម្លាំងចិត្ត និងភាពក្លាហាន ក្នុងការបំពេញបេសកកម្មការពារឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ រាល់ការចាប់ដៃ ការសាកសួរសុខទុក្ខ និងការផ្តល់កម្លាំងចិត្តដោយផ្ទាល់ បានបង្ហាញពីទឹកចិត្តរបស់មេបញ្ជាការ ដែលតែងតែនៅក្បែរកងទ័ព និងរួមចែករំលែកទាំងការលំបាក និងទំនួលខុសត្រូវជាមួយយុទ្ធជនគ្រប់រូប។
ក្នុងឱកាសនោះ ឧត្តមសេនីយ៍ទោ មេបញ្ជាការ បានថ្លែងកោតសរសើរចំពោះស្មារតីស្នេហាជាតិ ភាពអង់អាចក្លាហាន វិន័យ និងការលះបង់ដ៏ថ្លៃថ្លារបស់កងទ័ព ដែលបានឈរជើងយ៉ាងរឹងមាំ ដើម្បីការពារសន្តិភាព សន្តិសុខ និងបូរណភាពទឹកដីរបស់ជាតិ។ ទន្ទឹមនឹងនេះ ឧត្តមសេនីយ៍ទោ ក៏បានផ្តាំផ្ញើឱ្យបងប្អូនកងទ័ពបន្តរក្សាសាមគ្គីភាព ពង្រឹងវិន័យ បង្កើនការប្រុងប្រយ័ត្ន និងត្រៀមខ្លួនជានិច្ច ដើម្បីអនុវត្តរាល់ភារកិច្ចដែលថ្នាក់លើប្រគល់ជូនប្រកបដោយជោគជ័យ។
ជាមួយនឹងការនាំយកអំណោយ និងថវិកាឧបត្ថម្ភប្រគល់ជូនដល់ដៃកងទ័ពម្នាក់ៗ ប្រកបដោយភាពស្និទ្ធស្នាល និងកក់ក្តៅ បានបង្ហាញឱ្យឃើញថា កងទ័ពដែលកំពុងបំពេញបេសកកម្មនៅជួរមុខ តែងតែស្ថិតក្នុងការយកចិត្តទុកដាក់ និងការគិតគូររបស់ថ្នាក់ដឹកនាំជានិច្ច។
សកម្មភាពនេះ មិនត្រឹមតែជាការលើកទឹកចិត្តដ៏មានតម្លៃចំពោះកងទ័ពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានពង្រឹងស្មារតីសាមគ្គីភាព ទំនុកចិត្ត និងឆន្ទៈមោះមុតរបស់យុទ្ធជនគ្រប់រូប ឱ្យបន្តឈរជើងបំពេញបេសកកម្មការពារជាតិ ដោយស្មោះត្រង់ ចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងប្រជាជន ព្រមទាំងការពារអធិបតេយ្យភាព និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ឱ្យបានគង់វង្សជានិច្ច។