柬埔寨劳工部与中国天津中德应用技术大学探讨人工智能培训合作








分类政务新闻
事件时间2026年4月24日
地点金边
来源柬埔寨劳工部
发布时间2026/04/24 20:25
详情描述
2026年4月24日下午,柬埔寨劳工与职业培训部部长兴索在金边会见了中国天津中德应用技术大学校长张丹阳一行。双方就深化教育合作及人工智能领域的人才培养进行了深入交流。
兴索部长回顾了自2016年以来,柬埔寨劳工与职业培训部下属的柬埔寨国家理工学院(NPIC)与天津中德应用技术大学的合作成果。在双方签署谅解备忘录后,合作项目涵盖了机械、电气及电信技术等领域,不仅为柬方提供了先进的教学设备,还推动了澜沧江-湄公河职业教育培训中心的建设,并有效提升了柬埔寨教师的专业能力与课程开发水平。兴索表示,此类合作是“一带一路”倡议下柬中两国在人力资源开发与经济可持续发展方面的重要实践。
张丹阳校长在会谈中表示,天津中德应用技术大学将进一步扩大与柬埔寨国家理工学院的合作范围。校方计划在人工智能及其他前沿技术领域提供免费培训与经验分享,并与柬方共同开发符合高标准的AI课程,旨在将此合作模式打造为柬埔寨高校的标杆。
此外,张丹阳提出建立国家级人工智能课程开发联盟,邀请柬埔寨各高校参与,以推动人工智能教育的普及与发展,并计划将此合作模式推广至湄公河流域的其他国家。兴索部长对上述倡议表示支持,并期待双方在现有基础上进一步深化合作。
📋 简要摘要 ▸
柬埔寨劳工与职业培训部部长兴索会见中国天津中德应用技术大学校长张丹阳一行。双方回顾了自2016年以来与柬埔寨国家理工学院(NPIC)在机械、电气及电信等领域的合作成果,并重点讨论了未来在人工智能(AI)技能培训及人才开发方面的深化合作,旨在通过“一带一路”框架提升柬埔寨人力资源水平。
📋 完整原文 ▸
ក្រសួងការងារ និងសាកលវិទ្យាល័យ ធានជីង នៃប្រទេសចិនពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការណ្តុះបណ្តាលបញ្ញាសិប្បនិមិ្មត (AI) នៅកម្ពុជា
(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក ចាង តាន់យ៉ាង (Zhang Danyang) សាកលវិទ្យាធិការ និងគណៈប្រតិភូនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តចិន-អាល្លឺម៉ង់ ទីក្រុងធានជីង (Tianjin Sino-German University of Applied Sciences-TSGUAS) នារសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ដើម្បីធ្វើបច្ចុប្បន្នភាពពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការកន្លងមក ក៏ដូចជា ផ្លាស់ប្តូរយោបល់ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការថ្មីៗបន្ថែមទៀត ជាពិសេសលើការអភិវឌ្ឍជំនាញបច្ចេកវិទ្យាលើផ្នែកបញ្ញាសិប្បនិមិ្មត (AI)។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក ចាង តាន់យ៉ាង និងគណៈប្រតិភូ ដែលបានមកបំពេញទស្សនកិច្ច ក៏ដូចជាថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យ TSGUAS និងវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈការចុះ MoU កាលពីឆ្នាំ២០១៦ កន្លងមក ដែលបាននាំមកនូវឧបករណ៍បច្ចេកទេសទំនើបៗ, ការដាក់ឱ្យដំណើរការមជ្ឈមណ្ឌលអប់រំបណ្តុះបណ្តាលមេគង្គ-ឡាងឆាង និងការនាំយកជំនាញបច្ចេកវិទ្យាមេកានិក, បច្ចេកវិទ្យាអគ្គិសនី, បច្ចេកវិទ្យាទូរគមនាគមន៍ ព្រមទាំងការអភិវឌ្ឍសមត្ថភាពគ្រូបណ្តុះបណ្តាល និងមេរៀនជាច្រើន។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការនេះគឺជាសក្ខីភាពនៃចំណងមិត្តភាពដ៏រឹងមាំរវាងកម្ពុជា និងចិន ក្នុងក្របខណ្ឌនៃគំនិតផ្តួចផ្តើម "ខ្សែក្រវាត់ និងផ្លូវ" ដែលបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្ស ហេដ្ឋារចនាសម្ព័ន្ធ និងសេដ្ឋកិច្ចកម្ពុជាប្រកបដោយចីរភាព។ ជាមួយគ្នានេះ ឯកឧត្តមក៏បានចាត់ទុកជំនួបពិភាក្សានាពេលនេះថា ជាកាលានុវត្តភាពដ៏សំខាន់ក្នុងការបន្តពង្រឹង និងពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ឱ្យកាន់តែស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយបន្ថែមទៀត។
ជាការឆ្លើយតប លោក ចាង តាន់យ៉ាង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមរដ្ឋមន្រ្តី ដែលបានចំណាយពេលវេលាដ៏មានតម្លៃក្នុងការពិភាក្សាផ្លាស់ប្តូរយោបល់ប្រកបដោយផ្លែផ្កា ព្រមទាំងបានបង្ហាញពីយុទ្ធសាស្រ្តការងារប្រកបដោយចក្ខុវិស័យវែងឆ្ងាយក្នុងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។ លោកបានរំលឹកពីប្រវត្តិនៃការបង្កើតសាកលវិទ្យាល័យ TSGUAS ដែលបានសហប្រតិបត្តិការជាមួយប្រទេសជឿនលឿនដូចជាអាល្លឺម៉ង់ រហូតបានក្លាយទៅសាកលវិទ្យាល័យដ៏សំខាន់ឈានមុខគេក្នុងការបណ្តុះបណ្តាលដល់ប្រទេសផ្សេងៗ ព្រមទាំងបានកោតសរសើរពីកិច្ចសហប្រតិបត្តិការក្នុងរយៈពេល១០ឆ្នាំមកនេះជាមួយនឹងNPIC ផងដែរ។
ចំពោះកិច្ចសហការជំហានបន្ទាប់ សាកលវិទ្យាល័យ TSGUAS មានគម្រោងផ្តល់ការបណ្តុះបណ្តាល និងចែករំលែកបទពិសោធលើផ្នែក AI និងបច្ចេកវិទ្យាថ្មីៗផ្សេងទៀតជាមួយនឹង NPIC ដោយមិនគិតថ្លៃ និងបង្កើតមេរៀនរួមគ្នាលើផ្នៃក AI ឱ្យមានស្តង់ដាខ្ពស់ស្របតាមគោលការណ៍ក្រសួងការងារ និង NPIC ប្រកបដោយភាពជោគជ័យ ដើម្បីក្លាយជា «គំរូ» ដល់សាកលវិទ្យាល័យផ្សេងៗទៀតនៅកម្ពុជា។ ម្យ៉ាងវិញទៀត លោក ចាង តាន់យ៉ាង ក៏បានផ្តួចផ្តើម «បង្កើតសម្ព័ន្ធភាព»មួយលើការអភិវឌ្ឍមេរៀនផ្នែក AI កម្រិតថ្នាក់ជាតិផងដែរ ដើម្បីទាក់ទាញបណ្តាសាកលវិទ្យាល័យនានាឱ្យចូលរួមសហការ សំដៅជំរុញ និងពង្រីកគំរូនៃកិច្ចសហប្រតិបត្តិការនេះ ទៅកាន់បណ្តាប្រទេសផ្សេងៗនៅក្នុងតំបន់ទន្លេមេគង្គបន្ថែមទៀតផងដែរ។
ឯកឧត្តម ហេង សួរ បានគាំទ្រយ៉ាងពេញទំហឹងចំពោះគំនិតផ្តួចផ្តើមទាំងនេះ ដោយសង្ឃឹមថា សាកលវិទ្យាល័យ TSGUAS នឹងសម្រាំងយកនូវរាល់ចំណុចសំខាន់ៗនៃមេរៀន ដើម្បីយកមកបង្រៀនសិស្សកម្ពុជាឱ្យចេះក្នុងរយៈពេលខ្លី លើផ្នែកវិទ្យាសាស្រ្ត និងច្ចេកទេសថ្មីៗ។ ឯកឧត្តមមានប្រសាសន៍ថា កម្ពុជាចង់ក្លាយទៅជាប្រទេសឈានមុខ ឬជាមជ្ឈមណ្ឌលមួយដែលអាចចែករំលែកបទពិសោធ និងចំណេះដឹងទៅបណ្តាប្រទេសក្នុងតំបន់ផងដែរ ស្របពេលច្ចុប្បននេះ AI បានក្លាយជាឧបករណ៍ដ៏ចាំបាច់បំផុត ដែលដើរតួនាទីយ៉ាងសំខាន់លើគ្រប់មុខជំនាញ និងវិជ្ជាជីវៈ ចាប់តាំងពីខ្សែច្រវាក់ផលិតកម្ម រហូតដល់វិស័យកសិកម្ម។
ឯកឧត្តម ហេង សួរ ក៏បានអរគុណចំពោះសាកលវិទ្យាល័យ TSGUAS សម្រាប់កិច្ចខិតខំប្រឹងប្រែង និងស្មារតីសហការយ៉ាងសកម្មក្នុងកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលជំនាញបច្ចេកទេសកន្លងមក ប្រកបដោយផ្លែផ្កាគួរជាទីមោទនៈ។ តាមរយៈជំនួបដ៏មានសារៈសំខាន់ និងមានចក្ខុវិស័យដ៏វែងឆ្ងាយនេះ ភាគីទាំងពីរមានការជឿជាក់យ៉ាងមុតមាំថា សាកលវិទ្យាល័យ TSGUAS និង NPIC នឹងបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែស្អិតរមួតបន្ថែមទៀត ដើម្បីជំរុញសន្ទុះនៃការបណ្តុះបណ្តាលសិស្សឱ្យកាន់តែច្រើនសម្រាប់បំពេញតម្រូវការទីផ្សារ៕
#MLVT #HENGSour #TVET