孙占托率团考察韩国仁川白医院 推动柬埔寨医疗数字化转型










分类医疗
事件时间2026-06-16 09:00
地点韩国仁川
来源柬埔寨勋爵协会
发布时间2026/06/16 14:45
详情描述
2026年6月16日上午9时,柬埔寨副总理兼柬埔寨发展理事会第一副主席孙占托率领高级代表团,在结束对Daejoo KC集团的访问后,前往韩国仁川白医院进行考察。柬埔寨勋爵协会会长昆提达勋爵随团陪同。
仁川白医院院长Seungho Baek及医院管理层对代表团一行表示欢迎。此次访问旨在深入了解韩国先进的医疗技术、数字医疗管理系统及国际医疗护理标准。
孙占托表示,在柬埔寨政府的领导下,建立国际标准医院是国家医疗领域的核心优先事项。他向仁川白医院管理层提议,双方应探讨在技术转移、医疗知识共享及医疗设备技术支持方面开展合作,并通过人才培训项目及两国医生间的经验交流,提升柬埔寨医疗服务水平。
仁川白医院隶属于Seongsu医疗基金会,是仁川西部地区的主要医疗机构,并获得韩国保健福祉部关于患者安全及医疗服务质量的官方认证。此次考察旨在通过与韩国医疗机构的合作,推动柬埔寨医疗行业的数字化转型,并改善国内医疗服务质量。
📋 简要摘要 ▸
柬埔寨副总理孙占托率团访问韩国仁川白医院,重点考察数字医疗系统与先进医疗技术。孙占托表示,建立国际标准医院是柬埔寨政府的核心优先事项,并提议双方在技术转移、人才培训及经验交流方面开展合作,以提升柬埔寨医疗服务水平。
📋 完整原文 ▸
អ៊ីនឆ័ន៖ នាព្រឹកថ្ងៃអង្គារ ទី១៦ ខែមិថុនា ឆ្នាំ២០២៦ (ម៉ោងក្នុងតំបន់) បន្ទាប់ពីទស្សនកិច្ចនៅក្រុមហ៊ុន Daejoo KC Group រួចរាល់ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានបន្តដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញធ្វើទស្សនកិច្ចសិក្សានៅមន្ទីរពេទ្យ Incheon Baek ដែលជាគ្រឹះស្ថានសុខាភិបាលដ៏ល្បីមួយនៅសាធារណរដ្ឋកូរ៉េ ដោយមានការទទួលបដិសណ្ឋារកិច្ចស្វាគមន៍ពីសំណាក់ លោកវេជ្ជបណ្ឌិត Seungho Baek ប្រធានមន្ទីរពេទ្យ ព្រមទាំងគណៈគ្រប់គ្រង និងបុគ្គលិកពាក់ព័ន្ធ។
ក្នុងឱកាសនេះ អ្នកឧកញ៉ា គួន ធីតា ក៏បានដឹកនាំគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជាចូលរួមអមដំណើរឯកឧត្តមឧបនាយករដ្ឋមន្ត្រីផងដែរ។
គោលបំណងចម្បងនៃទស្សនកិច្ចនេះ គឺដើម្បីសិក្សាឈ្វេងយល់ឱ្យបានស៊ីជម្រៅអំពីវឌ្ឍនភាពបច្ចេកវិទ្យាវេជ្ជសាស្ត្រទំនើបៗ ប្រព័ន្ធគ្រប់គ្រងមន្ទីរពេទ្យបែបឌីជីថល (Digital Healthcare) និងស្តង់ដារនៃការថែទាំសុខភាពកម្រិតខ្ពស់របស់សាធារណរដ្ឋកូរ៉េ ដែលជាប្រទេសឈានមុខគេមួយលើសកលលោក ក្នុងវិស័យសុខាភិបាល។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា វិស័យសុខាភិបាល និងការបង្កើតមន្ទីរពេទ្យស្តង់ដារអន្តរជាតិ គឺជាអាទិភាពគន្លឹះមួយ ក្នុងចំណោមអាទិភាពនានារបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងន័យនេះ ឯកឧត្តមក៏បានស្នើទ្បើងដល់គណៈគ្រប់គ្រងមន្ទីរពេទ្យ ពិនិត្យលទ្ធភាពក្នុងការផ្តល់ជំនួយបច្ចេកទេស ព្រមទាំងការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យាវេជ្ជសាស្ត្រទំនើបៗ តាមរយៈកម្មវិធីបណ្តុះបណ្តាលក្នុងទម្រង់ណាមួយ និងការផ្លាស់ប្តូរបទពិសោធន៍រវាងគ្រូពេទ្យជំនាញនៃប្រទេសទាំងពីរ ដើម្បីរួមចំណែកដល់ការលើកកម្ពស់សមត្ថភាពវិស័យសុខាភិបាលនៅកម្ពុជា។
ទស្សនកិច្ចនាឱកាសនេះ មិនត្រឹមតែបង្ហាញពីភាពប្រាកដប្រជា និងការយកចិត្តទុកដាក់កម្រិតខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទាក់ទាញឧស្សាហកម្មទំនើប និងសេវាកម្មលំដាប់ខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាស្ពានចម្លងដ៏សំខាន់ ក្នុងការបើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការរវាងស្ថាប័នសុខាភិបាលឈានមុខរបស់កូរ៉េ និងព្រះរាជាណាចក្រកម្ពុជា ដើម្បីបម្រើដល់ផលប្រយោជន៍រវាងគ្នា និងលើកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជាឱ្យកាន់តែប្រសើរឡើងជាលំដាប់។
សូមជម្រាបដែរថា Incheon Baek គឺជាមន្ទីរពេទ្យទូទៅមួយ ដែលគ្រប់គ្រង និងដំណើរការក្រោមមូលនិធិវេជ្ជសាស្ត្រ Seongsu ហើយត្រូវបានទទួលស្គាល់ថាជាគ្រឹះស្ថានសុខាភិបាលបង្គោលមួយប្រចាំតំបន់ ដែលផ្តល់សេវាថែទាំវេជ្ជសាស្ត្រជូនដល់ប្រជាពលរដ្ឋនៅភាគខាងលិចនៃទីក្រុងអ៊ីនឆ័ន។ មន្ទីរពេទ្យនេះ ត្រូវបានទទួលស្គាល់ជាផ្លូវការដោយ ក្រសួងសុខាភិបាលនិងសុខុមាលភាព នៃសាធារណរដ្ឋកូរ៉េ ទៅលើសុវត្ថិភាពអ្នកជំងឺ និងការលើកកម្ពស់គុណភាពនៃសេវាកម្មវេជ្ជសាស្ត្រ។