商务部举办服务贸易发展研讨会 提升官员政策分析能力










分类经济
地点金边
来源柬埔寨商务部
发布时间2026/06/13 11:44
详情描述
2026年6月10日至12日,柬埔寨商务部在金边举办了为期3天的“服务贸易发展”(Trade in Services for Development - TS4D)国家级研讨会。此次活动由柬埔寨商务部与世界贸易组织(WTO)联合举办,旨在提升政府官员、政策制定者及贸易谈判代表的专业能力。
柬埔寨商务部国务秘书索索帕(Sok Sopheak)主持了开幕仪式,商务部官员、WTO专家以及相关政府部门代表出席了会议。
研讨会重点培训内容包括如何使用WTO旗下的Global Services Data Hub、I-TIP Services数据库、服务贸易限制指数(STRI)及TS4D等平台。通过这些工具,参会人员将学习如何进行服务贸易数据分析、评估国际竞争力、制定相关政策,以及应用服务贸易便利化的最佳监管实践。
索索帕在会上表示,服务贸易是推动柬埔寨社会经济发展及国际经济一体化的重要动力。他强调,在商品贸易之外,建立具有韧性、高效且包容的服务贸易体系,是实现柬埔寨经济可持续增长及提升全球市场竞争力的基础。
此外,柬埔寨商务部对WTO提供的技术支持与密切合作表示感谢,并指出这将有助于进一步提升柬埔寨在多边贸易框架下的机构能力与人力资源水平。
📋 简要摘要 ▸
柬埔寨商务部于6月10日至12日举办为期3天的“服务贸易发展”国家级研讨会。活动由商务部与世界贸易组织(WTO)合作,旨在通过Global Services Data Hub等平台,提升政府官员在服务贸易政策制定、数据分析及国际竞争力评估方面的专业能力,推动柬埔寨经济可持续增长。
📋 完整原文 ▸
(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី១០ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាថ្នាក់ជាតិស្តីពី «ពាណិជ្ជកម្មសេវាសម្រាប់ការអភិវឌ្ឍ (Trade in Services for Development - TS4D)» ដែលមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងពាណិជ្ជកម្ម អ្នកជំនាញការរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីជំនាញមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធជាច្រើនរូប។
សិក្ខាសាលានេះ រៀបចំឡើងមានរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី១០ ដល់ទី១២ ខែមិថុនា ឆ្នាំ២០២៦ ក្រោមកិច្ចសហការរវាងក្រសួងពាណិជ្ជកម្ម និង WTO ក្នុងគោលបំណងដើម្បីពង្រឹងការយល់ដឹង និងកសាងសមត្ថភាពដល់មន្ត្រីជំនាញ អ្នកធ្វើគោលនយោបាយ និងអ្នកចរចា ក្នុងការប្រើប្រាស់ថ្នាលព័ត៌មានពាក់ព័ន្ធនឹងពាណិជ្ជកម្មសេវារបស់ WTO សំខាន់ៗដូចជា Global Services Data Hub, I-TIP Services database, STRI និង TS4D សម្រាប់ប្រៀបធៀបកម្រិតភាពប្រកួតប្រជែងនៃពាណិជ្ជកម្មសេវា ព្រមទាំងការទាញយកទិន្នន័យវិភាគគោលនយោបាយពាណិជ្ជកម្មសេវា និងឧត្តមានុវត្តនៃបទប្បញ្ញត្តិកម្មកិច្ចសម្រួលពាណិជ្ជកម្មសេវាជាអាទិ៍។
ថ្លែងក្នុងអង្គពិធី ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់ពីសារៈសំខាន់នៃពាណិជ្ជកម្មសេវា ដែលជាកម្លាំងចលករដ៏សំខាន់មួយសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិរបស់កម្ពុជា។ ឯកឧត្តមរដ្ឋលេខាធិការ បន្តថាការអភិវឌ្ឍវិស័យពាណិជ្ជកម្មសេវាប្រកបដោយភាពធន់ ប្រសិទ្ធភាព និងបរិយាបន្ន គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការសម្រេចបាននូវកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងការលើកកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជាក្នុងទីផ្សារសកល បន្ថែមលើពាណិជ្ជទំនិញ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងអំណរគុណចំពោះអង្គការ WTO ដែលបានបន្តផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ដើម្បីលើកកម្ពស់សមត្ថភាពស្ថាប័ន និងធនធានមនុស្សរបស់កម្ពុជាក្នុងក្របខ័ណ្ឌពាណិជ្ជកម្មពហុភាគី៕
…
ភ្ជាប់មកកាន់ក្រសួងពាណិជ្ជកម្ម តាមតំណភ្ជាប់ខាងក្រោម៖
Connect with Ministry of Commerce:
🌐 [Facebook ](https://web.facebook.com/moc.gov.kh)
🌐 [Telegram](https://t.me/mocnewsfeed)
🌐 [Website](https://www.moc.gov.kh/)
🌐 [YouTube](https://www.youtube.com/@mocgovkhcambodia)
🌐 [X (Twitter](https://twitter.com/MoCCambodia))