棉森婉赴奥多棉吉省慰问驻防官兵 11月2日晚间行程







分类军政
事件时间2026-11-02
地点奥多棉吉省
来源柬埔寨通讯社
发布时间2026/11/03 08:13
详情描述
据柬埔寨新闻社(AKP)报道,国王最高顾问、柬埔寨红十字会名誉主席棉森婉于2026年11月2日晚前往奥多棉吉省,与驻守该省的武装部队官兵见面慰问。此行安排在晚间进行,她在现场与官兵交谈。
慰问中,棉森婉转达了人民党主席、参议院主席洪森及柬埔寨红十字会主席文拉妮,首相洪玛奈及夫人碧占莫妮对官兵的问候与挂念,对象包括在奥多棉吉省边境沿线执行领土防卫任务的三种武装力量官兵,以及当地民众。她表示对各地部队和民众的生活状况均有考虑。
她同时向部队提出三点要求:一是继续维护和巩固内部团结统一,严格遵守军队纪律、内部规章以及上级命令;二是保持高度警惕、随时待命,防范来自外部的任何图谋或侵犯行为,以保卫国家主权和领土完整;三是鉴于今年高温将明显上升,要重视身体健康,针对天气变化做好相应准备。
物资方面,此次共向19个单位发放慰问品,每个单位获得纯净水50箱、饮料50箱、鲜奶50箱、炼乳50箱、ORA洗衣粉20箱,以及现金100万瑞尔。AKP的报道未列出这19个单位的具体番号与驻地位置,也未说明物资发放的具体地点。
📋 简要摘要 ▸
据柬埔寨新闻社(AKP)报道,国王最高顾问、柬埔寨红十字会名誉主席棉森婉于11月2日晚前往奥多棉吉省,看望慰问驻守该省的武装部队官兵。她在现场转达了洪森主席的问候与挂念,并向官兵表达关怀。此类慰问通常伴随物资捐赠与部队生活保障情况了解,是柬埔寨高层节庆后走访边境驻军的常规安排。
📋 完整原文 ▸
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញសំណេះសំណាលជាមួយវីរកងទ័ព ដែលឈរជើងប្រចាំទិសខេត្តឧត្តរមានជ័យ
(AKP ឧត្តរមានជ័យ) សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញសំណេះសំណាលជាមួយវីរកងទ័ព ដែលកំពុងឈរជើងប្រចាំទិសខេត្តឧត្តរមានជ័យ នាយប់ថ្ងៃចន្ទ ៧រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹង ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦។
ក្នុងឱកាសនេះ សម្តេចកិត្តិសង្គហបណ្ឌិត បានពាំនាំនូវការផ្តាំផ្ញើរការសាកសួរសុខទុក្ខ ក្តីនឹករលឹក និងការគិតគូរដ៏ខ្ពង់ខ្ពស់បំផុត ពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា អគ្គភស្តុភារកំពូលកងយោធពលខេមរភូមិន្ទ និងជាប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនឯកឧត្តម លោកជំទាវ លោក លោកស្រី ពិសេស បងប្អូនកងកម្លាំងទាំង៣ប្រភេទ ដែលកំពុងឈរជើងបំពេញភារកិច្ច ការពារបូរណភាពទឹកដីយ៉ាងអង់អាចក្លាហាន នៅតាមបណ្ដោយព្រំដែននៃទិសខេត្តឧត្តរមានជ័យ ដោយក្តីនឹករលឹកជាទីបំផុត និងការគិតគូរអំពីសុខទុក្ខដល់កងកម្លាំង និងប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង។
ឆ្លៀតក្នុងឱកាសនោះផងដែរ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានសំណូមពរឲ្យកងកម្លាំងទាំងអស់គ្នា ទី១)ត្រូវបន្តរក្សា និងពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានរឹងមាំ ដោយប្រកាន់ខ្ជាប់ នូវវិន័យ បទបញ្ជាផ្ទៃក្នុងរបស់កងទ័ព និងគោរពបទបញ្ជាពីថ្នាក់លើឱ្យបានម៉ឺងម៉ាត់បំផុត។ ទី២)ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការការពារ និងត្រៀមខ្លួនជាស្រេចគ្រប់ពេលវេលា ក្នុងការទប់ស្កាត់រាល់ឧបាយកល ឬសកម្មភាពរំលោភបំពានណាមួយពីខាងក្រៅ ដើម្បីការពារអធិបតេយ្យភាព និងបូរណភាពទឹកដីនៃមាតុភូមិ។ ទី៣)ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ថែរក្សាសុខភាព និងត្រៀមលក្ខណៈឱ្យបានល្អចំពោះស្ថានភាពអាកាសធាតុប្រែប្រួលនេះ ដោយសារឆ្នាំនេះកម្តៅនឹងមានការកើនឡើងខ្លាំង។
អំណោយដែលបានផ្តល់ជូនអង្គភាពទាំង១៩ ក្នុង១អង្គភាព ទទួលបាន៖ ទឹកសុទ្ធ ៥០កេស ភេសជ្ជៈ ៥០កេស ទឹកដោះគោឆៅ ៥០កេស ទឹកដោះគោខ្ទិះ ៥០កេស ម្សៅសាប៊ូ ORA ២០កេស និងថវិកា ១លានរៀល៕
អត្ថបទ និងរូបថត ដោយ ខឹម សុវណ្ណរ៉ា
**——————**
Connect with AKP:
🌐[Telegram](https://t.me/TheAKP)
🌐[Facebook](https://www.facebook.com/akp.official/)
🌐[Website](http://akp.gov.kh/)
👉[X](https://twitter.com/kampucheapresse) ([Twitter](https://twitter.com/kampucheapresse))
🌐[Instagram](https://www.instagram.com/akp_news/)
🌐[TikTok](https://www.tiktok.com/@agencekampucheapresse)
🌐[YouTube](https://www.youtube.com/@agencekampucheapresse/featured)
#CambodiaWantsPeace
#JusticeForCambodia