国土规划建设部推土地分类管理 解决土地纠纷
文件类型政策
发布机构国土规划建设部
生效日期2026-07-02
适用范围全国土地所有者
发布时间2026/07/03 15:17
政策详情
柬埔寨国土规划建设部联合宗教事务部、文化艺术部、内政部及地方行政部门,于2026年7月2日达成共识,将全面推行土地分类管理政策。该政策旨在加速土地登记进程,提升测绘服务效率,并从源头解决土地权属纠纷。
国土规划建设部下属测绘总局正对全国土地数据进行更新,依据第245号政令,以村为单位通过卫星影像进行精准测绘,将土地划分为红、黄、绿三类:
红区:指农业用地、环境敏感区、水资源保护区或古迹保护区,此类区域严禁任何形式的开发与触碰。
绿区:指旧村所在地。
黄区:指目前处于被占用状态,且正在向政府申请合法化处理的土地。
该政策适用于全国土地所有者。国土规划建设部要求各省省长配合落实分类工作,通过明确土地性质,消除土地权属的不确定性,从而化解长期存在的土地争议。建议相关土地所有者及时咨询当地土地管理部门,或通过官方渠道查询最新的土地性质数据,以确保自身权益。
📋 简要摘要 ▸
国土规划建设部联合多部门推行土地分类管理,将土地划分为红(禁区)、黄(申请中)、绿(旧村)三类,旨在加速土地登记并解决土地纠纷。
📋 完整原文 ▸
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងធម្មការ និងសាសនា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងមហាផៃ្ទ និងរដ្ឋបាលថ្នាក់ក្រោមជាតិ បានឯកភាពលើគោលការណ៍រួមក្នុងការពន្លឿនការងារចុះបញ្ជីដីបង្ហើយ និងការផ្ដល់សេវាសុរិយោដីជូនប្រជាពលរដ្ឋ រួមទាំងការរៀបចំប្រែក្លាយសក្តានុពលតាមទីប្រជុំជននីមួយៗឱ្យទៅជាឧទ្យានដើម្បីបម្រើដល់ឧត្តមប្រយោជន៍សាធារណៈ 🌸🇰🇭
(ភ្នំពេញ)៖ ក្នុងកិច្ចប្រជុំអន្តរក្រសួង ពិភាក្សាលើការផ្ដល់សេវាសាធារណៈជូនប្រជាជន ដែលបានធ្វើឡើងនៅទីស្ដីការក្រសួង ដោយមានការចូលរួមពីក្រសួងធម្មការនិងសាសនា ក្រសួងមហាផ្ទៃ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងរដ្ឋបាលថ្នាក់ក្រោមជាតិ នារសៀលថ្ងៃទី ២ ខែកក្កដា ឆ្នាំ ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានឱ្យដឹងថា ការជួបជុំគ្នានាពេលនេះ គឺដើម្បីឯកភាពលើគោលការណ៍រួមក្នុងការពន្លឿនការងារចុះបញ្ជីដីបង្ហើយ និងការផ្ដល់សេវាសុរិយោដីជូនប្រជាពលរដ្ឋ រួមទាំងការរៀបចំប្រែក្លាយសក្តានុពលតាមទីប្រជុំជននីមួយៗឱ្យទៅជាឧទ្យានដើម្បីបម្រើដល់ឧត្តមប្រយោជន៍សាធារណៈ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបញ្ជាក់ថា អគ្គនាយកដ្ឋានសុរិយោដីបាននឹងកំពុងរៀបចំធ្វើបច្ចុប្បន្នភាពទិន្នន័យទាំងអស់ជាថ្មីឡើងវិញទាក់ទងនឹងប្រភេទដីអនុក្រឹត្យលេខ២៤៥ លើទីតាំងនិងចំនួនក្បាលដី ដោយអនុវត្តម្ដងមួយភូមិ និងគូសរូបភាពតាមផ្កាយរណប ដោយកំណត់:
១. តំបន់ក្រហម ជាដីកសិកម្ម ដីបរិស្ថាន ដីធនធានទឹក ឬបុរាណដ្ឋាន ជាតំបន់ហាមប៉ះពាល់ដាច់ខាត
២. តំបន់បៃតង ជាភូមិចាស់
៣. តំបន់លឿង ជាដីដែលទន្ទ្រានកាន់កាប់និងកំពុងស្នើសុំការសម្រេចពីរាជរដ្ឋាភិបាល។
ទាក់ទិននឹងកិច្ចការនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវដល់អភិបាលខេត្តនីមួយៗឱ្យចូលរួមអនុវត្តកិច្ចការនេះទាំងអស់គ្នាដើម្បីកំណត់ប្រភេទដីឱ្យបានជាក់លាក់និងបញ្ចប់ភាពចម្រូងចម្រាស់និងភាពមិនច្បាស់លាស់ក្នុងការកាន់កាប់ដីធ្លី ជូនប្រជាពលរដ្ឋ៕
#ការបង្កើតនូវបរិយាកាសគ្មានវិវាទ #ចុះបញ្ជីដីបង្ហើយ #បញ្ចប់វិវាទដីធ្លី #សេវាគាប់ចិត្ត #រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ #បឹងទន្លេសាប #ដោះស្រាយវិវាទបុរី
#ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់
#MLMUPC
**
**[**Join MLMUPC News**](https://t.me/MLMUPCofCambodia)**
**🌐 [**Website**](https://mlmupc.gov.kh/)[ ](https://mlmupc.gov.kh/)**
**🌐 [**Facebook**](https://www.facebook.com/mlmupc.pressteam)**
**🌐 [**Youtube**](https://www.youtube.com/@MLMUPC_KH)
🌐 [**Tiktok**](https://www.tiktok.com/@mlmupc_kh)