苏速卡就干拉省校车事故致哀 5名学生遇难

分类社会
事件时间2026-11-10
地点干拉省克萨干丹县
来源朱鹭传媒
发布时间2026/11/10 13:51
详情描述
副总理兼内政部长苏速卡就11月10日上午干拉省克萨干丹县境内8号国家公路发生的交通事故公开致哀,5名来自波罗勉省巴普农县的学生在事故中身亡。他称这是令人痛心的悲剧,也是国家未来人力资源的损失,并向遇难学生家属表达慰问。
📋 完整原文 ▸
ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្ញើសារចូលរួមសម្តែងនូវការសោកស្តាយជាពន់ពេក ចំពោះ ការបាត់បង់ជីវិតរបស់ក្មួយៗសិស្សសាលា ក្នុងឧប្បទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ ដ៏សោកសង្រេងនៅលើកំណាត់ផ្លូវជាតិលេខ៨ ក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដែលបានបណ្តាលឱ្យបាត់បង់ជីវិតក្មួយៗសិស្សសាលា ចំនួន ៥នាក់ រស់នៅស្រុកពារាំង ខេត្តព្រៃវែងនេះ គឺជាសោកនាដកម្មដ៏សែនខ្លោចផ្សាមួយ និងជាការបាត់បង់នូវយុវជនបន្តវេន ដែលជាធនធានមនុស្សដ៏សំខាន់សម្រាប់ប្រទេសជាតិ នាពេលអនាគត។
បើតាមឯកឧត្តម ស សុខា ជាមួយនឹងហេតុការណ៍នេះ វាពិតជាបាននិងកំពុងធ្វើឱ្យលោកយាយលោកតា ពុកម៉ែ បងប្អូន ដែលត្រូវជាលោកតា លោកយាយ ឪពុកម្តាយ អាណាព្យាបាល អ៊ំ ពូមី បងប្អូននៃសពទាំងអស់ ឈឺចាប់ ក្តុកក្តួល ខ្លោចផ្សាចិត្ត រកអ្វីប្រៀបផ្ទឹមពុំបាន នៅពេលដែលទទួលបានដំណឹងដ៏សោកសង្រេងនេះ ពិសេសនៅពេលឃើញសាកសពកូន ចៅ ក្មួយ បង ប្អូនជាទីស្រឡាញ់របស់ខ្លួន ពិតជាមិនអាចទទួលយកបាន ប៉ុន្តែវាបានកើតឡើងរួចទៅហើយ៕