澳大利亚国际学校金边分校与瑞士教育集团达成合作



类型签约仪式
时间2026-08-18 10:30
地点金边AISPP校区
组织AISPP
发布时间2026/08/14 18:01
活动详情
澳大利亚国际学校金边分校(AISPP)将于2026年8月18日上午10:30至11:30,在金边AISPP校区举办签约仪式,正式与瑞士教育集团(SEG)签署合作备忘录。此次合作使AISPP成为瑞士教育集团在柬埔寨的首个合作伙伴,旨在建立国际教育路径并提升教育质量。
通过此次合作,瑞士教育集团将认可AISPP学生的学术成绩与资质,为学生申请瑞士境内的本科课程提供支持。合作内容涵盖多项学生福利,包括优先获得奖学金机会、职业技能咨询、瑞士教育集团代表的专题讲座、学习考察项目,以及前往瑞士实地参观学习的机会。
此次合作连接的瑞士教育机构包括César Ritz Colleges、Culinary Arts Academy Switzerland、Swiss Hotel Management School(SHMS)以及HIM Business School。
签约仪式结束后,AISPP十二年级学生将于当日11:25至12:45参加由瑞士教育集团举办的“商业竞赛:模拟商业环境”专题活动,旨在为学生提供国际商业教育实践体验。
📋 简要摘要 ▸
澳大利亚国际学校金边分校(AISPP)将于8月18日与瑞士教育集团(SEG)签署合作备忘录,成为其在柬首个合作伙伴。
📋 完整原文 ▸
ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មីមួយសម្រាប់ AISPP 🇰🇭🇨🇭
សាលាអន្តរជាតិអូស្ត្រាលី ភ្នំពេញ (Australian International School Phnom Penh - AISPP) មានមោទនភាពយ៉ាងក្រៃលែងក្នុងការប្រកាសអំពីភាពជាដៃគូអន្តរជាតិដ៏សំខាន់ជាមួយ Swiss Education Group (SEG) នៃប្រទេសស្វីស តាមរយៈពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអង្គារ ទី១៨ ខែសីហា ឆ្នាំ២០២៦ ចាប់ពីម៉ោង ១០:៣០ ព្រឹក ដល់ម៉ោង ១១:៣០ ព្រឹក នៅសាលា AISPP។
កិច្ចសហប្រតិបត្តិការដ៏មានសារៈសំខាន់នេះ នឹងធ្វើឱ្យ AISPP ក្លាយជាដៃគូដំបូងគេនៅកម្ពុជារបស់ Swiss Education Group និងជាជំហានដ៏សំខាន់មួយក្នុងការបង្កើតមាគ៌ាអប់រំអន្តរជាតិដោយផ្ទាល់សម្រាប់សិស្សានុសិស្ស AISPP។
តាមរយៈភាពជាដៃគូនេះ SEG នឹងទទួលស្គាល់គុណវុឌ្ឍិ និងសមមូលភាពនៃព្រឹត្តិបត្តិពិន្ទុរបស់សិស្ស AISPP សម្រាប់ការបន្តការសិក្សាថ្នាក់បរិញ្ញាបត្រនៅតាមគ្រឹះស្ថានរបស់ SEG ក្នុងប្រទេសស្វីស ។ សិស្ស AISPP ក៏នឹងទទួលបានឱកាសដ៏មានតម្លៃជាច្រើន រួមមាន អាទិភាពក្នុងការទទួលបានអាហារូបករណ៍ ការប្រឹក្សាអំពីជំនាញ ការធ្វើបទបង្ហាញដោយតំណាង SEG កម្មវិធីទស្សនកិច្ចសិក្សា ព្រមទាំងឱកាសទៅទស្សនា និងស្វែងយល់ដោយផ្ទាល់នៅប្រទេសស្វីស។
ភាពជាដៃគូនេះ នឹងតភ្ជាប់សិស្ស AISPP ទៅកាន់គ្រឹះស្ថានអប់រំឈានមុខចំនួន ៤ នៅប្រទេសស្វីស រួមមាន César Ritz Colleges, Culinary Arts Academy Switzerland, Swiss Hotel Management School (SHMS) និង HIM Business School។
បន្ទាប់ពីពិធីចុះហត្ថលេខា សិស្សថ្នាក់ទី១២ ក៏នឹងមានឱកាសចូលរួមក្នុងកម្មវិធីពិសេសរបស់ SEG ក្រោមប្រធានបទ “The Business Competition: Navigating a Simulated Business Environment” ចាប់ពីម៉ោង ១១:២៥ ព្រឹក ដល់ម៉ោង ១២:៤៥ រសៀល ដែលនឹងនាំយកបទពិសោធន៍អប់រំផ្នែកធុរកិច្ចអន្តរជាតិមកកាន់សិស្ស AISPP ដោយផ្ទាល់។
អនុស្សរណៈនៃការយោគយល់គ្នានេះ មិនមែនគ្រាន់តែជាកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរប៉ុណ្ណោះទេ។ វាជាការបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ AISPP ក្នុងការធានាថា សិស្សានុសិស្សរបស់យើង មិនត្រឹមតែត្រៀមខ្លួនសម្រាប់ការបញ្ចប់ការសិក្សាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលបានការតភ្ជាប់ទៅកាន់មាគ៌ាដ៏មានតម្លៃសម្រាប់ការសិក្សានៅសាកលវិទ្យាល័យ អាជីព និងអនាគតរបស់ពួកគេផងដែរ។
ពីកម្ពុជា ទៅកាន់ប្រទេសស្វីស និងពី AISPP ទៅកាន់ពិភពលោក យើងនៅតែបន្តផ្តល់ឱកាសថ្មីៗ និងពង្រីកលទ្ធភាពកាន់តែធំធេងសម្រាប់អនាគតរបស់សិស្សានុសិស្សយើង។ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ នឹងក្លាយជាទំព័រប្រវត្តិសាស្ត្រដ៏មានមោទនភាពមួយទៀតក្នុងដំណើររបស់ AISPP ឆ្ពោះទៅរកឧត្តមភាពនៃការអប់រំ ការទទួលស្គាល់ជាអន្តរជាតិ និងឱកាសជាសកល។