第13届柬埔寨-欧盟联合委员会全体会议举行
| 分类 | 外交/政治 |
|---|---|
| 事件时间 | 2026年3月26日下午 |
| 事件地点 | 柬埔寨外交部 |
| 发布时间 | 2026-03-27 09:42 |
新闻摘要
柬埔寨外交部国务秘书与欧盟对外行动署副局长共同主持会议,讨论了发展合作、贸易投资、法治及人权等议题,并就全球政治经济形势交换意见。
📄 完整原文 ▶ 查看原文 →
នៅរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ឯកឧត្តម កាន់ ផារិទ្ធ រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង លោកស្រី Paola Pampaloni នាយិការងនៃមន្ទីរការបរទេស សហភាពអឺរ៉ុប បានធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំពេញអង្គគណៈកម្មាធិការចម្រុះកម្ពុជា-សហភាពអឺរ៉ុបលើកទី១៣ ដែលត្រូវធ្វើឡើងជារៀងរាល់២ឆ្នាំម្តង។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធកម្ពុជាសំខាន់ៗ និងតំណាងរបស់ភាគី EU ដែលមកពីអគ្គនាយកដ្ឋានពាក់ព័ន្ធរបស់គណៈកម្មការអឺរ៉ុប និងពីស្ថានទូតនៃប្រទេសសមាជិក EU។ ក្នុងអំឡុងពេលនៃកិច្ចប្រជុំ ភាគីទាំងពីរបានកត់សម្គាល់អំពីវឌ្ឍនភាពដែលសម្រេចបានដោយអនុក្រុមទាំង៣៖ (១) កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ (២) ពាណិជ្ជកម្ម និងការវិនិយោគ និង (៣) ការកសាងស្ថាប័ន កំណែទម្រង់រដ្ឋបាល ច្បាប់ និងយុតិ្តធម៌ អភិបាលកិច្ច និងសិទ្ធិមនុស្ស។ កិច្ចប្រជុំបានផ្លាស់ប្តូរ ទស្សនៈលើការវិវត្តផ្នែកនយោបាយ និងសេដ្ឋកិច្ចនៅក្នុងសហភាពអឺរ៉ុប និងកម្ពុជា ហើយបានរំលេចនូវក្តីបារម្ភរួមគ្នាចំពោះភាពតានតឹងដែលកើនឡើងបណ្តាលមកពីភាពស្មុគស្មាញនៃបរិបទសកល។ អនុសាសន៍ និងសកម្មភាពសំខាន់ៗត្រូវបានដាក់ចេញ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យអាទិភាពរួមមាន ពាណិជ្ជកម្មនិងវិនិយោគ, ការអភិវឌ្ឍធនធានមនុស្ស និងបណ្តុះបណ្តាលវិជ្ជាជីវៈ កំណើនបៃតង ថាមពលបៃតង និងបច្ចេកវិទ្យាឌីជីថល។ ភាគីទាំងពីរក៏បានសម្តែងនូវការប្តេជ្ញាចិត្តដ៏រឹងមាំក្នុងការពង្រឹងភាពជាដៃគូកម្ពុជា-សហភាពអឺរ៉ុបទាំងនៅក្នុងក្របខ័ណ្ឌទេ្វភាគី និងពហុភាគី ផងដែរ។ On the afternoon of 26 March 2026, His Excellency KAN Pharidh, Secretary of State of the Ministry of Foreign Affairs and International Cooperation of Cambodia, and Ms. Paola Pampaloni, Deputy Managing Director of the European External Action Service, co-chaired the Plenary Session of the 13th Cambodia-European Union Joint Committee, which is a biannual dialogue mechanism. The meeting was attended by key Cambodian line ministries/institutions, as well as representatives from the relevant Directorate-General of the European Commission and Embassies of the EU Member States. During the meeting, both sides took stock of the progress made reported by the three sub-groups on (1) development cooperation, (2) trade and investment, and (3) institution building, administrative reform, legal and judicial reform, governance, and human rights. The Meeting also exchanged views on political and economic development in the EU and Cambodia while highlighting shared concerns regarding the mounting pressures posed by the complex global landscape. Key recommendations and actions are identified to further strengthen their cooperation in priority areas, particularly trade and investment, human resources development and vocational training, green growth, green energy, and digital technology. Both sides also reaffirmed their steadfast commitment to enhancing the Cambodia-EU partnership, both within the bilateral and multilateral frameworks.