柬埔寨卫生部举办医疗教育研讨会 旨在提升医疗人才培养质量
分类医疗政策
事件时间2026-04-29
地点金边凯悦酒店
来源柬埔寨卫生部
发布时间2026/04/30 13:27
详情描述
2026年4月29日,柬埔寨卫生部在金边凯悦酒店举办了医疗教育与人员管理研讨会。此次会议由卫生部国务秘书兼职前教育强化项目(SPESHP)项目主任Yit Sunnara教授,以及卫生部国务秘书Thea Kruy教授共同主持。
会议旨在收集各方意见,以完善相关研究成果,并为卫生部及医疗培训机构提供参考建议。通过分析医疗领域的实际情况,会议致力于优化培训体系,提升医疗人才的质量与能力,从而响应政府及卫生部关于实现全民健康覆盖的政策目标。
共有70名代表出席了本次研讨会,包括卫生部各部门领导、柬埔寨教育认证委员会秘书长Rath Chhang博士、国家级医疗中心与医院代表、4所区域卫生技术学校负责人、公共及私立医疗培训机构代表、5个专业委员会及协会成员、发展合作伙伴,以及SPESHP项目组人员。
会议期间,Yit Sunnara教授还主持了世界银行技术工作组的总结会议。该工作组由世界银行高级卫生专家Sang Minh Le带领,主要负责对SPESHP项目的追加融资及项目延期事宜进行评估。
📋 简要摘要 ▸
柬埔寨卫生部于金边凯悦酒店举办医疗教育与人员管理研讨会。会议旨在收集各方意见,优化医疗培训体系,以提升医疗服务质量并响应政府全民健康覆盖政策。共有70名来自政府、医疗机构及世界银行的代表参会,并就SPESHP项目后续融资及评估进行了深入讨论。
📋 完整原文 ▸
សិក្ខាសាលាពិគ្រោះយោបល់ ស្តីពីលទ្ធផលនៃការសិក្សាស្រាវជ្រាវសម្រាប់ការពង្រឹងការអប់រំ និងការគ្រប់គ្រងបុគ្គលិកវិស័យសុខាភិបាល នៅក្នុងប្រទេសកម្ពុជា
——
រាជធានីភ្នំពេញ៖ ថ្ងៃពុធ ទី២៩ ខែមេសា ឆ្នាំ២០២៦ នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ឯកឧត្តមសាស្ត្រាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជានាយកគ្រប់គ្រងគម្រោងពង្រឹងប្រព័ន្ធអប់រំមុនបម្រើការការងារ (SPESHP) និងឯកឧត្តមសាស្ត្រាចារ្យ ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចូលរួមជាអធិបតី ក្នុងសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីលទ្ធផលនៃការសិក្សាស្រាវជ្រាវសម្រាប់ការពង្រឹងការអប់រំ និងការគ្រប់គ្រងបុគ្គលិកវិស័យសុខាភិបាល នៅក្នុងប្រទេសកម្ពុជា។
គោលបំណងនៃសិក្ខាសាលានេះ មានដូចខាងក្រោម៖
១.ដើម្បីប្រមូលនូវមតិជាធាតុចូលបន្ថែមពីសមាជិកសមាជិកាពាក់ព័ន្ធក្នុងសិក្ខាសាលា
ដើម្បីបំពេញបង្រ្គប់នូវលទ្ធផល នៃការសិក្សាស្រាវជ្រាវនេះ
២.ដើម្បីផ្តល់ជាគំនិតជូនដល់ក្រសួងសុខាភិបាល ក៏ដូចជាផ្នែកបណ្តុះបណ្តាលវិស័យសុខាភិបាល ដោយផ្អែកលើស្ថានភាពជាក់ស្តែង ក្នុងការពង្រឹងកិច្ចបណ្តុះបណ្តាលឲ្យមានគុណភាព និងសមត្ថភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការ ពិសេសស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ក្នុងការពង្រឹងវិស័យសុខាភិបាលឆ្ពោះទៅរកការក្របដណ្តប់សុខភាពជាសកល។
សូមបញ្ជាក់ផងដែរថា អង្គពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការ ទីប្រឹក្សា ថ្នាក់ដឹកនាំ នាយកដ្ឋានចំណុះក្រសួងសុខាភិបាល ឯកឧត្តមបណ្ឌិត រ័ត្ន ឆាង អគ្គលេខាធិការ នៃគណៈកម្មាធិការ
ទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា (Accreditation Committee of Cambodia-ACC)
មជ្ឈមណ្ឌលជាតិ មន្ទីរពេទ្យជាតិ សាលាមធ្យមសិក្សាសុខាភិបាលភូមិភាគ ទាំង៤ គ្រឹះស្ថានបណ្តុះបណ្តាលវិស័យសុខាភិបាលសាធារណៈ និងឯកជន គណៈវិជ្ជាជីវៈទាំង៥ សមាគមវិជ្ជាជីវៈសុខាភិបាល ដៃគូអភិវឌ្ឍន៍ ទីប្រឹក្សា និងបុគ្គលិក នៃគម្រោង SPESHP សរុបចំនួន ៧០ នាក់។
ភ្ជាប់ជាមួយសិក្ខាសាលា ឯកឧត្តមសាស្ត្រាចារ្យ ក៏បានចូលរួមដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលរបស់ក្រុមការងារបច្ចេកទេស របស់ធនាគារពិភពលោក ដែលបានមកបំពេញបេសកកម្មវាយតម្លៃលើការងារបន្ថែមថវិកា និងបន្តរយៈពេលគម្រោង (additional financing) ដឹកនាំដោយ លោកវេជ្ជបណ្ឌិត Sang Minh Le អ្នកឯកទេសជាន់ខ្ពស់ផ្នែកសុខាភិបាល នៃធនាគារពិភពលោក។
**🌐** [Website](https://moh.gov.kh/kh/home)
📱 [Facebook](https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL)
📱 [Telegram](https://t.me/MOHCambodia)
📱 [X (twitter)](https://x.com/MohCambodia)
📱 [Tiktok](https://www.tiktok.com/@mohcambodia)
📱 [YouTube](https://www.youtube.com/@MOHCambodia)