柬埔寨勋爵协会出席中小企业发展战略发布会

柬埔寨勋爵协会出席中小企业发展战略发布会
柬埔寨勋爵协会出席中小企业发展战略发布会
柬埔寨勋爵协会出席中小企业发展战略发布会
柬埔寨勋爵协会出席中小企业发展战略发布会
柬埔寨勋爵协会出席中小企业发展战略发布会
柬埔寨勋爵协会出席中小企业发展战略发布会
柬埔寨勋爵协会出席中小企业发展战略发布会
柬埔寨勋爵协会出席中小企业发展战略发布会
柬埔寨勋爵协会出席中小企业发展战略发布会
柬埔寨勋爵协会出席中小企业发展战略发布会
1/10
分类经济
事件时间2026-10-22
地点金边
来源柬埔寨勋爵协会
发布时间2026/10/22 15:04

详情描述

2026年10月22日上午,柬埔寨勋爵协会代表出席了在金边举行的《2026-2030年微型、小型和中型企业发展国家战略》发布会。此次会议由柬埔寨首相洪玛奈主持,柬埔寨勋爵协会会长李永法勋爵指派协会副会长兼10月轮值负责人伊埃伦率团参加。 洪玛奈在会上强调,微型、小型和中型企业(MSMEs)是国家经济的支柱,在创造就业、增加家庭收入、促进本土生产及增强经济韧性方面发挥关键作用。该战略旨在通过整合政策与支持机制,更有效地响应企业需求。政府目前正推进多项配套措施,包括建立中小企业一站式协调机构、通过CamDX平台试点企业注册与许可办理、扩大电子公共服务,以及完善商业周期管理法规,并提供税务与非税务激励政策。 根据国家统计局2022年经济普查数据,柬埔寨共有约75万家微型、小型和中型企业,吸纳就业人员约300万人,其中女性约180万人。该类企业贡献了全国约63%的国内生产总值,并提供了除农业领域外超过70%的就业岗位。 柬埔寨勋爵协会通过出席此次发布会,表达了对政府推动中小企业发展政策的支持。作为汇集多领域企业家与投资者的私营机构,协会表示将继续秉持共同思考、共同行动、共同负责的精神,配合政府提升企业生产力与竞争力,助力国家经济的可持续发展。
📋 简要摘要 ▸
柬埔寨勋爵协会代表出席《2026-2030年微型、小型和中型企业发展国家战略》发布会,支持政府推动中小企业发展的政策方向。
📋 完整原文 ▸
**សមាគមឧកញ៉ាកម្ពុជា ចូលរួមពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០»** **ភ្នំពេញ៖** នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែតុលា ឆ្នាំ២០២៦ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានចាត់តាំង អ្នកឧកញ៉ា អ៊ាន អេឡែន អនុប្រធានសមាគមទទួលបន្ទុកប្រចាំខែតុលា ដឹកនាំគណៈប្រតិភូសមាគម អញ្ជើញចូលរួមពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងឱកាសនេះ សម្តេចមហាបវរធិបតី បានគូសបញ្ជាក់ថា សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) គឺជា «ឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ» និងជាដៃគូដ៏សំខាន់របស់រាជរដ្ឋាភិបាល ក្នុងការបង្កើតការងារ បង្កើនចំណូលគ្រួសារ ជំរុញផលិតកម្មក្នុងស្រុក និងពង្រឹងភាពធន់នៃសេដ្ឋកិច្ចជាតិ។ ការដាក់ឱ្យអនុវត្ត «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០» គឺជាជំហានយុទ្ធសាស្ត្រដ៏សំខាន់ ក្នុងការតភ្ជាប់គោលនយោបាយ យន្តការ និងវិធានការគាំទ្រនានា ឱ្យកាន់តែប្រទាក់ក្រឡា គ្រប់ជ្រុងជ្រោយ និងឆ្លើយតបបានកាន់តែប្រសើរទៅនឹងតម្រូវការជាក់ស្តែងរបស់សហគ្រាស។ ដើម្បីជំរុញការអនុវត្តយុទ្ធសាស្ត្រនេះឱ្យទទួលបានលទ្ធផលជាក់ស្តែង រាជរដ្ឋាភិបាលបាននិងកំពុងរៀបចំវិធានការសំខាន់ៗមួយចំនួន រួមមាន៖ ការបង្កើតអង្គភាពសម្របសម្រួលសហគ្រាសធុនតូច និងមធ្យមជាច្រកចេញចូលតែមួយ ការរៀបចំគម្រោងសាកល្បងសម្រាប់ការចុះបញ្ជី អាជ្ញាបណ្ណ និងលិខិតអនុញ្ញាតជាកញ្ចប់តាមរយៈថ្នាលផ្លាស់ប្តូរទិន្នន័យ CamDX ការពង្រីកសេវាសាធារណៈអេឡិចត្រូនិកសម្រាប់ MSMEs និងការរៀបចំលិខិតបទដ្ឋានគតិយុត្តសំខាន់ៗ សម្រាប់ការគ្រប់គ្រងវដ្តអាជីវកម្ម និងការផ្តល់ការលើកទឹកចិត្តទាំងផ្នែកសារពើពន្ធ និងមិនមែនសារពើពន្ធ។ យោងតាមជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២ របស់វិទ្យាស្ថានជាតិស្ថិតិ កម្ពុជាមានអង្គភាពសេដ្ឋកិច្ចដែលអាចចាត់ទុកថាជា MSMEs ប្រមាណ ៧៥ម៉ឺនអង្គភាព ដែលប្រើប្រាស់កម្លាំងពលកម្មប្រមាណ ៣លាននាក់ ក្នុងនោះស្ត្រីមានប្រមាណ ១,៨លាននាក់។ MSMEs បានរួមចំណែកប្រមាណ ៦៣% នៃផលិតផលក្នុងស្រុកសរុប និងផ្តល់ការងារលើសពី ៧០% ដោយមិនរាប់បញ្ចូលវិស័យកសិកម្ម។ តួលេខទាំងនេះ បង្ហាញយ៉ាងច្បាស់ពីតួនាទីដ៏សំខាន់របស់ MSMEs ក្នុងការរក្សាចលនាសេដ្ឋកិច្ច បង្កើតការងារ ជំរុញផលិតកម្មក្នុងស្រុក និងពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់សេដ្ឋកិច្ចកម្ពុជា។ ការចូលរួមរបស់សមាគមឧកញ៉ាកម្ពុជា ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តយុទ្ធសាស្ត្រជាតិនេះ បានបង្ហាញពីការគាំទ្រយ៉ាងមុតមាំចំពោះគោលនយោបាយ និងទិសដៅរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍ MSMEs ឱ្យកាន់តែរឹងមាំ មានភាពប្រកួតប្រជែង និងមានសមត្ថភាពចូលរួមកាន់តែស៊ីជម្រៅក្នុងខ្សែច្រវាក់តម្លៃ និងខ្សែច្រវាក់ផ្គត់ផ្គង់។ ក្នុងនាមជាស្ថាប័នវិស័យឯកជនដែលប្រមូលផ្តុំដោយធុរជន និងវិនិយោគិនលើពហុវិស័យ សមាគមឧកញ៉ាកម្ពុជា នឹងបន្តចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងស្មារតី **«គិតជាមួយគ្នា ធ្វើជាមួយគ្នា និងទទួលខុសត្រូវរួមគ្នា»** ដើម្បីជំរុញការអភិវឌ្ឍសហគ្រាសកម្ពុជា បង្កើតការងារ ពង្រឹងផលិតភាព និងសមត្ថភាពប្រកួតប្រជែង ព្រមទាំងរួមចំណែកកសាងសេដ្ឋកិច្ចជាតិឱ្យកាន់តែរឹងមាំ រុងរឿង និងមានចីរភាព។ ____ 👉សូមចុចតំណភ្ជាប់ខាងក្រោមដើម្បីទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់សមាគមឧកញ៉ាកម្ពុជា៖ 🌐 [Facebook](https://www.facebook.com/CambodianOknhaAssociation) 🌏 [Website](https://cambodianoknha.org/) 🌐[Telegram](https://t.me/cambodianoknhaassociation) 🌐 [X(Twitter) ](https://x.com/cambodianoknha) 🌐 [Youtube](https://www.youtube.com/channel/UCcFPIG_tKlqpK2LAX2pvTHA) 🌐[ Tik Tok](https://www.tiktok.com/@cambodianoknha?_t=8gNylpVSb4C&_r=1)