劳工部推动东盟加三技能认证合作 聚焦AI与电动汽车










分类政策
事件时间2026-08-27
地点金边
来源柬埔寨劳工部
发布时间2026/08/27 15:28
详情描述
2026年8月27日,柬埔寨劳工与职业培训部部长韩苏通过视频方式出席了在泰国曼谷举行的第14届东盟加三(中国、日本、韩国)劳工部长会议。本次会议主题为“提升东盟人力资本:迈向全球认可的技能认证”。
韩苏在会上表示,数字化、人工智能(AI)、绿色经济转型及人口结构变化正在重塑东盟劳动力市场。柬埔寨将技能认证视为连接技能开发与劳动力流动的关键桥梁,通过认证使技能具备可转移性和可信度,从而提升区域内的就业机会。
韩苏指出,东盟加三框架为技能开发、认证、认可及劳动力流动提供了合作平台。下一步应将这些环节系统化,加强区域内技能标准、评估与认证的合作,并将其与劳动力流动及未来技能需求挂钩。重点合作领域包括人工智能、绿色技能、电动汽车、机器人技术及网络安全。
韩苏强调,未来区域竞争力不仅取决于受训工人的数量,更取决于技能认证的认可度与可转移性。通过整合东盟的劳动力资源与东盟加三国家的技能及技术优势,各方可构建更稳健的技能生态系统。柬埔寨承诺将与各成员国及伙伴国合作,共同打造具备技能、获得认证、受保护且适应未来需求的劳动力队伍。
会议最终通过了第14届东盟加三劳工部长会议联合声明。各方一致认为,技术变革、绿色与数字经济转型、人口变化、全球供应链演变及劳动力迁移正在改变区域内的技能供需格局,并承诺将进一步加强相关领域的合作。
📋 简要摘要 ▸
劳工部部长韩苏出席第14届东盟加三劳工部长会议,重点讨论建立跨国技能认证体系,涵盖AI、电动汽车及网络安全领域,旨在提升区域内劳动力素质与全球认可度。
📋 完整原文 ▸
កម្ពុជាជំរុញការពង្រឹងភាពជាដៃគូលើការបញ្ជាក់វិញ្ញាបនបត្រជំនាញឆ្លងដែន ជំនាញ AI យានយន្តអគ្គិសនី និងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត ក្នុងក្របខ័ណ្ឌអាស៊ានបូកបី
(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញបន្តចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការងារអាស៊ានបូកបីលើកទី១៤ (14th ALMM+3) រួមមានប្រទេសចិន ជប៉ុន និងកូរ៉េខាងត្បូង ក្រោមមូលបទ “ការលើកកម្ពស់មូលធនមនុស្សអាស៊ាន៖ វិញ្ញាបនបត្រជំនាញឆ្ពោះទៅរកការទទួលស្គាល់ជាសកល” នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ តាមប្រព័ន្ធវីដេអូ ដែលកិច្ចប្រជុំនេះរៀបចំឡើងនៅទីក្រុងបាងកក ប្រទេសថៃ។
ជាមួយនឹងប្រធានបទដ៏សំខាន់នេះ ឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងថា ឌីជីថលូបនីយកម្ម បញ្ញាសិប្បនិម្មិត (AI) ការផ្លាស់ប្តូរឆ្ពោះទៅរកសេដ្ឋកិច្ចបៃតង និងប្រជាសាស្ត្រ កំពុងផ្លាស់ប្តូរទីផ្សារការងារអាស៊ាន។ កម្ពុជាចាត់ទុកការបញ្ជាក់វិញ្ញាបនបត្រជំនាញ ជាស្ពានដ៏សំខាន់សម្រាប់តភ្ជាប់រវាងការអភិវឌ្ឍជំនាញ និងការចល័តកម្លាំងពលកម្ម។ ការបណ្តុះបណ្តាលគឺផ្តល់ជំនាញដល់ពលករ ខណៈការបញ្ជាក់វិញ្ញាបនបត្រគឺធ្វើឱ្យជំនាញនោះមានភាពច្បាស់លាស់ និងគួរឱ្យទុកចិត្ត។ ការទទួលស្គាល់ធ្វើឱ្យជំនាញទាំងនោះអាចផ្ទេរ និងប្រើប្រាស់បាននៅទីកន្លែងផ្សេងៗ ហើយភាពអាចផ្ទេរបាននៃជំនាញជួយបង្កើនឱកាសការងារឱ្យកាន់តែប្រសើរនៅទូទាំងតំបន់។
ទន្ទឹមនេះ ឯកឧត្តមកត់សម្គាល់ថា កិច្ចសហប្រតិបត្តិការអាស៊ានបូកបី បានបង្កើតមូលដ្ឋានដ៏រឹងមាំ និងមានសមិទ្ធផលជាច្រើន ដែលចាំបាច់សម្រាប់អភិវឌ្ឍបន្ថែម ខណៈក្របខ័ណ្ឌអាស៊ានបូកបី ផ្តល់ឱកាសពិសេសមួយក្នុងការតភ្ជាប់គឺ ការអភិវឌ្ឍជំនាញជាមួយការបញ្ជាក់វិញ្ញាបនបត្រ ការបញ្ជាក់វិញ្ញាបនបត្រជាមួយការទទួលស្គាល់ ការទទួលស្គាល់ជាមួយការចល័តកម្លាំងពលកម្ម និងការចល័តកម្លាំងពលកម្មជាមួយកិច្ចគាំពារសង្គម ព្រមទាំងសុវត្ថិភាព និងសុខភាពការងារ។ ឯកឧត្តមលើកឡើងថា ជំហានបន្ទាប់ គឺត្រូវភ្ជាប់វឌ្ឍនភាពទាំងនេះឱ្យកាន់តែមានលក្ខណៈជាប្រព័ន្ធ និងស៊ីចង្វាក់គ្នានៅកម្រិតតំបន់។ អាស៊ានបូកបី គួរពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់លើស្តង់ដាជំនាញ ការវាយតម្លៃ និងការបញ្ជាក់វិញ្ញាបនបត្រជំនាញ, ភ្ជាប់ការបញ្ជាក់វិញ្ញាបនបត្រជំនាញជាមួយការចល័តកម្លាំងពលកម្ម និងតម្រូវការជំនាញនាពេលអនាគត ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការលើជំនាញឌីជីថល បញ្ញាសិប្បនិម្មិត ជំនាញបៃតង យានយន្តអគ្គិសនី មនុស្សយន្ត និងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិតជាដើម។
ឯកឧត្តមជឿជាក់ថា ភាពប្រកួតប្រជែងក្នុងតំបន់នាពេលអនាគត នឹងមិនអាស្រ័យតែលើចំនួនកម្មករដែលបានបណ្តុះបណ្តាលប៉ុណ្ណោះទេ ប៉ុន្តែក៏អាស្រ័យលើថាតើជំនាញរបស់ពួកគេត្រូវបានបញ្ជាក់វិញ្ញាបនបត្រ មានការជឿទុកចិត្ត ទទួលស្គាល់ និងអាចផ្ទេរបានដែរឬទេ។ ដោយមានកម្លាំងពលកម្មដ៏ស្វាហាប់របស់អាស៊ាន និងជំនាញ ព្រមទាំងបច្ចេកវិទ្យារបស់ប្រទេសទាំងបី អាស៊ាន អាចកសាងប្រព័ន្ធអេកូឡូស៊ីជំនាញអាស៊ានបូកបីឱ្យកាន់តែរឹងមាំ និងបោះជំហានជាបន្តបន្ទាប់ឆ្ពោះទៅរកការទទួលស្គាល់ជាសកល។ កម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការធ្វើការជាមួយរដ្ឋសមាជិកអាស៊ានទាំងអស់ និងប្រទេសដៃគូទាំងបី ដើម្បីកសាងកម្លាំងពលកម្មដែលមានជំនាញ មានវិញ្ញាបនបត្រ អាចចល័តបាន ទទួលបានការការពារ និងត្រៀមខ្លួនសម្រាប់អនាគតក្នុងតំបន់។
ជាលទ្ធផល អង្គប្រជុំបានអនុម័តលើសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំរដ្ឋមន្ត្រីការងារអាស៊ានបូកបីលើកទី១៤ ដោយបានទទួលស្គាល់ថា ការផ្លាស់ប្តូរបច្ចេកវិទ្យាយ៉ាងឆាប់រហ័ស ការផ្លាស់ប្តូរឆ្ពោះទៅរកសេដ្ឋកិច្ចបៃតង និងឌីជីថល ការប្រែប្រួលប្រជាសាស្ត្រ ការវិវត្តនៃខ្សែច្រវាក់ផ្គត់ផ្គង់សកល និងការធ្វើទេសន្តរប្រវេសន៍ការងារ កំពុងផ្លាស់ប្តូរតម្រូវការ និងការផ្គត់ផ្គង់ជំនាញនៅទូទាំងតំបន់។ រដ្ឋមន្រ្តីអាស៊ានបូកបីបានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ ដើម្បីលើកកម្ពស់ គុណភាពនៃជំនាញ និងគុណវុឌ្ឍិ ព្រមទាំងគាំទ្រកម្លាំងពលកម្មដែលមានបរិយាបន្ន ផលិតភាពខ្ពស់ និងត្រៀមខ្លួនសម្រាប់អនាគត៕
#MLVT #HENGSour