会计与审计监管局推动非银行金融领域数字化转型战略
分类金融政策
事件时间2026-05-19
地点金边
来源柬埔寨国家会计委员会
发布时间2026/05/20 10:07
详情描述
2026年5月19日下午,柬埔寨会计与审计监管局(ACAR)代表团在金边商业发展中心出席了主题为“柬埔寨数字化转型进展与方向”的研讨会。此次会议由柬埔寨经济与财政部国务秘书兼非银行金融服务管理局(FSA)秘书长梅万博士主持,共有约120名来自监管机构、相关政府部门、银行、金融科技公司及私营企业的代表参加。
会议旨在探讨非银行金融领域的数字化转型进程,并收集各方意见,以完善《2026-2030年非银行金融领域数字化转型战略规划》。与会者重点讨论了如何通过技术手段提升运营效率、优化数据管理及强化数字治理框架,旨在增强柬埔寨非银行金融行业的竞争力与可持续发展能力。
会计与审计监管局信息技术管理办公室主任杰拉纳及相关专业官员出席了此次活动。此次参与体现了该局对推动数字化转型的重视,并致力于落实柬埔寨政府关于非银行金融领域发展的相关政策。
📋 简要摘要 ▸
会计与审计监管局参与非银行金融领域数字化转型研讨会,探讨利用技术提升运营效率与数据管理。会议重点讨论了2026-2030年战略规划,旨在通过数字化手段增强柬埔寨非银行金融行业的竞争力和可持续性。
📋 完整原文 ▸
នារសៀលថ្ងៃអង្គារ ៣កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ប៊ូ ថារិន អគ្គនាយក នៃនិយ័តករគណនេយ្យ និងសវនកម្ម (ន.គ.ស.) លោក ជ រ័ត្ននា ប្រធានការិយាល័យគ្រប់គ្រងព័ត៌មានវិទ្យា អមដោយមន្ត្រីជំនាញ បានចូលរួមសិក្ខាសាលាចែករំលែកបទពិសោធន៍ស្តីពី «វឌ្ឍនភាព និងទិសដៅបរិវត្តកម្មឌីជីថលនៅកម្ពុជា» នៅអគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច។
សិក្ខាសាលានេះ ប្រព្រឹត្តទៅក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន អ.ស.ហ.។
អង្គសិក្ខាសាលា មានការចូលរួមពីឯកឧត្តម លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ នៃនិយ័តករ និងអង្គភាពក្រោមឱវាទ អ.ស.ហ. ក្រសួង ស្ថាប័នពាក់ព័ន្ធ ធនាគារ សមាគម ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ និងក្រុមហ៊ុនឯកជនផ្សេងទៀត ដែលធ្វើប្រតិបត្តិការក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ សរុបប្រមាណ ១២០រូប។
សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងស្វែងយល់អំពីវឌ្ឍនភាពការងារបរិវត្តកម្មឌីជីថលនៅតាមក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ ព្រមទាំងដើម្បីប្រមូលធាតុចូលជាគុណប្រយោជន៍ដល់ការរៀបចំ «សេចក្ដីព្រាងផែនការយុទ្ធសាស្ត្របរិវត្តកម្មឌីជីថលក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ ឆ្នាំ២០២៦-២០៣០» ឱ្យកាន់តែមានលក្ខណៈពេញលេញ គ្រប់ជ្រុងជ្រោយ និងអាចអនុវត្តបានប្រកបដោយប្រសិទ្ធភាពសម្រាប់គ្រប់តួអង្គពាក់ព័ន្ធ។
ក្នុងឱកាសនេះ វាគ្មិន និងសិក្ខាកាមបានធ្វើការចែករំលែកបទពិសោធ ពិភាក្សា និងផ្លាស់ប្តូរយោបល់ជុំវិញការអនុវត្តបរិវត្តកម្មឌីជីថល ការប្រើប្រាស់បច្ចេកវិទ្យាក្នុងការបង្កើនប្រសិទ្ធភាពការងារ ការគ្រប់គ្រងទិន្នន័យ និងការពង្រឹងបរិយាកាសអភិបាលកិច្ចឌីជីថល សំដៅគាំទ្រដល់ការអភិវឌ្ឍវិស័យហិរញ្ញវត្ថុមិនមែនធនាគារនៅកម្ពុជា ឱ្យកាន់តែទំនើប ប្រកួតប្រជែង និងមានចីរភាព។
ការចូលរួមរបស់ ន.គ.ស. ក្នុងសិក្ខាសាលានេះ បានបង្ហាញពីការយកចិត្តទុកដាក់ និងការប្តេជ្ញាចិត្តក្នុងការចូលរួមគាំទ្រ និងជំរុញការអនុវត្តបរិវត្តកម្មឌីជីថល ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា និងទិសដៅអភិវឌ្ឍវិស័យហិរញ្ញវត្ថុមិនមែនធនាគារ។
អង្គសិក្ខាសាលាបានបញ្ចប់ទៅយ៉ាងរលូន ប្រកបដោយលទ្ធផលផ្លែផ្កា និងក្នុងបរិយាកាសរីករាយ សាមគ្គី និងកិច្ចសហការល្អ។