劳工部严禁电子烟及化学品运输 违者将面临法律制裁

劳工部严禁电子烟及化学品运输 违者将面临法律制裁
劳工部严禁电子烟及化学品运输 违者将面临法律制裁
劳工部严禁电子烟及化学品运输 违者将面临法律制裁
劳工部严禁电子烟及化学品运输 违者将面临法律制裁
劳工部严禁电子烟及化学品运输 违者将面临法律制裁
劳工部严禁电子烟及化学品运输 违者将面临法律制裁
劳工部严禁电子烟及化学品运输 违者将面临法律制裁
劳工部严禁电子烟及化学品运输 违者将面临法律制裁
劳工部严禁电子烟及化学品运输 违者将面临法律制裁
劳工部严禁电子烟及化学品运输 违者将面临法律制裁
1/10
分类政策
事件时间2026-10-01 09:30
地点金边
来源柬埔寨劳工部
发布时间2026/10/01 09:30

详情描述

2026年10月1日,柬埔寨劳工部在金边国家技术培训学院举办了主题为“预防使用电子烟及相关化学品”的宣传活动。活动旨在提升公众,特别是青少年对电子烟及相关化学品危害的认知,共有约500名劳工部领导、教育机构代表、柬埔寨健康运动组织成员及学生参加。 劳工部国务秘书兼学校健康委员会主席劳希姆在活动中表示,政府及相关部门正致力于通过教育宣传,引导学生、工人和公众远离电子烟及相关化学品。此举旨在保护公共健康,减少非传染性疾病风险,并维护社会秩序。 劳工部已发布相关指导文件,明确禁止在教育机构、企业、公司及工厂内使用、持有、生产和储存电子烟、相关化学品及水烟。针对运输行业,劳工部强调严禁承运此类产品。任何违反相关规定的个人或单位,将面临法律制裁。 劳工部要求各下属单位领导严格执行上述禁令,并对所属员工、教师及学生进行监督,确保其不参与任何与电子烟产品相关的活动。此次宣传活动是劳工部落实国家学校健康政策的一部分,旨在通过预防措施保障人力资源健康,促进国家经济发展。
📋 简要摘要 ▸
劳工部近日举办宣传活动,强调禁止使用电子烟及相关化学品,并要求运输运营商严禁承运此类产品,违者将依法处理。
📋 完整原文 ▸
ក្រសួងការងារ ផ្សព្វផ្សាយពី “ការទប់ស្កាត់ការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់” ដើម្បីលើកកម្ពស់ការយល់ដឹង និងចូលរួមទប់ស្កាត់ ជាពិសេសក្នុងចំណោមយុវជន (ភ្នំពេញ)៖ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានរៀបចំកម្មវិធីផ្សព្វផ្សាយស្តីពី “ការទប់ស្កាត់ការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់” នារសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ នៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស ដែលមានអ្នកចូលរួមប្រមាណ ៥០០នាក់ដែលជាថ្នាក់ដឹកនាំក្រសួងការងារ តំណាងគ្រឹះស្ថាន ធីវេត អង្គការចលនាដើម្បីសុខភាពកម្ពុជា សិស្សានុសិស្ស និងយុវជន។ កម្មវិធីផ្សព្វផ្សាយនេះ មានគោលបំណង លើកកម្ពស់ការយល់ដឹងពីផលប៉ះពាល់នៃផលិតផលថ្នាំជក់ និងឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ ព្រមទាំងទប់ស្កាត់ការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់។ ថ្លែងទៅកាន់អង្គពិធី ឯកឧត្តម ឡៅ ហ៊ីម រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការជំនាញសុខភាពសិក្សានៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈដែលអញ្ជើញជាអធិបតីក្នុងពិធីនេះ បានវាយតម្លៃខ្ពស់ចំពោះអង្គការចលនាដើម្បីសុខភាពកម្ពុជា និងអង្គភាពស្ថាប័នពាក់ព័ន្ធដែលបានសហការរៀបចំ និងគាំទ្រកម្មវិធីនេះ ដែលជាផ្នែកមួយយ៉ាងសំខាន់ក្នុងការរួមចំណែកដល់ការការពារ និងការអភិវឌ្ឍមូលធនមនុស្សឱ្យមានសុខភាពល្អ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលផ្តល់អាទិភាពលើការអភិវឌ្ឍមូលធនមនុស្ស សម្រាប់ជំរុញពិពិធកម្ម និងកំណើនសេដ្ឋកិច្ច។ ឯកឧត្តមមានប្រសាសន៍ថា រាជរដ្ឋាភិបាល ក្រសួងការងារ និងអង្គការដៃគូកំពុងយកចិត្តទុកដាក់លើការលើកកម្ពស់សុខុមាលភាពសិស្ស និស្សិតនៅតាមគ្រឹះស្ថាន ធីវេត បងប្អូនកម្មករនិយោជិតនៅតាមបណ្ដាសហគ្រាស ក្រុមហ៊ុន រោងចក្រ និងសាធារណជន ដោយធ្វើការអប់រំផ្សព្វផ្សាយឱ្យមានការយល់ដឹងពីផលប៉ះពាល់ ហើយចៀសវាងការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ទាំងនេះ ជាពិសេសយុវជនដែលជាធនធានមនុស្សដ៏សំខាន់សម្រាប់អភិវឌ្ឍប្រទេសជាតិ។ ទន្ទឹមនេះ ក្រសួងក៏បន្តជំរុញការអនុវត្តគោលនយោបាយជាតិ ស្តីពីសុខភាពសិក្សា ដែលសម្រេចបានលទ្ធផលជាច្រើន និងបានចេញសេចក្តីណែនាំស្តីពីការហាមឃាត់ការប្រើប្រាស់ ការកាន់កាប់ ការផលិត និងការស្តុកទុកឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា ដើម្បីចូលរួមរក្សាសណ្តាប់ធ្នាប់សង្គម ការពារសុខភាពសាធារណៈ ជាពិសេសសុខភាពអ្នកសិក្សា និងបុគ្គលិកអប់រំ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ក្រៅពីនោះ ក៏មានសេចក្តីណែនាំស្តីពីការហាមឃាត់ការប្រើប្រាស់ ការកាន់កាប់ ការផលិត និងការស្តុក ទុកឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា នៅតាម សហគ្រាស ក្រុមហ៊ុន រោងចក្រ និងសេចក្តីណែនាំស្តីពីការលើកកម្ពស់ឥរិយាបថរស់នៅ ប្រកបដោយសុខុមាលភាពរបស់កម្មករនិយោជិតនៅតាមសហគ្រាស ក្រុមហ៊ុន រោងចក្រ ដើម្បីចូលរួមរក្សាសណ្តាប់ធ្នាប់សង្គម ការពារសុខភាពសាធារណៈ និងលើកកម្ពស់សុវត្ថិភាពនិងសុខភាពការងារ និងកាត់បន្ថយកត្តាហានិភ័យចម្បងនៃជំងឺមិនឆ្លង។ នាឱកាសនោះ ឯកឧត្តមបានលើកទឹកចិត្តឱ្យអ្នកចូលរួមយកចិត្តទុកដាក់ស្តាប់បទបង្ហាញពីផលប៉ះពាល់នៃការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមីដើម្បីឱ្យមានការយល់ដឹង ហើយបន្តចែករំលែកដល់បងប្អូន មិត្តភក្តិ សាច់ញាតិ និងសហគមន៍ ព្រមទាំងចូលរួមទប់ស្កាត់បញ្ហានេះទាំងអស់គ្នា។ ឯកឧត្តមសង្ឃឹមយ៉ាងមុតមាំថា តាមរយៈកម្មវិធីផ្សព្វផ្សាយនេះ ថ្នាក់ដឹកនាំគ្រប់អង្គភាពក្រោមក្រសួងនឹងយកចិត្តទុកដាក់ចូលរួមអនុវត្តសេចក្ដីណែនាំដែលបានដាក់ចេញ និងពិនិត្យរាល់សកម្មភាពរបស់អង្គភាព បុគ្គលិក មន្ត្រីរាជការ សាស្រ្តាចារ្យ សិក្ខាកាម សិស្សនិស្សិត ដើម្បីធានាមិនមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុន ឬផលិតផលដែលអាចផ្ដល់ផលប៉ះពាល់ដល់យុវជន និងសង្គម។ ជាមួយគ្នានេះ លោកវេជ្ជបណ្ឌិត មុំ គង់ នាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពកម្ពុជា ក៏បានធ្វើបទបង្ហាញពីផលប៉ះពាល់, ប្រភេទ និងបច្ចុប្បន្នភាពនៃការចែកចាយឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់ជូនអង្គពិធីផងដែរ ជាពិសេសគឺការផ្សព្វផ្សាយលក់នៅតាមបណ្តាញសង្គម។ លោកវេជ្ជបណ្ឌិតបានផ្តល់អនុសាសន៍ឱ្យមានការបន្តបិទគណនីសង្គមដែលកំពុងបង្ហោះចែកចាយលក់ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់, ណែនាំប្រតិបត្តិករដឹកជញ្ជូនកុំឲ្យដឹកជញ្ជូនឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់ និងចាត់វិធានការផ្លូវច្បាប់ទៅលើអ្នកប្រព្រឹត្តល្មើសនឹងបទបញ្ជាលេខ ០២បប របស់រាជរដ្ឋាភិបាល៕ #MLVT #HENGSour