洪玛尼代表与赴华留学生座谈 助力中柬教育人才交流










分类教育
事件时间2026-08-20
地点金边
来源柬埔寨青年联盟
发布时间2026/08/20 12:28
详情描述
2026年8月20日上午,柬埔寨青年联合会(UYFC)在金边The Kampus大楼举行座谈会,为即将赴华留学的2026年中国政府奖学金获得者提供行前指导。
柬埔寨青年联合会中央委员会常务委员苏萨拜纳代表柬埔寨青年联合会主席洪玛尼出席活动,并与留学生进行交流。苏萨拜纳转达了洪玛尼对获奖学生的问候与祝贺,肯定了学生们为获得奖学金所付出的努力。
座谈会上,苏萨拜纳回顾了柬中两国间的友好关系,并介绍了柬埔寨青年联合会与中华全国青年联合会之间的合作历程,强调了双方在促进两国青年交流及提供奖学金项目方面的持续投入。
苏萨拜纳表示,此次赴华留学不仅是学生个人的成就,也是对柬埔寨国家发展的贡献。他鼓励学生们利用在中国的学习机会提升专业技能,学成后回国参与国家建设。最后,苏萨拜纳祝愿所有留学生学业顺利,并叮嘱学生在赴华期间注意出行安全。
📋 简要摘要 ▸
柬埔寨青年联合会代表苏萨拜纳在The Kampus大楼与2026年赴华政府奖学金留学生座谈,分享学习经验并进行行前指导,旨在加强中柬两国教育与人才交流。
📋 完整原文 ▸
នាព្រឹកថ្ងៃទី ២០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម សុខ សប្បាយណា សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ស.ស.យ.ក. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ព្រមទាំងសហការី បានជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ឆ្នាំ២០២៦ តាមរយៈ ស.ស.យ.ក. ដែលបានចូលជួបសម្តែងការគួរសម ដើម្បីទទួលការណែនាំតម្រង់ទិស និងការចែករំលែកបទពិសោធមុនចេញទៅបន្តការសិក្សានៅប្រទេសចិននាពេលខាងមុខ នៅអគារ The Kampus។
ក្នុងឱកាសនោះ ឯកឧត្តម សុខ សប្បាយណា បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងការអបអរសាទរពីសំណាក់ ឯកឧត្តម ហ៊ុន ម៉ានី ជូនចំពោះនិស្សិតជ័យលាភីទាំងអស់ ដែលបានខិតខំប្រឹងប្រែងរហូតទទួលបានលទ្ធផលនាពេលនេះ។ ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានគូសបញ្ជាក់ពីប្រវត្តិនៃទំនាក់ទំនងកម្ពុជា-ចិនជារួម និងដោយឡែករវាង ស.ស.យ.ក. និងសហព័ន្ធយុវជនទូទាំងប្រទេសចិន ជុំវិញការពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នា ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រជាជន និងយុវជនកម្ពុជា-ចិន ជាពិសេសការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា។
បន្ថែមពីនេះ ឯកឧត្តម ក៏បានបង្ហាញសុទិដ្ឋិនិយមខ្ពស់ចំពោះសមត្ថភាព និងសក្តានុពលរបស់ប្អូនៗ ក្នុងការប្រើប្រាស់ឱកាសអាហារូបករណ៍នេះដើម្បីរៀនសូត្រ អភិវឌ្ឍខ្លួន និងនាំយកចំណេះជំនាញត្រឡប់មកចូលរួមអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន ក្រោមស្មារតី និងបុព្វហេតុរួបរួមគ្នា។ ឯកឧត្តមបានបន្តថា ភាពជោគជ័យរបស់និស្សិតគ្រប់រូបនាពេលនេះ មិនត្រឹមតែជាជោគជ័យផ្ទាល់ខ្លួន និងក្រុមគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែក៏ជាជោគជ័យដ៏ធំធេងសម្រាប់សង្គមជាតិទាំងមូលផងដែរ។
ជាចុងក្រោយ ឯកឧត្តម សុខ សប្បាយណា បានជូនពរដល់ប្អូនៗនិស្សិតជ័យលាភីទាំងអស់ ឱ្យទទួលបានជោគជ័យលើការសិក្សា និងមានសុវត្ថិភាពក្នុងការធ្វើដំណើរគ្រប់ៗគ្នា។
**👉🏽តំណភ្ជាប់ទៅកាន់បណ្តាញសង្គមរបស់ ស.ស.យ.ក.
**🌐 [**uyfc.org**](https://www.uyfc.org/)**
**📱 [**Facebook**](https://www.facebook.com/uyfccambodia)**
**📱 [**YouTube**](https://www.youtube.com/@unionofyouthfederationcambodia)**
**📱 [**Telegram**](https://t.me/uyfc_news)**
**📱** **[**TikTok**](https://www.tiktok.com/@uyfccambodia?_t=8fUJ9WcjHX8)