柬埔寨环境部“绿芽”运动计划2026年发放500万株树苗

文件类型公告
发布机构柬埔寨环境部
生效日期2026年
适用范围全国
发布时间2026/04/23 10:34
政策详情
柬埔寨环境部持续推进“绿芽”运动,旨在通过增加森林覆盖率,助力实现2050年碳中和目标。该运动自2023年10月启动以来,设定了每年发放至少100万株树苗的目标。
2026年,环境部计划向全国公众免费发放500万株树苗,供民众在住宅、学校、寺庙、社区及公共场所种植,以修复社区森林并提升绿化覆盖率。
目前,环境部已在特本克蒙省、实居省、暹粒省、蒙多基里省和国公省设立了5个区域苗圃,并依托全国各省市环境局开展树苗培育工作。此前,2024年已发放130万株树苗,2025年发放量超过340万株。民众可前往上述苗圃及各省市环境局领取树苗。
📋 简要摘要 ▸
柬埔寨环境部持续推进“绿芽”运动,通过全国多个苗圃免费向公众发放树苗,旨在增加森林覆盖率,实现2050年碳中和目标。2026年计划发放500万株树苗,供民众在住宅、学校及社区种植。
📋 完整原文 ▸
[来源: 柬埔寨国家电视台] [分类提示: NEWS]
标题: យុទ្ធនាការ«ពន្លកបៃតង» ក្រសួងបរិស្ថាន បន្តបណ្តុះកូនឈើចម្រុះ ៣លានដើម ជូនសាធារណជន
ភ្នំពេញ ៖ ក្រសួងបរិស្ថាន កំពុងបន្តយុទ្ធនាការបណ្តុះ និងចែកកូនឈើចម្រុះ បានប្រមាណ ២.៩៧៧.៣៥៩ដើម ក្នុងកូនត្នោត ចំនួនជាង១ លានដើម នៅតាមថ្នាលតំបន់ចំនួន៥កន្លែង ក្នុងខេត្តត្បូងឃ្មុំ កំពង់ស្ពឺ សៀមរាប មណ្ឌលគីរី និងកោះកុង និង តាមមន្ទីរបរិស្ថានរាជធានីខេត្តទូទាំងប្រទេស សម្រាប់ចែកជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ ដើម្បីដាំនៅតាមផ្ទះ សាលារៀន វត្តអារាម និងដាំស្តារព្រៃសហគមន៍។
ក្រសួងបរិស្ថាន ក៏បានបន្តបណ្តុះកូនឈើ សម្រាប់ចែក ជូនសាធារណៈជន ដើម្បីយកទៅដាំនៅតាមទីសាធារណៈនានា និងដាំស្តារព្រៃបង្កើនគម្របបៃតង នៅកម្ពុជា កូនឈើចម្រុះ សរុប ៣១១ ៥៣៩ ដើម ក្នុងនោះមានកូនត្នោតចំនួន ៥៥ ០០)ដើម ត្រូវបានបណ្តុះ នៅតាមមន្ទីររាជធានី-ខេត្ត រួមមាននៅខេត្តកំពត កោះកុង កំពង់ស្ពឺ ពោធិ៍សាត់ មណ្ឌលគិរី រតនគីរី សៀមរាប ស្វាយរៀង និងថ្នាលតំបន់ខេត្តកំពង់ស្ពឺ។
សូមបញ្ជាក់ថា ក្រោមការដឹកនាំរបស់ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន យុទ្ធនាការ«ពន្លកបៃតង» បង្កើតឡើងជាមួយការការប្តេជ្ញាចិត្តរបស់ក្រសួងបរិស្ថាន ដែលធ្វើការចែកកូនឈើយ៉ាងតិច ១ លានដើមក្នុងមួយឆ្នាំ ចាប់តាំងពីខែតុលា ឆ្នាំ ២០២៣ ក្នុងគោលដៅបង្កើនគម្របបៃតង ឆ្ពោះទៅកម្ពុជាអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។
នៅឆ្នាំ២០២៤ ក្រសួងបរិស្ថាន បានជំរុញការបណ្តុះ និងចែកកូនឈើ ជូនសាធារណជនចំនួន១,៣លានដើម. ដោយឡែកនៅឆ្នាំ ២០២៥ ក្រសួងបរិស្ថាន និងមន្ទីរបរិស្ថានរាជធានីខេត្ត បានបណ្តុះកូនឈើ និងចែកកូនឈើបានជាង ៣,៤ លានដើម រួចជាស្រេច ។ នៅឆ្នាំ២០២៦នេះ យុទ្ធនាការពន្លកបៃតង គ្រោងចែកកូនឈើ ចំនួន៥លានដើម ជូនប្រជាពលរដ្ឋយកទៅដាំ នៅក្នុងរដូវវស្សាខាងមុខ ៕
作者: វិចិត្រ
分类: ព័ត៌មានជាតិ