安吉丽娜·朱莉与柬埔寨旅游部部长会晤,助力推广柬埔寨旅游
| 分类 | 旅游新闻 |
|---|---|
| 事件时间 | 近期 |
| 事件地点 | 柬埔寨 |
| 发布时间 | 2026-04-03 19:42 |
新闻摘要
好莱坞影星安吉丽娜·朱莉与柬埔寨旅游部部长会晤,双方讨论了加强旅游推广、保护文化遗产及自然资源合作,朱莉承诺将利用其影响力向世界宣传柬埔寨旅游潜力。
📄 完整原文 ▶ 查看原文 →
[English below] ដោយក្ដីស្រឡាញ់ដ៏ជ្រាលជ្រៅចំពោះប្រទេសកម្ពុជា និងប្រជាជនខ្មែរ, លោកស្រី Angelina Jolie ប្តេជ្ញាចូលរួមផ្សព្វផ្សាយសក្តានុពលទេសចរណ៍ដ៏អស្ចារ្យរបស់ព្រះរាជាណាចក្រកម្ពុជា ទៅកាន់ពិភពលោក ស្របតាមទិសស្លោក ម្នាក់ៗជាផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់! ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី Angelina Jolie តារាភាពយន្តហូលីវូដដ៏ល្បីល្បាញ និងជាប្រធានមូលនិធិ MJP ដែលបានបំពេញបេសកកម្មមនុស្សធម៌នៅប្រទេសកម្ពុជា និងនៅតាមបណ្តាប្រទេសជាច្រើននៅលើពិភពលោក។ កិច្ចពិភាក្សានេះ បានផ្តោតលើការពង្រឹងកិច្ចសហការក្នុងការផ្សព្វផ្សាយវិស័យទេសចរណ៍, ការការពារបេតិកភណ្ឌវប្បធម៌ និងធម្មជាតិនៅកម្ពុជា។ ក្នុងជំនួបនេះ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់អំពីការលើកកម្ពស់កិត្តិនាមកម្ពុជាលើឆាកអន្តរជាតិ តាមរយៈសកម្មភាពនានាដូចជាការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា, សកម្មភាពការងារគាំទ្រសហគមន៍, សកម្មភាពគាំទ្រវិស័យវប្បធម៌ សិល្បៈ និងសង្គម ក៏ដូចការងារអភិរក្សធនធានធម្មជាតិ ។ គួរបញ្ជាក់ជូនថា ដោយការស្រឡាញ់ប្រទេសកម្ពុជា និងប្រជាជនខ្មែរ លោកស្រី Angelina Jolie បាននិងកំពុងបំពេញការងារមនុស្សធម៌ជាច្រើននៅកម្ពុជា ជាពិសេស ការអភិរក្សធនធានធម្មជាតិ និងវប្បធម៌, សិល្បៈភាពយន្ត, អប់រំ, សុខាភិបាល, ការគាំទ្រដល់គម្រោងសហគមន៍ និងទេសចរណ៍ប្រកបដោយចីរភាព, ព្រមទាំងការជួយផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា តាមរយៈខ្សែភាពយន្ត First They Killed My Father និង Tomb Raider ជាដើម។ ខេត្តសៀមរាប, ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ With deep love for Cambodia and the Cambodian people, Angelina Jolie is committed to promoting the Kingdom of Cambodia’s remarkable tourism potential to the world, in line with the slogan: “Each person is an ambassador for Cambodia’s tourism!” His Excellency HUOT Hak, Minister of Tourism, held a working meeting with Angelina Jolie, the renowned Hollywood actress and President of the MJP Foundation, who has carried out humanitarian missions in Cambodia and many countries around the world. The discussion focused on strengthening cooperation in promoting tourism, as well as protecting Cambodia’s cultural and natural heritage. During the meeting, both parties exchanged views on enhancing Cambodia’s reputation on the international stage through various activities such as promoting Cambodia’s tourist destinations, supporting community initiatives, advancing culture, arts, and social sectors, and conserving natural resources. It is worth noting that, out of her love for Cambodia and its people, Angelina Jolie has been actively engaged in numerous humanitarian efforts in the country, particularly in natural resource and cultural conservation, film arts, education, healthcare, community support projects, and sustainable tourism. She has also helped promote Cambodia’s tourism globally through films such as First They Killed My Father and Tomb Raider. Siem Reap Province, April 3, 2026 #Cambodia #angelinajoliefans #siemreap #ministryoftourismcambodia #huothak