柬德发展合作磋商金边举行 卫生部派员参加

柬德发展合作磋商金边举行 卫生部派员参加
柬德发展合作磋商金边举行 卫生部派员参加
柬德发展合作磋商金边举行 卫生部派员参加
柬德发展合作磋商金边举行 卫生部派员参加
柬德发展合作磋商金边举行 卫生部派员参加
柬德发展合作磋商金边举行 卫生部派员参加
柬德发展合作磋商金边举行 卫生部派员参加
柬德发展合作磋商金边举行 卫生部派员参加
柬德发展合作磋商金边举行 卫生部派员参加
柬德发展合作磋商金边举行 卫生部派员参加
1/10
分类外交合作
事件时间2026-11-05
地点金边 发展理事会
来源柬埔寨卫生部
发布时间2026/11/07 13:45

详情描述

11月5日(星期四),柬埔寨发展理事会在金边举行柬埔寨王国政府与德国联邦政府发展合作磋商会议。会议由负责特别使命的国务部长、发展理事会第二副主席谢亚纳拉主持,德国驻柬大使Silke Röfer与德国联邦经济合作与发展部(BMZ)东南亚司副司长Michaela Henning担任联合主席。卫生部国务秘书宋文塔率国际关系司官员出席。 会议旨在检查两国发展合作进展并确定优先方向,涉及推动有竞争力和包容性的经济增长、气候韧性,以及加强双边关系。双方在优先领域交换意见并提出新倡议,涵盖投资、贸易、纺织工业、基础设施、能源、气候变化和卫生。德方在会上介绍了未来对伙伴国家合作政策的调整方向。 宋文塔报告了柬德合作进展,重点提到柬埔寨“One Health”(同一健康)项目。该项目由德国开发银行提供资金支持,并在区域和全球层面获得认可,包括在法国里昂举行的One Health峰会期间——柬埔寨代表团由首相洪玛奈率领参加。该项目为多部门项目,由卫生部主导,农业、林业和渔业部以及环境部参与,在公共卫生事件的预防、阻断和应急响应中发挥重要作用。项目还支持制定国家One Health战略,该战略已完成编制,将在近期正式发布。 宋文塔请求德方继续加强对柬埔寨卫生领域的支持,特别是帮助落实国家One Health战略。这是一项为期10年的战略,将服务柬埔寨可持续发展目标、2035年实现全民健康覆盖以及2050年国家愿景。 在柬企业和机构可关注柬埔寨发展理事会后续发布的招标渠道信息,了解上述合作框架下具体项目的机会。
📋 简要摘要 ▸
11月5日,柬埔寨发展理事会在金边举行关于柬埔寨王国政府与德国联邦政府发展合作的磋商会议。卫生部国务秘书宋文塔率国际关系司官员出席,会议由负责特别使命的国务部长、发展理事会第二副主席谢亚纳拉主持。双方围绕现有援助项目对接、后续合作方向交换意见,会议详情由卫生部官方渠道发布。
📋 完整原文 ▸
កិច្ចពិគ្រោះយោបល់ ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់។ —— រាជធានីភ្នំពេញ៖ នាថ្ងៃព្រហស្បតិ៍ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តមវេជ្ជបណ្ឌិត ស៊ុង វិនតៈ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងមន្រ្តីនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួមកិច្ចពិគ្រោះយោបល់ ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ក្រោមអធិបតីភាព ឯកឧត្តម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី២ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោកជំទាវ ស៊ីលឃ័រ រើហ្វ៊័រ (Silke Röfer) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោកស្រី Michaela Henning អនុប្រធាននាយកដ្ឋានអាស៊ីអាគ្នេយ៍ នៃក្រសួងសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍ (BMZ) សហព័ន្ធអាល្លឺម៉ង់ ជាសហប្រធាន។ កិច្ចពិគ្រោះយោបល់នេះ មានគោលបំណងពិនិត្យវឌ្ឍនភាព និងកំណត់ទិសដៅអាទិភាព នៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍រវាងប្រទេសទាំងពីរ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយការប្រកួតប្រជែង និង បរិយាបន្ន ភាពធន់នឹងការប្រែប្រួលអាកាសធាតុ ព្រមទាំងពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ។ ក្នុងកិច្ចពិគ្រោះយោបល់នេះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈ និងលើកឡើងនូវគំនិតផ្តួចផ្តើមថ្មីៗ ក្នុងវិស័យអាទិភាពរួមមាន ការវិនិយោគ ពាណិជ្ជកម្ម ឧស្សាហកម្មវាយនភណ្ឌ ហេដ្ឋារចនាសម្ព័ន្ធ ថាមពល ការប្រែប្រួលអាកាសធាតុ និងសុខាភិបាល។ ជាមួយគ្នានេះ ភាគីអាល្លឺម៉ង់ បានលើកឡើង អំពីកំណែទម្រង់គោលនយោបាយកិច្ចសហប្រតិបត្តិការរបស់អាល្លឺម៉ង់ ជាមួយបណ្តាប្រទេសជាមិត្ត នាពេលអនាគត។ ក្នុងឱកាសនោះ ឯកឧត្តមវេជ្ជបណ្ឌិត ស៊ុង វិនតៈ បានរាយការណ៍ពីវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការកម្ពុជា-អាល្លឺម៉ង់ ដោយបានគូសរំលេចពីគម្រោងសុខភាពតែមួយនៅកម្ពុជា ដែលបានទទួលការគាំទ្រថវិកាពីធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ ហើយគម្រោងនេះត្រូវបានទទួលស្គាល់ និងកោតសរសើរទាំងថ្នាក់តំបន់ និងសកល ជាពិសេសក្នុងអំឡុងពេលកិច្ចប្រជុំកំពូល ស្តីពីសុខភាពតែមួយ នៅទីក្រុងលីយ៉ុង (Lyon) ប្រទេសបារាំង ដែលគណៈប្រតិភូកម្ពុជាដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចូលរួមក្នុងកិច្ចប្រជុំកំពូលនោះ។ លើសពីនេះទៀត ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់វឌ្ឍនភាពសំខាន់ៗក្នុងការអនុវត្តគម្រោង សុខភាពតែមួយ ដែលជាគម្រោងពហុវិស័យ ដឹកនាំដោយក្រសួងសុខាភិបាល មានការចូលរួមពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបង្ការ ទប់ស្កាត់ និងឆ្លើយតបគ្រោះអាសន្នសុខភាពសាធារណៈ។ គម្រោងសុខភាពតែមួយ ក៏បានគាំទ្រដល់ការរៀបចំ និងបង្កើតនូវយុទ្ធសាស្ត្រជាតិ ស្តីពីសុខភាពតែមួយ ដែលបានបញ្ចប់ចប់សព្វគ្រប់ហើយ និងប្រកាសឱ្យប្រើប្រាស់ជាផ្លូវការនាពេលអនាគតដ៏ខ្លីខាងមុខនេះ។ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានស្នើសុំឱ្យភាគីអាល្លឺម៉ង់ បន្តជួយបន្ថែមទៀតទៅលើវិស័យសុខាភិបាល ជាពិសេសក្នុងការអនុវត្តយុទ្ធសាស្ត្រជាតិ ស្តីពីសុខភាពតែមួយ (National One Health Strategy) គឺជាយុទ្ធសាស្រ្តរយៈពេល១០ឆ្នាំ ដែលនឹងរួមចំណែកដល់ការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ឈានទៅសម្រេចការគ្របដណ្តប់សុខភាពជាសកល (Universal Health Coverage) របស់កម្ពុជានៅឆ្នាំ២០៣៥ និងចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។ កិច្ចពិគ្រោះយោបល់នេះ មានការអញ្ជើញចូលរួមពីប្រតិភូតំណាងក្រសួងពាក់ព័ន្ធនៃរាជរដ្ឋាភិបាលកម្ពុជា ប្រតិភូតំណាងសហព័ន្ធអាល្លឺម៉ង់សម្រាប់សហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍ (BMZ) ស្ថានទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា ធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KfW) ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិអាល្លឺម៉ង់ (GIZ)។ **🌐**[Website](https://moh.gov.kh/kh/home) 📱[Facebook](https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL) 📱[Telegram](https://t.me/MOHCambodia) 📱[X (twitter)](https://x.com/MohCambodia) 📱[Tiktok](https://www.tiktok.com/@mohcambodia) 📱[YouTube](https://www.youtube.com/@MOHCambodia)