洪玛奈马德望发放稻种物资 1.07万受灾家庭获助

洪玛奈马德望发放稻种物资 1.07万受灾家庭获助
分类灾害救助
事件时间2026-10-30
地点马德望
来源洪玛奈首相
发布时间2026/10/30 12:04

详情描述

2026年10月30日上午,柬埔寨首相洪玛奈在马德望省向1.07万户受洪灾影响的家庭发放稻种和食品包。此次发放以恢复生产为重点,帮助受灾农户尽快补种抢种,食品包则用于短期口粮保障。 洪玛奈对马德望省政府及相关部门在灾情期间组织救援力量、将受威胁民众转移至安全地带,以及提供食品、资金和必要物资的紧急救助表示感谢。他提到,这些措施旨在缓解民众日常生活的困难。 洪玛奈在讲话中强调,政府与各级机构在任何时候都与民众站在一起,不放弃任何一个人。他称,过去40多年来,由柬埔寨人民党领导的政府始终在民众身边,无论困难时期与否都持续提供帮助。 同场活动中,洪玛奈还为两处难民营的村庄命名:奥多棉吉省一处命名为“斯雷胶铭记村”,柏威夏省一处命名为“达贡绿色铭记村”。他表示,命名是为了记住民众因泰国军队侵犯柬埔寨领土完整而经历的种种困难。他补充说,政府选择法律和外交机制和平解决与泰国的边境问题,呼吁民众保持耐心,等待解决结果。 针对土地问题,洪玛奈呼吁真正缺地的民众不要听信煽动去砍伐国家林地,应通过地方当局提交申请。他提到,政府已通过第三阶段社会与经济土地分配项目及保护林地土地授予计划,向许多民众提供了土地和住房。 洪玛奈还指示农业、林业和渔业部准备发放稻种、蔬菜种子及其他作物种子,让农民能及时恢复种植;水资源与气象部须安排足够的蓄水和排水系统,并做好储备,避免旱季出现缺水问题;农村发展部和公共工程与运输部须检查、修复并恢复受损道路,将此次问题作为研究建设更坚固农村道路的经验,同时重视蓄水和排水系统建设。
📋 简要摘要 ▸
2026年10月30日上午,洪玛奈在马德望省向1.07万户洪灾受灾家庭发放稻种和食品包,并对省政府及相关部门组织救援力量、转移受威胁民众的工作表示感谢。他强调政府与各级机构在任何时候都与民众站在一起,不放弃任何一个人。此次发放以恢复生产为重点,帮助受灾农户尽快补种抢种。
📋 完整原文 ▸
សម្ដេចធិបតី នាយករដ្ឋមន្ត្រី៖ រាជរដ្ឋាភិបាល និងអាជ្ញាធរ នៅជាមួយប្រជាពលរដ្ឋគ្រប់កាល:ទេស: ដោយមិនបោះបង់នរណាម្នាក់ចោលឡើយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាល និងចែកពូជស្រូវ ព្រមទាំងកញ្ចប់ស្បៀងជូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ ចំនួន ១០.៧០០ គ្រួសារ ក្នុងខេត្តបាត់ដំបង នាព្រឹកថ្ងៃសុក្រ ទី៣០ ខែតុលា ឆ្នាំ២០២៦។ មានប្រសាសន៍នាឱកាសនោះ, សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់រដ្ឋបាលខេត្ត ព្រមទាំងក្រសួងស្ថាប័នពាក់ព័ន្ធ ដែលបានចាត់ចែងកម្លាំង និងមធ្យោបាយជួយសង្គ្រោះប្រជាពលរដ្ឋ, ជម្លៀសអ្នកដែលប្រឈមនឹងគ្រោះថ្នាក់ទៅកាន់ទីទួលសុវត្ថិភាព ព្រមទាំងផ្តល់ជំនួយសង្គ្រោះបន្ទាន់ រួមមានស្បៀងអាហារ, ថវិកា និងសម្ភារៈចាំបាច់នានា ដើម្បីសម្រាលការលំបាកក្នុងជីវភាពប្រចាំថ្ងៃ។ សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាល និងអាជ្ញារធរ នៅជាមួយប្រជាពលរដ្ឋគ្រប់កាល:ទេស: ដោយមិនបោះបង់នរណាម្នាក់ចោលឡើយ។ សម្ដេចធិបតី បានបន្តថា ក្នុងរយៈពេលជាង៤០ឆ្នាំ មកនេះ, រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា នៅជាមួយប្រជាពលរដ្ឋជានិច្ច មិនថាក្នុងកាល:ទេស:លំបាកបែបណាក៏ដោយ​ គឺនៅចាំជួយប្រជាពលរដ្ឋជានិច្ច ។ ក្នុងឱកាសនោះដែរ, សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានប្រសិទ្ធនាមឈ្មោះភូមិនៅមណ្ឌលភៀសសឹកនៅខេត្តឧត្តរមានជ័យ ថា “ភូមិស្រះកែវចងចាំ” និងមណ្ឌលភៀសសឹកនៅខេត្តព្រះវិហារ ថា “ភូមិតាកឹងបៃតងចងចាំ” ។ សម្ដេចធិបតី បានមានប្រសាសន៍ថា ការដាក់ឈ្មោះចងចាំ គឺដើម្បីចងចាំការលំបាកគ្រប់បែបយ៉ាងដែលប្រជាពលរដ្ឋរបស់យើងបានឆ្លងកាត់ដោយសារការឈ្លានពានពីសំណាក់យោធាថៃ មកលើបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ។ សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមថា ក្នុងនាមជាមេដឹកនាំ យើងត្រូវគិតគូរអំពីអាយុជីវិតកងទ័ព និងប្រជាពលរដ្ឋ ហេតុនេះហើយ ទើបរាជរដ្ឋាភិបាលជ្រើសរើសយកយន្តការច្បាប់ និងការទូត ដើម្បីដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ​​ ដោយសន្តិវិធី ។ ក្នុងន័យនេះ, សូមប្រជាពលរដ្ឋមានការអត់ធ្មត់ និងរង់ចាំលទ្ធផលនៃការដោះស្រាយ ព្រោះយន្តការនេះត្រូវការពេលវេលាយូរបន្តិច។​ មុននឹងបញ្ចប់, សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានអំពាវនាវឱ្យអ្នកដែលខ្វះដីពិតប្រាកដ សូមកុំជឿតាមការញុះញង់របស់ជនខិលខូចឱ្យទៅកាប់ទន្ទ្រានដីព្រៃរបស់រដ្ឋ បើបងប្អូនខ្វះដីពិតប្រាកដ សូមទៅដាក់ពាក្យស្នើសុំតាមអាជ្ញាធរមូលដ្ឋាន ហើយរាជរដ្ឋាភិបាលចាំជួយជានិច្ច ដោយក្នុងនោះរាជរដ្ឋាភិបាល បានផ្ដល់ដី និងផ្ទះជូនប្រជាពលរដ្ឋជាច្រើនមកហើយ តាមរយៈគម្រោងបែងចែកដី​ ដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ និងកម្មវិធីផ្ដល់ដីការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព ជាដើម ។ ជាទីបញ្ចប់, សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានណែនាំឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រៀមរៀបចំចែកពូជស្រូវ ពូជបន្លែ និងពូជដំណាំផ្សេងៗទៀត ដើម្បីឱ្យកសិករអាចចាប់ផ្តើមដាំដុះឡើងវិញបានទាន់ពេល។ បន្ថែមពីនេះ, ក្រសួងធនធានទឹក និងឧតុនិយម ត្រូវរៀបចំប្រព័ន្ធស្ទាក់ទឹក និងប្រព័ន្ធរំដោះទឹកឱ្យបានគ្រប់គ្រាន់ ព្រមទាំងត្រៀមលក្ខណៈបម្រុងទុក ដើម្បីជៀសវាងបញ្ហាខ្វះខាតទឹកប្រើប្រាស់​ ក្នុងរដូវប្រាំង។ ដោយឡែក, ក្រសួងអភិវឌ្ឍន៍ជនបទ និង ក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវចុះពិនិត្យ ជួសជុល និងស្តារឡើងវិញនូវរាល់ខ្សែផ្លូវដែលបានខូចខាត និងត្រូវយកបញ្ហានេះធ្វើជាបទពិសោធក្នុងការសិក្សាសាងសង់ផ្លូវជនបទឱ្យមានភាពរឹងមាំជាប់បានយូរ ព្រមទាំងយកចិត្តទុកដាក់ខ្ពស់លើសំណង់ស្ទាក់ទឹក និងប្រព័ន្ធរំដោះទឹកផងដែរ៕ 🌐 [Hun Manet](https://www.facebook.com/profile.php?id=100069511484329) 🌐 [Samdech Thipadei Hun Manet, Prime Minister ](https://www.facebook.com/Dr.Hunmanetofcambodia)[of Cambodia](https://www.facebook.com/Dr.Hunmanetofcambodia/posts/pfbid0LmbQiD5QcHYoUaa5j3CwGJa1w5cEYS1hdo8DNogvvBjAqxzRvVj5tovmbGWzX75ol) 🌐[ Telegram ](https://t.me/Dr_Hunmanetofcambodia) 🌐 [Tiktok](https://www.tiktok.com/@dr.hunmanetofcambodia?is_from_webapp=1&sender_device=pc) 🌐 [YouTube](https://www.youtube.com/@Dr.Hunmanetofcambodia) 🌐 [Instagram](https://www.instagram.com/dr.hunmanetofcambodia) 😃 [X](https://twitter.com/dr_hunmanet_pm) 😍 [CoolApp](https://channel.coolapp.com.kh/@dr.hunmanetofcambodia) 🌐 [Website](https://hunmanet.gov.kh/) #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia