洪玛奈总理邀请翁森安公开讨论边境文件

分类政治
事件时间2026-10-13
地点金边
来源新柬埔寨日报
发布时间2026/10/13 19:55

详情描述

2026年10月13日,柬埔寨总理洪玛奈在金边表示,政府已等待4天,仍未收到翁森安关于讨论柬泰边境文件及证据的明确答复。 此前,洪玛奈曾邀请翁森安及其团队,携带关于柬泰边境52号至59号界碑的相关文件与证据,与政府边境事务秘书处的专家组进行公开讨论。洪玛奈指出,此举旨在展示政府在处理边境问题时的透明度、问责制及对国民的责任。 洪玛奈提到,翁森安在过去几天内多次发布信息,表达对个人安全的担忧,并强调其对国家利益的投入。同时,翁森安向政府提出了多项条件,洪玛奈认为这些条件表现出逃避讨论该具体问题的倾向。 此次讨论的核心争议在于,翁森安曾指控政府边境官员允许泰方将界碑设置在柬埔寨境内。洪玛奈对此提出质疑,认为如果无法就特定区域进行讨论或提供相关证据,则难以解决整体边境问题。 目前,洪玛奈表示政府将继续等待翁森安就参与讨论及提交相关文件事宜作出明确回应。
📋 简要摘要 ▸
洪玛奈总理表示,已等待4天仍未收到翁森安关于讨论柬泰边境文件(52-59号界碑)的明确答复,重申政府愿通过公开讨论展示透明度。
📋 完整原文 ▸
សម្តេចធិបតី ហ៊ុន ម៉ាណែត រង់ចាំចម្លើយពីលោក អ៊ុំ សំអាន ជុំវិញការអញ្ជើញយកឯកសារព្រំដែនមកជជែកគ្នា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា មកដល់ពេលនេះ មានរយៈពេល៤ថ្ងៃ ហើយ ដែលសម្តេចនៅមិនទាន់ទទួលបានចម្លើយច្បាស់លាស់ពីលោក អ៊ុំ សំអាន ពាក់ព័ន្ធនឹងការអញ្ជើញរូបលោក និងក្រុមជំនាញព្រំដែន ឱ្យនាំយកឯកសារ និងភស្តុតាងពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលសីមាលេខ៥២ និងលេខ៥៩ មកពិភាក្សាជាមួយក្រុមការងារជំនាញព្រំដែននៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន។ សម្តេចធិបតីបានលើកឡើងថា ការពិភាក្សានេះមានគោលបំណងបង្ហាញពីតម្លាភាព គណនេយ្យភាព ភាពត្រឹមត្រូវ និងការទទួលខុសត្រូវចំពោះមុខប្រជាពលរដ្ឋ ជាពិសេសក្នុងពេលដែលបញ្ហាព្រំដែនកម្ពុជា-ថៃមិនទាន់ត្រូវបានដោះស្រាយបញ្ចប់។ សម្តេចធិបតីបានកត់សម្គាល់ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ លោក អ៊ុំ សំអាន បានបង្ហោះសារជាបន្តបន្ទាប់ ដោយលើកឡើងពីការព្រួយបារម្ភអំពីសុវត្ថិភាពផ្ទាល់ខ្លួន និងការលះបង់ដើម្បីផលប្រយោជន៍ជាតិ។ សម្តេចក៏បានលើកឡើងពីការដាក់លក្ខខណ្ឌជាច្រើនចំពោះរាជរដ្ឋាភិបាល ដែលតាមការយល់ឃើញរបស់សម្តេច ហាក់ដូចជាការគេចវេះពីការចូលរួមពិភាក្សាលើបញ្ហាជាក់លាក់នេះ។ សម្តេចធិបតីបានបញ្ជាក់ថា ការអញ្ជើញនេះគឺដើម្បីពិភាក្សាអំពីតំបន់មួយនៃខ្សែព្រំដែនចន្លោះបង្គោលសីមាលេខ៥២ និងលេខ៥៩ ដែលលោក អ៊ុំ សំអាន ធ្លាប់ចោទប្រកាន់ថា មន្ត្រីជំនាញព្រំដែនរបស់រាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យភាគីថៃបោះបង្គោលចូលក្នុងដីកម្ពុជា។ សម្តេចធិបតីបានចោទជាសំណួរថា ប្រសិនបើមិនអាចចូលរួមពិភាក្សា ឬមិនមានឯកសារមកបង្ហាញលើតំបន់ជាក់លាក់មួយនេះ តើអាចមានសមត្ថភាពដោះស្រាយបញ្ហាព្រំដែនទាំងមូលបានដែរឬទេ។ ជាចុងក្រោយ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា សម្តេចនៅតែរង់ចាំចម្លើយច្បាស់លាស់ពីលោក អ៊ុំ សំអាន ចំពោះការអញ្ជើញឱ្យចូលរួមពិភាក្សា និងបង្ហាញឯកសារពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលសីមាលេខ៥២ និងលេខ៥៩។