磅湛省青年联合会近期活动汇总
| 分类 | 社会活动 |
| 事件时间 | 2026年4月5日至6日 |
| 事件地点 | 磅湛省 |
| 发布时间 | 2026-04-07 08:55 |
新闻摘要
磅湛省青年联合会开展了包括绘制壁画、举办“我心中的柬埔寨”培训班及筹备新年慰问物资等一系列活动。
ស**.**ស**.**យ**.**ក**. **ខេត្តកំពង់ចាម** **សូមជូនសកម្មភាពប្រចាំថ្ងៃទី**៥-៦ **ខែមេសា ឆ្នាំ២០២៦** **ដូចខាងក្រោម៖
👉 ក្រោមការចង្អុលបង្ហាញពីឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាល ខេត្តកំពង់ចាម ក្លឹប «មនសិការពលរដ្ឋល្អ» ខេត្តកំពង់ចាម កំពុងគូររូបលើជញ្ជាំងច្រាំងទន្លេមេគង្គ អមដោយសួនផ្កា ដើម្បីផ្ញើជូនដល់វីរកងទ័ពដ៏អង់អាចក្លាហាន ដែលកំពុងឈរជើងតាមតំបន់ព្រំដែន។
👉ក្រុមការងារ «មនសិការពលរដ្ឋល្អ» ខេត្តកំពង់ចាម និងលោកគ្រូ អ្នកគ្រូ បង្គោលទាំងអស់បានចូលរួមពិធីបិទសិក្ខាសាលាបណ្តុះបណ្តាលអំពីគម្រោង «កម្ពុជាក្នុងបេះដូងខ្ញុំ» នៃកម្មវិធី «មនសិការពលរដ្ឋល្អ» ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោកជំទាវបណ្ឌិត គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ ក្រសួងអប់រំ យុវជន និងកីឡា។
👉 ក្រមា និងសារជូនពរផ្ញើជូនវីរកងទ័ព នាឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិ របស់ក្រុមគ្រួសារ ស.ស.យ.ក. និង មនសិការពលរដ្ឋល្អ ខេត្តកំពង់ចាម បានប្រគល់ជូនក្រុមការងារថ្នាក់ជាតិជាលើកទី២ ដើម្បីចូលរួមគាំទ្រយុទ្ធនាការ «១ម៉ឺនក្រមា និងបណ្ណជូនពរ» នៅសួនច្បារមុខវត្តបុទុមវត្តី។
👉 ក្រុមគ្រួសារ ស.ស.យ.ក. ឃុំរកាអារ ស្រុកកងមាសបានចូលរួមក្នុងការរៀបចំតុបតែងលម្អនៅក្នុងវត្តស្វាយស្រណោះ ដើម្បីត្រៀមសម្រាប់ការរៀបចំសង្ក្រាន្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
👉លោក** **ច្រិច** **ឆេងលាង** **ស**.**ស**.**យ**.**ក**. **ឃុំបុសខ្នុរ** **ស្រុកចំការលើ** **បានចូលរួមជួយសម្អាតសំរាមនៅមុខផ្សារបុសខ្នុរ** **។