柬埔寨商业部长与新加坡贸易部长举行双边会谈
| 分类 | 政务外交 |
|---|---|
| 事件时间 | 2026年4月10日上午 |
| 事件地点 | 新加坡 |
| 发布时间 | 2026-04-10 10:23 |
新闻摘要
柬埔寨商业部长Cham Nimul与新加坡贸易部长Grace Fu举行会谈,双方就全球贸易形势、WTO框架下合作及扩大农产品出口等议题达成共识。
📄 完整原文 ▶ 查看原文 →
លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ជួបពិភាក្សាការងារជាមួយលោកជំទាវ Grace Fu រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងចីរភាព និងជារដ្ឋមន្ត្រីទទួលបន្ទុកទំនាក់ទំនងពាណិជ្ជកម្ម នៃសាធារណរដ្ឋសិង្ហបុរី … (សិង្ហបុរី)៖ នាព្រឹកថ្ងៃសុក្រ ទី១០ ខែមេសា ឆ្នាំ២០២៦ នៅសាធារណរដ្ឋសិង្ហបុរី លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយលោកជំទាវ Grace Fu រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងចីរភាព និងជារដ្ឋមន្ត្រីទទួលបន្ទុកទំនាក់ទំនងពាណិជ្ជកម្ម នៃសាធារណរដ្ឋសិង្ហបុរី។ ក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាផ្លាស់ប្តូរយោបល់គ្នាលើស្ថានភាពវិវត្តន៍នៃពាណិជ្ជកម្មសកល កិច្ចសហប្រតិបត្តិការក្រោមក្របខណ្ឌអង្គការពាណិជ្ជកម្មពិភពលោក ក៏ដូចជាការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មកម្ពុជា-សិង្ហបុរីឱ្យកាន់តែរីកចម្រើន ជាពិសេសក្នុងវិស័យបំពេញឱ្យគ្នាទៅវិញទៅមក។ ក្នុងឱកាសនោះផងដែរ ភាគីទាំងពីរក៏បានឯកភាពជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខស្បៀង ជាពិសេសកាលានុវត្តភាពសម្រាប់ការនាំចេញផលិតផលកសិកម្ម ទៅកាន់ទីផ្សារសិង្ហបុរី បន្ថែមទៀត។ - - - Her Excellency Cham Nimul, Minister of Commerce, Meets with Her Excellency Grace Fu, Minister for Sustainability and the Environment and Minister in Charge of Trade Relations of the Republic of Singapore … (Singapore): On the morning of Friday, 10 April 2026, in the Republic of Singapore, Her Excellency Cham Nimul, Minister of Commerce, met with Her Excellency Grace Fu, Minister for Sustainability and the Environment and Minister in Charge of Trade Relations of the Republic of Singapore. During the meeting, the two sides exchanged views on the evolving situation of global trade, cooperation under the framework of the World Trade Organization, as well as strengthening and expanding Cambodia-Singapore trade cooperation in complementary sectors. On that occasion, the two sides also agreed to further promote cooperation in the field of food security, especially opportunities for exporting more agricultural products to the Singapore market. … ភ្ជាប់មកកាន់ក្រសួងពាណិជ្ជកម្ម តាមតំណភ្ជាប់ខាងក្រោម៖ Connect with Ministry Of Commerce: 🌐 [Facebook ](https://web.facebook.com/moc.gov.kh)🌐 [Telegram ](https://t.me/mocnewsfeed)🌐 [Website ](https://www.moc.gov.kh/)🌐 [YouTube ](https://www.youtube.com/@mocgovkhcambodia)🌐 [X (Twitter](https://twitter.com/MoCCambodia))