CMAC启动柏威夏寺周边排雷项目 获UNESCO资金支持







分类社会
事件时间2026-05-07
地点柏威夏省
来源柬埔寨快讯
发布时间2026/05/07 15:51
详情描述
2026年5月7日,柬埔寨排雷行动中心(CMAC)工作组在柏威夏省宗克山县启动柏威夏寺周边地区的战争遗留爆炸物搜寻与清除工作。该项目由联合国教科文组织(UNESCO)提供资金支持。
柏威夏寺于2008年7月7日在加拿大魁北克举行的第32届世界遗产委员会会议上被列入世界文化遗产名录。据柬埔寨文化与艺术部统计,在过往的军事冲突中,柏威夏寺及周边地区遭受了多次空袭与炮击,导致基础设施、民宅、学校、寺庙及医疗中心受损。
根据文化与艺术部的记录,柏威夏寺本体共有142处受损点,周边地区另有42处受损点,受损原因主要为无人机及战斗机投掷的炸弹。此次排雷行动旨在清除上述区域内的爆炸物,以保障世界文化遗产的安全。
📋 简要摘要 ▸
柬埔寨排雷行动中心(CMAC)于5月7日启动柏威夏寺周边排雷工作。该项目由UNESCO资助,旨在清除战争遗留爆炸物,保护这一世界文化遗产。据文化部统计,柏威夏寺及其周边地区曾遭受多次空袭,受损严重。
📋 完整原文 ▸
ក្រុមការងារ CMAC កំពុងបន្តរុករកសំណល់ជាតិផ្ទុះ នៅបរិវេណប្រាសាទព្រះវិហារ ដែលជាគម្រោងរបស់អង្គការ UNESCO
-------
(ព្រះវិហារ) ក្រុមការងារនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) នាថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦នេះ កំពុងបន្តធ្វើការរុករកសំណល់ជាតិផ្ទុះ នៅបរិវេណប្រាសាទព្រះវិហារ ដែលប្រាសាទនេះត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកនេះ ស្ថិតក្នុងស្រុកជាំក្សាន្ត។
ការងាររុករកនេះ ស្ថិតក្រោមគម្រោងជំនួយរបស់ UNESCO បន្ទាប់ពីសង្គ្រាមឈ្លានពានថៃ របស់ថៃនាពេលកន្លងមក លើដែនអធិបតេយ្យភាពកម្ពុជា។
សូមជម្រាបជូនថា នៅក្នុងសង្គ្រាមឈ្លានពានរបស់កងកម្លាំងថៃ មកលើដែនអធិបតេយ្យភាពកម្ពុជា ទាំងពីរលើក ថៃបានធ្វើការបាញ់ផ្លោង និងទម្លាក់គ្រាប់បែក មិនរើសមុខ មិនរើសទីតាំង ដែលបណ្តាលឱ្យខូចខាតជាទម្ងន់នូវផ្ទះសម្បែង ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល វត្តអារាម សាលារៀន មណ្ឌលសុខភាព ប្រាសាទបុរាណ ដែលក្នុងនោះ ប្រាសាទព្រះវិហាររបស់ខ្មែរបានរងការខូចខាតជាទម្ងន់។
យោងតាមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា ប្រាសាទព្រះវិហាររងការខូចខាត ចំនួន ១៤២កន្លែង និងតំបន់ជុំវិញ ៤២កន្លែង ដោយសារការទម្លាក់គ្រាប់បែកពីលើអាកាសដោយដ្រូន និងយន្តហោះចម្បាំងរបស់យោធាថៃ។
ប្រាសាទព្រះវិហារ ត្រូវបានអង្គការ UNESCO សម្រេចចុះបញ្ជីជា សម្បត្តិបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ២០០៨ នាកិច្ចប្រជុំលើកទី៣២ នៅទីក្រុងកេបិច ប្រទេសកាណាដា។
ដោយ ផែន រតនៈ (រូបថត៖ ខឹម សុវណ្ណារ៉ា)
——————
#CambodiaWantsPeace
#JusticeForCambodia