柬埔寨公务员部开展医疗服务管理培训 覆盖9省

分类政策
事件时间2026-10-05 08:00
地点柬埔寨
来源公共职能信息
发布时间2026/10/05 23:11
详情描述
柬埔寨公务员部下属的国家公共服务评估委员会,于2026年10月5日至9日举办为期5天的医疗服务管理培训,旨在提升CPA1级医院的前台服务与管理水平。此次培训共有60余名学员参加,包括来自干拉省、磅湛省、磅清扬省、桔井省、菩萨省、马德望省、特本克蒙省、柏威夏省及班迭棉吉省的医院领导与前台服务官员。
培训课程在4个不同地点进行,涵盖理论知识与实践操作。在皇家行政学院,课程重点围绕服务系统构建、职业道德及质量改进展开;在爱喜利达商业学院,培训内容聚焦于服务卓越性、职业素养、沟通技巧、情绪管理及投诉处理。
培训的第3天和第4天安排了实地考察,学员分别前往爱喜利达银行分行、Saccache 2综合诊所及磅清扬省立医院进行现场学习。培训最后一天在Sunway酒店举行,学员需完成前台服务创新项目的规划与设计。
此次培训旨在通过提升医疗官员的专业能力,推动各单位落实公共行政改革目标,优化公共医疗服务质量,以提高民众对医疗服务的满意度。
📋 简要摘要 ▸
公务员部为来自9省的60余名医疗官员举办为期5天的培训,重点提升CPA1级医院的前台服务与管理水平,以优化公共医疗服务质量。
📋 完整原文 ▸
ក្រសួងមុខងារសាធារណៈ រៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី ការគ្រប់គ្រង និងផ្ដល់សេវាជួរមុខដល់មន្ត្រីសុខាភិបាលមកពី ៩ខេត្ត
ដើម្បីពង្រឹងគុណភាពសេវាសាធារណៈក្នុងវិស័យសុខាភិបាល គណៈកម្មការវាយតម្លៃអង្គភាពផ្ដល់សេវាសាធារណៈថ្នាក់ជាតិ បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី បរិវត្តកម្មនៃការគ្រប់គ្រង និងការផ្ដល់សេវានៃផ្នែកជួរមុខរបស់មន្ទីរពេទ្យបង្អែកកម្រិត១ (CPA1)។ វគ្គសិក្សារយៈពេល ៥ថ្ងៃនេះ ចាប់ពីថ្ងៃទី៥ ដល់ទី៩ ខែតុលា ឆ្នាំ២០២៦ មានអ្នកចូលរួមជាង ៦០រូប ដែលជាថ្នាក់ដឹកនាំ និងមន្ត្រីទទួលបន្ទុកសេវាជួរមុខមន្ទីរពេទ្យបង្អែកមកពី ៩ខេត្ត រួមមាន កណ្ដាល កំពង់ចាម កំពង់ឆ្នាំង ក្រចេះ ពោធិ៍សាត់ បាត់ដំបង ត្បូងឃ្មុំ ព្រះវិហារ និងបន្ទាយមានជ័យ។
កម្មវិធីនេះត្រូវបានប្រព្រឹត្តទៅនៅទីតាំងចំនួន៤ ផ្សេងគ្នា ដើម្បីផ្តល់ទាំងចំណេះដឹងទ្រឹស្តី និងបទពិសោធអនុវត្តជាក់ស្តែង។ ក្នុងនោះ ការផ្តោតលើការរៀបចំប្រព័ន្ធផ្ដល់សេវា ក្រមសីលធម៌ និងការកែលម្អគុណភាព ត្រូវរៀបចំនៅ សាលាភូមិន្ទរដ្ឋបាល។ បន្ទាប់មក សិក្ខាកាមនឹងបានចូលរួមនៅសាកលវិទ្យាល័យពាណិជ្ជសាស្ត្រ អេស៊ីលីដា ផ្តោតលើឧត្ដមភាពសេវា វិជ្ជាជីវៈ ទំនាក់ទំនង ការគ្រប់គ្រងអារម្មណ៍ និងការដោះស្រាយបណ្ដឹង។ សម្រាប់ថ្ងៃទី៣ និងទី៤ គឺជាការចុះទស្សនកិច្ចសិក្សាផ្ទាល់នៅសាខាធនាគារអេស៊ីលីដា មន្ទីរពហុព្យាបាលសច្ចៈ២ និងមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង មុននឹងបញ្ចប់ថ្ងៃទី៥ នាសណ្ឋាគារ Sunway ជាមួយនឹងការតាក់តែងគម្រោងនវានុវត្តន៍ សម្រាប់ផ្នែកផ្ដល់សេវាជួរមុខ។
តាមរយៈវគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមនឹងយកចំណេះដឹង និងបទពិសោធដែលទទួលបាន ទៅរៀបចំគម្រោងនវានុវត្តន៍ ដើម្បីលើកកម្ពស់សេវាជួរមុខនៅអង្គភាពរបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាព និងទទួលបានការពេញចិត្តពីប្រជាពលរដ្ឋ ស្របតាមគោលដៅកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល។