商务部柴桢省启动国货运动 本地厂商与私营部门参展

商务部柴桢省启动国货运动 本地厂商与私营部门参展
商务部柴桢省启动国货运动 本地厂商与私营部门参展
商务部柴桢省启动国货运动 本地厂商与私营部门参展
商务部柴桢省启动国货运动 本地厂商与私营部门参展
商务部柴桢省启动国货运动 本地厂商与私营部门参展
商务部柴桢省启动国货运动 本地厂商与私营部门参展
商务部柴桢省启动国货运动 本地厂商与私营部门参展
商务部柴桢省启动国货运动 本地厂商与私营部门参展
商务部柴桢省启动国货运动 本地厂商与私营部门参展
商务部柴桢省启动国货运动 本地厂商与私营部门参展
1/10
分类经贸
事件时间2026-11-10
地点柴桢省
来源柬埔寨商务部
发布时间2026/11/11 11:13

详情描述

11月10日上午,柬埔寨商务部国务秘书陶碧拉与柴桢省副省长盛西拉共同主持“#MadeInCambodia国货运动”柴桢省站活动,地点设在柴桢省省会达能水坝周边场地。省商务厅、相关部门代表、本地手工艺者与生产商,以及多家私营部门代表到场参加,现场设置18个手工业与企业展位。 该活动由商务部主导,属全国性国货推广宣传活动的其中一站。按现场介绍,本站活动有两个直接目标:一是把本地产品的种类集中呈现给消费者,并让消费者掌握价格、质量和合规方面的信息,据此自行比较和选择;二是为本地手工艺作坊和生产企业搭建与采购方对接的渠道。 对接对象是商场、超市(mart)和便利店(mini-mart)等现代零售网络。主办方表示,将借活动加强本地厂商与这些渠道的联系,同时了解渠道方对产品的市场需求、标准和上架程序,以便厂商改进质量、提高产品进入现代零售网络销售的可能性。 陶碧拉在致辞中感谢柴桢省政府为活动提供场地和协调,并感谢参展的手工艺者、生产商和中小企业。她特别提到本地企业与现代零售网络之间的公私合作,并表示每一名消费者在推广和购买国货上同样有作用。 对本地厂商而言,这类活动的实际价值在于面对面接触零售采购方、直接了解上架门槛;有意参展或对接渠道的生产商,可向柴桢省商务厅咨询参展与对接方式。消费者如需了解国货运动的后续场次安排,可查阅商务部官方发布渠道。
📋 简要摘要 ▸
11月10日上午,柬埔寨商务部国务秘书陶碧拉与柴桢省副省长盛西拉共同主持“#MadeInCambodia国货运动”柴桢省站活动,地点设在省会达能水坝周边场地。省商务厅、相关部门代表、本地手工艺者与生产商以及多家私营部门代表参加,现场还设置了手工业与企业展位。该活动旨在推动本地产品消费与本土生产能力。
📋 完整原文 ▸
លោកជំទាវ តោ ពិឡា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងព្រឹត្តិការណ៍ «យុទ្ធនាការផលិតផលជាតិ #MadeInCambodia» នៅខេត្តស្វាយរៀង ... (ស្វាយរៀង)៖ នាព្រឹកថ្ងៃអង្គារ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅបរិវេណទំនប់តាណេង ទីរួមខេត្តស្វាយរៀង លោកជំទាវ តោ ពិឡា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងលោក ញ៉ែម សារី ព្រមទាំងលោក សេង សិលា អភិបាលរងនៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងព្រឹត្តិការណ៍ «យុទ្ធនាការផលិតផលជាតិ #MadeInCambodia» ដោយមានការចូលរួមពីមន្ទីរពាណិជ្ជកម្មខេត្ត លោក លោកស្រី តំណាងមន្ទីរ-អង្គភាពពាក់ព័ន្ធ សិប្បករ-ផលិតករក្នុងស្រុក និងតំណាងមកពីវិស័យឯកជនជាច្រើនរូប ព្រមទាំងមានសិប្បកម្ម និងសហគ្រាសចំនួន ១៨ ស្តង់ ចូលរួមដាក់តាំងបង្ហាញ។ ក្នុងឱកាសនោះ លោកជំទាវរដ្ឋលេខាធិការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋបាលខេត្តស្វាយរៀង ដែលបានសម្របសម្រួល និងផ្តល់ទីតាំងសម្រាប់រៀបចំ «យុទ្ធនាការផលិតផលជាតិ #MadeInCambodia» ព្រមទាំងបានថ្លែងអំណរគុណដល់តំណាងសិប្បករ ផលិតករក្នុងស្រុក សហគ្រាសធុនតូច និងមធ្យម (SMEs) និងអ្នកចូលរួមទាំងអស់ដែលបានគាំទ្រកម្មវិធីនេះ។ ជាមួយគ្នានេះ លោកជំទាវរដ្ឋលេខាធិការ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងវិស័យរដ្ឋ និងឯកជន ជាពិសេសរវាងសហគ្រាសក្នុងស្រុក និងបណ្តាញផ្សារទំនើប ម៉ាត និងមីនីម៉ាត ក្នុងការលើកកម្ពស់ផលិតផលជាតិ។ លោកជំទាវរដ្ឋលេខាធិការ បន្តថា ប្រជាពលរដ្ឋខ្មែរគ្រប់រូបក្នុងនាមជាអ្នកប្រើប្រាស់ សុទ្ធតែមានតួនាទីយ៉ាងសំខាន់ក្នុងការជំរុញផ្សព្វផ្សាយ និងគាំទ្រការប្រើប្រាស់ផលិតផលជាតិនៅនឹងកន្លែង ហើយការរៀបចំយុទ្ធនាការនេះ មិនត្រឹមតែមានអត្ថន័យយ៉ាងជ្រាលជ្រៅប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងស្តែងចេញនូវ «ស្មារតីស្នេហាជាតិ ស្រឡាញ់ផលិតផលជាតិ និងការគាំទ្រដល់កសិករ និងផលិតករខ្មែរ» យ៉ាងពិតប្រាកដ។ លោកជំទាវរដ្ឋលេខាធិការ បន្ថែមថា «យុទ្ធនាការផលិតផលជាតិ #MadeInCambodia» នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងសំខាន់ៗ ដើម្បីបង្ហាញ និងផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយបន្ថែមទៀតនូវភាពសម្បូរបែបនៃផលិតផលក្នុងស្រុក ជូនដល់ប្រជាពលរដ្ឋជាអតិថិជន និងអ្នកប្រើប្រាស់ ព្រមទាំងលើកកម្ពស់អំណាចអ្នកប្រើប្រាស់ តាមរយៈការបង្កើនការយល់ដឹងអំពីផលិតផលជាតិ ពាក់ព័ន្ធនឹងតម្លៃ គុណភាព និងអនុលោមភាព។ យុទ្ធនាការនេះ ក៏មានគោលដៅផ្សារភ្ជាប់ទីផ្សារ តាមរយៈការផ្តល់ឱកាសដល់សិប្បកម្ម និងសហគ្រាសផលិតក្នុងស្រុក ពង្រឹងទំនាក់ទំនងជាមួយបណ្តាផ្សារទំនើប ម៉ល ម៉ាត និងមីនីម៉ាត ព្រមទាំងសិក្សាអំពីតម្រូវការទីផ្សារ ស្តង់ដា និងនីតិវិធីនានា ដើម្បីពង្រឹងគុណភាព និងបង្កើនលទ្ធភាពដាក់លក់ផលិតផលក្នុងបណ្តាញទីផ្សារទំនើបទាំងនោះ៕ … ភ្ជាប់មកកាន់ក្រសួងពាណិជ្ជកម្ម តាមតំណភ្ជាប់ខាងក្រោម៖ Connect with Ministry of Commerce: 🌐 [Facebook ](https://web.facebook.com/moc.gov.kh) 🌐 [Telegram](https://t.me/mocnewsfeed) 🌐 [Website](https://www.moc.gov.kh/) 🌐 [YouTube](https://www.youtube.com/@mocgovkhcambodia) 🌐 [X (Twitter](https://twitter.com/MoCCambodia))