柬埔寨外交部出席亚美尼亚论坛 探讨能源转型与边境议题
分类外交
事件时间2026-05-05
地点亚美尼亚埃里温
来源柬埔寨外交国际合作部
发布时间2026/05/10 08:38
详情描述
2026年5月5日,柬埔寨外交与国际合作部国务秘书梅金恒(Meas Kim Heng)在亚美尼亚首都埃里温出席“2026年埃里温对话”论坛。本次论坛主题为“穿越风暴”,由亚美尼亚总理尼科尔·帕希尼扬及法国总统埃马纽埃尔·马克龙共同主持开幕。
在论坛期间,梅金恒作为嘉宾参与了关于“为绿色转型提供融资:实现能源安全的可负担、公正且包容的能源转型”专题讨论。梅金恒在会上阐述了柬埔寨在可再生能源开发方面的进展,指出目前柬埔寨63%的电力供应来自可再生能源,并计划到2030年将该比例提升至70%,最终于2050年实现碳中和目标。讨论重点聚焦于在全球气候挑战加剧的背景下,确保清洁能源的可负担性、可靠性及可及性。
5月6日,梅金恒与亚美尼亚外交部副部长姆纳察坎·萨法良(Mnatsakan Safaryan)举行会晤。双方就加强双边合作、探索未来合作方向进行了交流,并就柬泰边境问题的最新进展交换了意见。此外,梅金恒还接受了亚美尼亚公共广播电台的采访,介绍了柬亚两国的关系及合作进展。
📋 简要摘要 ▸
柬埔寨外交部国务秘书梅金恒出席“2026年埃里温对话”论坛,重点讨论绿色能源转型及能源安全。柬方表示目前63%电力来自可再生能源,目标2030年提升至70%。此外,梅金恒与亚美尼亚外交部副部长会晤,就双边合作及柬泰边境最新进展进行交流。
📋 完整原文 ▸
នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម មាស គឹមហេង រដ្ឋលេខាធិការ ក្រសួងការការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួមក្នុងវេទិកា «កិច្ចសន្ទនាយ៉េរ៉េវ៉ាន់ ២០២៦» ក្រោមប្រធានបទ «ការធ្វើដំណើរកាត់ព្យុះ» នៅរដ្ឋធានីយ៉េរ៉េវ៉ាន់ សាធារណរដ្ឋអាមេនី។ ពិធីបើកវេទិកានេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម Nikol Pashinyan នាយករដ្ឋមន្ត្រីអាមេនី ឯកឧត្តម Emmanuel Macron ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង។
នៅក្នុងឱកាសនោះ ឯកឧត្តម រដ្ឋលេខាធិការ ក៏បានអញ្ជើញចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សាលើប្រធានបទ «ការផ្តល់ហិរញ្ញប្បទានដល់អន្តរកាលបៃតង៖ អន្តរកាលថាមពល ដែលមានតម្លៃសមរម្យ យុត្តិធម៌ និងប្រកបដោយបរិយាបន្ន ជាមធ្យោបាយនាំដល់ការសម្រេចបាននូវសន្តិសុខថាមពល»។ កិច្ចពិភាក្សានេះបានផ្តោតលើសារៈសំខាន់នៃការធានាថាមពលស្អាតដែលមានតម្លៃសមរម្យ អាចទុកចិត្តបាន និងអាចប្រើប្រាស់បាន ក្នុងពេលដែលបញ្ហាប្រឈមនៃអាកាសធាតុកាន់តែមានសន្ទុះខ្លាំងឡើង។ ទន្ទឹមនេះ ឯកឧត្តម រដ្ឋលេខាធិការ ក៏បានចែករំលែកវឌ្ឍនភាពរបស់ប្រទេសកម្ពុជាក្នុងការអភិវឌ្ឍថាមពលកកើតឡើងវិញ ដោយកត់សម្គាល់ថា ៦៣% នៃអគ្គិសនីរបស់ព្រះរាជាណាចក្របច្ចុប្បន្នបានមកពីប្រភពថាមពលកកើតឡើងវិញ និងមានគោលដៅបង្កើនដល់ ៧០% នៅឆ្នាំ២០៣០ និងអព្យាក្រឹតភាពកាបូននៅឆ្នាំ២០៥០។
នៅក្នុងឱកាសអញ្ជើញចូលរួមវេទិកាខាងលើ នាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម រដ្ឋលេខាធិការ ក៏បានចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម Mnatsakan Safaryan អនុរដ្ឋមន្ត្រីការបរទេសនៃក្រសួងការបរទេសនៃសាធារណរដ្ឋអាមេនី។ ក្នុងជំនួបនេះ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់អំពីការពង្រឹងកិច្ចសហប្រតិបត្តិការដែលមានស្រាប់ និងកំណត់ទិសដៅថ្មីៗសម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគត ព្រមទាំងបច្ចុប្បន្នភាពនៃកាវិវត្តចុងក្រោយនៃបញ្ហាព្រំដែនកម្ពុជា–ថៃ។
ទន្ទឹមនេះ ឯកឧត្តម រដ្ឋលេខាធិការ ក៏បានផ្តល់បទសម្ភាសន៍ដល់វិទ្យុសាធារណៈប្រទេសអាមេនី អំពីទំនាក់ទំនងកម្ពុជា–អាមេនី និងវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរផងដែរ។
On 5 May 2026, His Excellency MEAS Kim Heng, Secretary of State of the Ministry of Foreign Affairs and International Cooperation, attended the “Yerevan Dialogue 2026”, under the theme “Riding Through the Storms”, in Yerevan, Republic of Armenia. The Opening Ceremony of the Yerevan Dialogue was presided over by H.E. Nikol Pashinyan, Prime Minister of the Republic of Armenia, H.E. Emmanuel Macron, President of the French Republic.
During the forum, His Excellency the Secretary of State attended as a panellist in the panel discussion on “Financing the Green Transition: Just, Affordable, and Inclusive Energy Transitions as Means of Achieving Energy Security.” Discussions mainly focused on the importance of ensuring affordable, and accessible clean energy and security amid growing climate challenges. H.E. the Secretary of State shared Cambodia’s progress in renewable energy development, noting that 63% of the Kingdom’s electricity currently comes from renewable sources, with targets of 70% by 2030 and carbon neutrality by 2050.
On the sidelines of the forum on 6 May 2026, H.E. the Secretary of State paid a courtesy call on H.E. Mnatsakan Safaryan, Deputy Minister of Foreign Affairs of the Republic of Armenia. During the meeting, both sides exchanged views on strengthening existing bilateral cooperation and exploring future directions for collaboration, as well as the update on the latest development on the Cambodia–Thailand border issue.
On the same day, H.E. the Secretary of State also gave an interview to the Public Radio of Armenia on Cambodia–Armenia relations and the progress of cooperation between the two countries.