卫生部长赴菲律宾出席WHO区域会议
分类卫生
事件时间2026-10-18
地点菲律宾马尼拉
来源柬埔寨卫生部
发布时间2026/10/18 14:48
详情描述
2026年10月18日,柬埔寨卫生部部长秦拉率领代表团启程前往菲律宾马尼拉,出席世界卫生组织西太平洋区域第77届会议。此次行程系应世界卫生组织邀请,并获得柬埔寨首相洪玛奈批准。
本次会议将于2026年10月19日至22日举行,会议主题为“为全民编织健康”。该会议是区域性年度论坛,共有来自38个成员国及地区的卫生部长或代表参加。会议旨在制定区域卫生政策、审查项目进展、评估并批准新倡议,同时通过决议为区域及各国办事处提供后续工作指导。
在会议期间,秦拉部长将就柬埔寨卫生领域取得的成果及实现全民健康覆盖(UHC)的优先计划发表讲话,阐述柬埔寨政府在提升国民健康水平方面的承诺,以及柬埔寨卫生部与世界卫生组织的合作关系。
本次会议重点讨论四个优先议题,包括人工智能(AI)在卫生领域的应用、高血压控制、疫苗接种以及烟草控制。
📋 简要摘要 ▸
卫生部长秦拉率团赴菲律宾马尼拉,出席世界卫生组织西太平洋区域第77届会议。
📋 完整原文 ▸
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដឹកនាំគណៈប្រតិភូក្រសួងសុខាភិបាល អញ្ជើញចូលរួមកិច្ចប្រជុំលើកទី៧៧ របស់អង្គការសុខភាពពិភពលោក ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច នៅរដ្ឋធានីម៉ានីល សាធារណរដ្ឋហ្វីលីពីន
___
__
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអាទិត្យ ៧កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព. ស.២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ តបតាមការអញ្ជើញរបស់អង្គការសុខភាពពិភពលោក ព្រមទាំងទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំគណៈប្រតិភូក្រសួងសុខាភិបាល អញ្ជើញចូលរួមកិច្ចប្រជុំលើកទី៧៧ របស់អង្គការសុខភាពពិភពលោក ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ក្រោមមូលបទ “Weaving health for all” នៅរដ្ឋធានីម៉ានីល សាធារណរដ្ឋហ្វីលីពីន។
កិច្ចប្រជុំអង្គការសុខភាពពិភពលោក ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច គឺជាវេទិកាថ្នាក់តំបន់មួយ ដែលរៀបចំឡើងជាទៀងទាត់រៀងរាល់ឆ្នាំ ដោយមានការចូលរួមពី រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឬតំណាងរដ្ឋ សមាជិក និងដែនដី ចំនួន ៣៨ប្រទេស/ដែនដី ដើម្បីរៀបចំគោលនយោបាយ ត្រួតពិនិត្យកម្មវិធី ឬគម្រោងនានាក្នុងតំបន់ របាយការណ៍វឌ្ឍនភាព ពិចារណាកែសម្រួល និងអនុម័តគំនិតផ្តួចផ្តើមថ្មីៗ។ លើសពីនេះ កិច្ចប្រជុំធ្វើឡើង ដើម្បីស្វែងរក និងអនុម័តដំណោះស្រាយបញ្ហានានា និងរៀបចំសេចក្ដីសម្រេច ដើម្បីផ្ដល់ការណែនាំការងារទៅការិយាល័យថ្នាក់តំបន់ និងការិយាល័យប្រចាំប្រទេសសម្រាប់ឆ្នាំបន្តបន្ទាប់ទៀត។
ក្នុងការកិច្ចប្រជុំនោះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី នឹងអញ្ជើញធ្វើបទអន្តរាគមន៍លើប្រធានបទសំខាន់ៗ ស្តីពីលទ្ធផលសម្រេចបានក្នុង វិស័យសុខាភិបាលរបស់ព្រះរាជាណាចក្រកម្ពុជា និងផែនការអាទិភាពសុខាភិបាល ដើម្បីឈានទៅសម្រេចបានការគ្របដណ្តប់សុខភាពជាសកល (UHC) ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សុខភាពប្រជាជន និងភាពជាដៃគូដ៏រឹងមាំរវាងអង្គការសុខភាពពិភពលោក និងក្រសួងសុខាភិបាល។
សូមគូសបញ្ជាក់ដែរថា កិច្ចប្រជុំលើកទី៧៧ របស់អង្គការសុខភាពពិភពលោក ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច ក្រោមមូលបទ “Weaving health for all” ដោយបានលើកយកប្រធានបទចំបងៗចំនួន៤ ដើម្បីពិភាក្សាលើបញ្ហាអាទិភាពដែលបានជួបប្រទះ បញ្ហាប្រឈម និងការសម្រេចចិត្តរួមគ្នារបស់ប្រទេសជាសមាជិក រួមមាន៖ ១) បញ្ញាសិប្បនិម្មិត (AI) ២) ការគ្រប់គ្រងជំងឺឡើងសម្ពាធឈាម (Hypertension Control) ៣) ការចាក់វ៉ាក់សាំង (Immunization) និង ៤) ការគ្រប់គ្រងថ្នាំជក់ (Tobacco Control)៕
**🌐**[Website](https://moh.gov.kh/kh/home)
📱[Facebook](https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL)
📱[Telegram](https://t.me/MOHCambodia)
📱[X (twitter)](https://x.com/MohCambodia)
📱[Tiktok](https://www.tiktok.com/@mohcambodia)
📱[YouTube](https://www.youtube.com/@MOHCambodia)