柬方驳斥泰方边境言论 柏威夏寺主权立场不变










分类政治
事件时间2026-08-31
地点柏威夏寺
来源柬埔寨通讯社
发布时间2026/08/31 23:03
详情描述
2026年8月31日,柬埔寨新闻部发布消息,针对泰国JIC中心主任Prapas Sonjaidee此前在《泰国民族报》发表的言论予以驳斥。
柬方指出,泰方声称根据2025年12月27日签署的联合声明,泰军有权驻扎在相关区域,且泰方未改变实地状况的说法,与联合声明的真实内容、国际法及实地证据完全不符。柬方强调,该联合声明仅为停火协议,并非划界条约,不具备凌驾于法属时期1:200,000比例尺地图之上的法律效力。
柬方表示,法属时期地图是国际公认的法律依据,也是国际法院在1962年和2013年裁决中的核心参考。根据裁决,泰方应从柬埔寨领土撤军,其中包括柏威夏寺及周边4.6平方公里区域。然而,泰方至今未完全遵守相关国际裁决,并持续在柬方领土内进行架设铁丝网、放置集装箱、修建战壕、开辟道路、挖掘沟渠、拆除民宅及寺庙、竖立佛像及插旗等非法活动。
柬方重申,泰方单方面绘制的地图(如L7017、L7018等)在国际法下不具备法律效力,无法取代双方共同认可的法属时期地图。泰方试图通过上述行为制造既成事实,旨在误导国内外舆论,使其驻军行为合法化。柬方对此类行为表示坚决反对,并重申对柏威夏寺及周边区域拥有合法主权。
📋 简要摘要 ▸
柬方驳斥了泰方关于边境驻军及联合声明的误导性言论,强调柏威夏寺及周边4.6平方公里区域的主权立场,并指出泰方尚未完全遵守相关国际裁决。
📋 完整原文 ▸
បទឈប់បាញ់មិនអាចគូសព្រំដែនថ្មីទេ៖ សេចក្ដីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មិនមែនជាសន្ធិសញ្ញាកំណត់ព្រំដែនឡើយ
ការលើកឡើងរបស់លោកឧត្តមសេនីយ៍ឯក Prapas Sonjaidee នាយកមជ្ឈមណ្ឌល JIC នៅក្នុងកាសែត The Nation Thailand ចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ ដែលអះអាងថា កងទ័ពគួរតែស្ថិតនៅក្នុងទីតាំងដែលបានព្រមព្រៀងគ្នា និងថាភាគីថៃមិនដែលធ្លាប់បានប្ដូរលក្ខខណ្ឌនៅលើដីជាក់ស្ដែង ដោយផ្អែកលើសេចក្ដីប្រកាសរួម ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ គឺជាការអះអាងផ្ទុយទាំងស្រុងពីខ្លឹមសារពិតប្រាកដនៃសេចក្ដីប្រកាសរួម ផ្ទុយពីច្បាប់អន្តរជាតិ ខុសពីការពិតនិងភស្ដុតាងនៅលើដីជាក់ស្ដែង។
ការអះអាងនេះមានចេតនាបំភាន់ និងកេងចំណេញសាធារណមតិជាតិ និងអន្តរជាតិ ធ្វើឱ្យមានការយល់ច្រឡំថាភាគីកម្ពុជាបានឯកភាពឱ្យភាគីថៃដាក់ទ័ពឈរជើងនៅក្នុងដែនដីដែលស្ថិតនៅក្នុងអធិបតេយ្យ បូរណភាពទឹកដីស្របច្បាប់របស់កម្ពុជា។
ការពិតគឺសេចក្ដីប្រកាសរួម (បទឈប់បាញ់) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ជាពិសេសកថាខណ្ឌ២ ពុំត្រូវបានចាត់ទុកជាសន្ធិសញ្ញាកំណត់ព្រំដែន ដែលមានតម្លៃគតិយុត្តលុបលើផែនទីមាត្រដ្ឋាន ១:២០០ ០០០ ដែលជាផ្នែកមួយដ៏មានសារៈសំខាន់បំផុតនៃអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម នោះទេ។
ផែនទីនេះ គឺជាបណ្ណកម្មសិទ្ធិ និងជាប្លង់រឹងបញ្ជាក់ពីកម្មសិទ្ធិស្របច្បាប់របស់កម្ពុជានៅលើតំបន់ដែលយោធាថៃបាននិងកំពុងគ្រប់គ្រងដោយខុសច្បាប់ ដោយភាគីថៃតែងយកលេសថា សេចក្ដីប្រកាសរួមនេះអនុញ្ញាតឱ្យខ្លួនដាក់ទ័ពឈរជើងគ្រប់គ្រង និងបង្កើតលេសផ្សេងៗក្នុងចេតនាបង្កើត fait accompli តាមរយៈសកម្មភាពរាយបន្លាលួស ដាក់ទូកុងតឺន័រ សាងសង់លេណដ្ឋាន ឈូសឆាយដីធ្វើផ្លូវ ជីកប្រឡាយ កម្ទេចផ្ទះប្រជាពលរដ្ឋ និងវត្តអារាម សាងសង់រូបសំណាកព្រះ ដោតទង់ជាតិ និងសកម្មភាពខុសច្បាប់ដទៃទៀតនៅក្នុងទឹកដីកម្ពុជា។
សកម្មភាពទាំងអស់នេះ គឺផ្ទុយទាំងស្រុងនឹងច្បាប់អន្តរជាតិ ផែនទីមាត្រដ្ឋាន ១:២០០ ០០០ អនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម កំណត់ហេតុ JBC នៅចន្ទបុរី ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ កិច្ចព្រមព្រៀងទ្វេភាគី រួមទាំងសេចក្ដីប្រកាសរួម ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ផងដែរ។
ផែនទីបន្សល់ពីសម័យបារាំងនេះ គឺជាផែនទីទទួលស្គាល់ជាអន្តរជាតិ រួមទាំងភាគីថៃផងដែរ។ ក្នុងន័យនេះ ផែនទីគូសជាឯកតោភាគីរបស់យោធាថៃ (L7017, L7018 ឬផែនទីឯកតោភាគីផ្សេងទៀត) គ្មានតម្លៃគតិយុត្តក្រោមច្បាប់អន្តរជាតិ និងមិនអាចជំនួសផែនទីសម័យបារាំង ដែលភាគីទាំងពីរបានឯកភាពគ្នានោះទេ។
ម្យ៉ាងវិញទៀត ផែនទីដែលជាបណ្ណកម្មសិទ្ធិបន្សល់ទុកពីសម័យបារាំងនេះ គឺជាលទ្ធផលចុងក្រោយនៃការងារខណ្ឌសីមារបស់គណៈកម្មការកំណត់ព្រំដែនឥណ្ឌូចិន-សៀម ដែលអះអាងទទួលស្គាល់ដោយតុលាការយុត្តិធម៌អន្តរជាតិ (ICJ) នៅឆ្នាំ១៩៦២ និងឆ្នាំ២០១៣ ដែលតុលាការបានយកធ្វើជាមូលដ្ឋានដ៏មានសារៈសំខាន់បំផុត ដើម្បីបញ្ជាឱ្យយោធាថៃដកទ័ពចេញពីដែនដីនៃព្រះរាជាណាចក្រកម្ពុជា រួមទាំងតំបន់បា្រសាទព្រះវិហារ និងតំបន់ ៤.៦ គីឡូម៉ែត្រការ៉េ ដែលរហូតមកដល់ពេលនេះ ភាគីថៃពុំទាន់បានគោរពនោះទេ។
សាលក្រមទាំងនោះមានសារៈសំខាន់ចំពោះប្រាសាទព្រះវិហារ និងតំបន់ជុំវិញដែលស្ថិតក្នុងវិសាលភាពនៃសាលក្រម។