实居省乌栋棉吉市新教学楼启用 洪玛尼出席揭牌

分类教育
事件时间2026-11-19
地点实居省乌栋棉吉市
来源洪玛尼官方频道
发布时间2026/11/19 20:32

详情描述

11月19日,实居省乌栋棉吉市维昂蓬分区伊芝伊基中学新建教学楼正式启用,副总理兼公务员部长洪玛尼亲临主持揭牌。该教学楼由地方工作组牵头推动,李占托拉及夫人等官员、勋爵与师生代表出席。洪玛尼在现场勉励学生刻苦求学、掌握技能与品德,并呼吁共同爱护新校舍,使其长期服务本地教育。
📋 完整原文 ▸
នៅថ្ងៃព្រហស្បតិ៍ ១០កើត ខែកត្កិក ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម លី ច័ន្ទតុលា ជាប្រធានក្រុមការងារចុះជួយសង្កាត់វាលពង់ និងលោកជំទាវ ឈីវ ភិរម្យ បានអញ្ជើញចូលរួមក្នុងពិធី សម្ពោធដាក់ឱ្យប្រើប្រាស់ អគារសិក្សាថ្មី១ខ្នង នៃវិទ្យាល័យ អ៉ីជិយីគិ វាលពង់ ក្នុងភូមិដំណាក់ស្មាច់ សង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ។ ពិធីដ៏វិសេសវិសាលនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា ថ្នាក់ដឹកនាំក្រសួង មន្ទីរពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ តំណាងសប្បុរសជន គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ មាតាបិតាសិស្ស និងសិស្សានុសិស្សយ៉ាងច្រើន សរុបប្រមាណ ១០០០នាក់។ ថ្លែងក្នុងពិធីនាឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុនយ៉ាបាតុង នៃប្រទេសជប៉ុន ប្រជាជនជប៉ុន និងលោកឧកញ៉ា ឱក វិជ័យ ប្រធានអង្គការសប្បុរសជនខ្មែរ-ជប៉ុន ដែលបានចូលរួមជួយឧបត្ថម្ភសាងសង់អគារសិក្សាថ្មីនេះ ដើម្បីបំពេញតម្រូវការថ្នាក់រៀន និងផ្តល់នូវបរិយាកាសសិក្សារៀនសូត្រកាន់តែល្អប្រសើរសម្រាប់ប្អូនៗសិស្សានុសិស្ស។ អគារសិក្សាថ្មីនេះ គឺជាសមិទ្ធផលថ្មីបន្ថែមទៀតសម្រាប់វិទ្យាល័យអ៉ីជិយីគិវាលពង់ និងសហគមន៍មូលដ្ឋាន ដែលជាតម្រូវការចាំបាច់សម្រាប់បំពេញសេចក្តីត្រូវការក្នុងការសិក្សារបស់ប្អូនៗសិស្សានុសិស្ស ដែលមានចំនួនកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ។ អគារសិក្សាថ្មីនេះ នឹងផ្តល់ឱកាសដល់ក្មួយៗ ទាំងក្នុងពេលបច្ចុប្បន្ន និងជំនាន់ក្រោយៗទៀត បានអង្គុយសិក្សារៀនសូត្រ កសាងចំណេះដឹង បណ្តុះសមត្ថភាពដើម្បីត្រៀមខ្លួនក្លាយជាធនធានមនុស្សដ៏មានតម្លៃសម្រាប់គ្រួសារ សង្គម និងប្រទេសជាតិ។ លើសពីនេះក៏ជាសក្ខីភាពបង្ហាញពីស្មារតីសាមគ្គីភាព កិច្ចសហប្រតិបត្តិការ និងការចូលរួមចំណែករបស់ប្រទេសជាមិត្ត សហគមន៍អន្តរជាតិ ដៃគូអភិវឌ្ឍន៍ និងគ្រប់ភាគីពាក់ព័ន្ធក្នុងការលើកកម្ពស់វិស័យ អប់រំ និងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។ ជាមួយឱកាសនេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ផ្តាំផ្ញើដល់គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ សូមបន្តពង្រឹងគុណភាពនៃការបង្រៀនឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងបានលើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ឱ្យខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ក្រេបជញ្ជក់យកចំណេះដឹង ជំនាញ និងសីលធម៌ល្អ ដើម្បីក្លាយជាទំពាំងស្នងឫស្សីដ៏រឹងមាំសម្រាប់ប្រទេសជាតិ ព្រមទាំងចូលរួមថែរក្សាការពារសមិទ្ធផលអគារសិក្សាថ្មីនេះឱ្យបានគង់វង្សយូរអង្វែង។