劳工部部长与国际劳工组织(ILO)回顾“2024-2028年










分类政策
地点金边
来源柬埔寨劳工部
发布时间2026/08/31 15:31
详情描述
2026年8月31日,柬埔寨劳工与职业培训部在金边柬埔寨酒店举办“2024-2028年柬埔寨体面工作国家计划(DWCP)中期审查三方国家研讨会”。劳工部部长兴萨主持会议,政府代表、国际劳工组织(ILO)代表、雇主协会及工会代表出席。
此次研讨会旨在回顾2024年至2026年6月期间DWCP的执行进展,分享实践经验,明确2026年的工作重点,并强化三方在项目执行与监督方面的协作能力。
兴萨部长在会上表示,柬埔寨自2005年起实施该计划,是东盟国家中实施时间最长且最具持续性的国家,目前已进入第六阶段。该计划作为三方合作机制,在提升劳工权益、改善工作条件及职业关系方面发挥了重要作用。
会议指出,该计划的三大优先领域为人力资本、经济及职业关系。部长要求与会各方评估现有执行中的不足,根据全球经济趋势及政府政策调整指标,并针对中小企业提供支持,包括简化注册流程等。此外,会议强调需提升企业人力资源管理能力,加强对劳动法规的理解,并完善基层劳动纠纷的解决机制。
数据显示,在相关政策推动下,柬埔寨职业技术培训项目已为超过28.4万名贫困及弱势家庭青年提供培训,国家社会保障基金(NSSF)成员人数已增至380多万人。
📋 简要摘要 ▸
劳工部部长与国际劳工组织(ILO)回顾“2024-2028年柬埔寨体面工作国家计划(DWCP)”中期进展,旨在通过三方合作提升劳工权益及企业生产力。
📋 完整原文 ▸
កម្ពុជា និង ILO សាទរសមិទ្ធផលពាក់កណ្តាលអាណត្តិកម្មវិធី DWCP និងជំរុញពង្រឹងកិច្ចសហការត្រីភាគី ដើម្បីលើកកម្ពស់ការងារសមរម្យឱ្យកាន់តែប្រសើរសម្រាប់កម្មករនិយោជិត
(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីបើក “សិក្ខាសាលាត្រីភាគីថ្នាក់ជាតិស្តីពីការត្រួតពិនិត្យពាក់កណ្តាលអាណត្តិនៃការអនុវត្តកម្មវិធីការងារសមរម្យប្រចាំប្រទេសកម្ពុជា (DWCP) ឆ្នាំ២០២៤-២០២៨” នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ នៅសណ្ឋាគារកាំបូឌីយ៉ាណា។ សិក្ខាសាលានេះរៀបចំឡើងដើម្បីបង្ហាញវឌ្ឍនភាពសម្រេចបានពាក់កណ្តាលអាណត្តិនៃកម្មវិធី DWCP ចាប់ពីឆ្នាំ២០២៤ ដល់ខែមិថុនា ឆ្នាំ២០២៦ ចែករំលែកមេរៀនពីការអនុវត្ត បង្ហាញពីអាទិភាពនៃកម្មវិធី DWCP ឆ្នាំ២០២៦ ព្រមទាំងពង្រឹងសមត្ថភាពត្រីភាគីក្នុងការបន្តអភិវឌ្ឍអនុវត្ត និងត្រួតពិនិត្យកម្មវិធីឱ្យកាន់តែមានប្រសិទ្ធភាព។
ថ្លែងទៅកាន់អង្គសិក្ខាសាលាដែលមានការចូលរួមពីតំណាងរាជរដ្ឋាភិបាល ក្រសួងការងារ អង្គការ ILO សមាគមនិយោជក និងសហជីព ឯកឧត្តមរដ្ឋមន្រ្តីបានសាទរសមទ្ធិផលសម្រេចបាននៃកម្មវិធី និងវាយតម្លៃខ្ពស់ចំពោះអង្គការ ILO សម្រាប់ការចូលរួមយ៉ាងសកម្មប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការបន្តអនុវត្តកម្មវិធីចាប់ពីឆ្នាំ២០០៥មក ដែលកម្ពុជាជាប្រទេសតែមួយគត់ក្នុងអាស៊ាន ដែលបានអនុវត្តយូរជាងគេ និងមាននិរន្តរភាពបំផុតរហូតដល់មកដំណាក់កាលទី៦នេះ។ នេះបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការលើកកម្ពស់លក្ខខណ្ឌការងារ សុខភាពការងារ និងទំនាក់ទំនងវិជ្ជាជីវៈឱ្យកាន់តែប្រសើរឡើង។
ឯកឧត្តមមានប្រសាសន៍ថា កម្មវិធីនេះបន្តដើរតួជាយន្តការដ៏សំខាន់ដែលប្រមូលផ្តុំធាតុចូលពីភាគីពាក់ព័ន្ធដើម្បីជាឧត្តមប្រយោជន៍រួមដល់បងប្អូនកម្មករនិយោជិត និងនិយោជក។ ភាពជោគជ័យនៃកម្មវិធីនេះកើតចេញពីកិច្ចសហការត្រីភាគីយ៉ាងជិតស្និទ្ធដែលគាំទ្រការអនុវត្តគោលនយោបាយនានា រួមចំណែកដល់ការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ជាតិ និងចក្ខុវិស័យកម្ពុជា ជាពិសេសជួយសម្រេចបានសមិទ្ធផលធំៗលើវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ជាក់ស្តែង ការអនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ១,៥លានបានបណ្តុះបណ្តាលសិស្សជាង ២៨,៤ម៉ឺននាក់ និងសមាជិក ប.ស.ស. បានកើនដល់ជាង ៣,៨លាននាក់ជាដើម។
ជាមួយនឹងការរំលឹកពីទិសដៅអាទិភាពសំខាន់ៗទាំង៣នៃកម្មវិធីគឺមូលធនមនុស្ស សេដ្ឋកិច្ច និងទំនាក់ទំនងវិជ្ជាជីវៈ ឯកឧត្តមបានលើកទឹកចិត្តឱ្យអង្គសិក្ខាសាលាពិនិត្យវាយតម្លៃលើចំណុចខ្វះខាត និងកែលម្អសូចនាករដោយយោងតាមបទពិសោធក្នុងការអនុវត្តកន្លងមក និងផ្តល់ធាតុចូល ដើម្បីផ្តល់ដំណោះស្រាយរួមដ៏មានប្រសិទ្ធភាព ព្រមទាំងពិភាក្សាស្វែងរកវិធីសាស្ត្រពង្រឹងយន្តការអនុវត្តរួមគ្នារវាង ស្ថាប័នរដ្ឋ អង្គការវិជ្ជាជីវៈ សមាគមនិយោជកឱ្យកាន់តែសមស្របភាពជាក់ស្តែងនឹងការប្រែប្រួលនិន្នាការសេដ្ឋកិច្ចសកល និងតាមគោលនយោបាយរាជរដ្ឋាភិបាលឆ្នាំ២០២៦ ជាពិសេសការតាំងចិត្តរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក្នុងការគាំទ្រជាអតិបរមាដល់សហគ្រាសខ្នាតតូចនិងធម្យម ដែលជាឆ្អឹងកងសេដ្ឋកិច្ចជាតិ និងមានអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធភាគច្រើន ក្នុងនោះក៏រួមមានការកែសម្រួលការចុះបញ្ជីចូលក្នុងប្រព័ន្ធកាន់តែច្រើនផងដែរ។
ឯកឧត្តមបានសង្កត់ធ្ងន់ថា នៅក្នុងទំនាក់ទំនងវិជ្ជាជីវៈ ក៏ត្រូវពង្រឹងនិងពង្រីកសមត្ថភាពអ្នកគ្រប់គ្រងធនធានមនុស្សទៅដល់សហគ្រាស ដើម្បីលើកកម្ពស់ការយល់ដឹងពីច្បាប់ លិខិតបទដ្ឋាន និងរបៀបដោះស្រាយវិវាទការងារនៅមូលដ្ឋាន រួមទាំងការប្រើប្រាស់ពាក្យសម្តីសមរម្យជាមួយកម្មករនិយោជិត។ ឯកឧត្តមសង្ឃឹមថា ការចូលរួមពីអង្គសិក្ខាសាលាគឺជាការបន្តយន្តការត្រីភាគីដ៏មានប្រសិទ្ធភាពក្នុងការអនុវត្តកម្មវិធីនេះប្រកបដោយនិរន្តរភាពបំផុតក្នុងតំបន់ក្នុងការលើកកម្ពស់លក្ខខណ្ឌការងារ ជីវភាពរស់នៅ និងទំនាក់ទំនងវិជ្ជាជីវៈឱ្យកាន់តែប្រសើរឡើង។
ទន្ទឹមនេះ លោក សំ សឿន តំណាងក្រុមប្រឹក្សាសហជីពជាតិសម្រាប់កម្មវិធី DWCP និងលោក សុខ ឡោ អនុប្រធានសហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា បានអរគុណក្រសួង និងអង្គការ ILO ចំពោះការគាំទ្របច្ចេកទេស និងហិរញ្ញវត្ថុ ព្រមទាំងប្តេជ្ញាបន្តអនុវត្តកម្មវិធីនេះ ដើម្បីលើកកម្ពស់ជីវភាពបងប្អូនកម្មករនិយោជិត ជំរុញការងារសមរម្យ និងយុត្តិធម៌សង្គម។ រីឯ លោកស្រី ស៊ាវយៀន ឈាន នាយិកាការិយាល័យអង្គការ ILO ប្រចាំកម្ពុជា ឡាវ និងថៃ ជឿជាក់ថា ការជំរុញបន្តការពង្រឹងលើវឌ្ឍនភាពដែលសម្រេចបាន ពន្លឿនកំណែទម្រង់ ពង្រឹងត្រីភាគី និងកិច្ចសន្ទនាសង្គមឱ្យស្របនឹងស្តង់ដាការងារអន្តរជាតិនឹងជួយលើកកម្ពស់ការងារសមរម្យ ការការពារកម្មករកាន់តែប្រសើរ សហគ្រាសកាន់តែមានផលិតភាព និងភាពធន់មាំ កិច្ចសន្ទនាសង្គមកាន់តែរឹងមាំ និងការអភិវឌ្ឍដោយមិនទុកនរណាម្នាក់ចោល៕
#MLVT #HENGSour