西哈努克省因德尼亚寺举行新年祈福与缅怀仪式

西哈努克省因德尼亚寺举行新年祈福与缅怀仪式
分类社会新闻
事件时间2026年4月14日
地点西哈努克省,因德尼亚寺
来源柬埔寨国家电视台
发布时间2026/04/15 18:41

详情描述

2026年4月14日,正值柬埔寨传统新年期间,西哈努克省因德尼亚寺举行了隆重的祈福与缅怀仪式,吸引了大量民众前往参与。 活动现场,民众准备了食物、饮料及各类供品,通过布施、供僧及诵经仪式进行宗教祭祀。此次活动主要包含两项核心内容:一是为已故先辈及亲属祈福,通过功德回向表达追思;二是特别缅怀为保卫国家领土完整及民族和平,在边境前线牺牲的军人。 此次仪式展现了当地民众对传统习俗的传承,以及对先辈和爱国英雄的感恩精神。
📋 简要摘要 ▸
2026年4月14日柬埔寨新年期间,大量民众聚集在西哈努克省因德尼亚寺进行布施与祭祀。活动旨在为先辈祈福,并特别缅怀为保卫国家领土完整而牺牲的边境军人,展现了柬埔寨民族团结与感恩的传统精神。
📋 完整原文 ▸
[来源: 柬埔寨国家电视台] [分类提示: NEWS] 标题: ពុទ្ធបរិស័ទយ៉ាងច្រើនកុះករ អញ្ជើញមកធ្វើបុណ្យរាប់បាត្រ និងបង្សុកូល នៅវត្តឥន្ទញ្ញាណ ដើម្បីឧទ្ទិសកុសលជូនបុព្វការីជន និងវីរកងទ័ពជួរមុខ [ខេត្តព្រះសីហនុ] – ក្នុងបរិយាកាសដ៏រីករាយនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ មហាសង្រ្កាន្ត ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃអង្គារ ១២រោច ខែចេត្រ ឆ្នាំមមី (ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦) ពុទ្ធបរិស័ទជិតឆ្ងាយបានអញ្ជើញមកជួបជុំគ្នាយ៉ាងច្រើនកុះករនៅ វត្តឥន្ទញ្ញាណ ដើម្បីប្រារព្ធពិធីបុណ្យតាមបែបសាសនា។ នៅក្នុងឱកាសដ៏វិសេសវិសាលនេះ បងប្អូនប្រជាពលរដ្ឋបានរៀបចំចង្ហាន់ ភេសជ្ជៈ និងទេយ្យទានផ្សេងៗ ដើម្បីយកមកប្រគេនព្រះសង្ឃ រាប់បាត្រ និងធ្វើពិធីបង្សុកូល។ កម្មវិធីបុណ្យនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងសំខាន់ៗចំនួនពីរ៖ ១. ឧទ្ទិសកុសលជូនបុព្វការីជន៖ ដើម្បីឧទ្ទិសបុណ្យកុសលជូនដល់ញាតិការទាំង ៧ សន្តាន ដែលបានចែកឋានទៅកាន់លោកខាងមុខ និងសព្វសត្វទាំងឡាយក្នុងវដ្តសង្សារ។ ២. រំលឹកគុណវីរកងទ័ព៖ អ្វីដែលកាន់តែពិសេសនោះ គឺការឧទ្ទិសកុសលជូនចំពោះវិញ្ញាណក្ខន្ធវីរកងទ័ពជួរមុខ ដែលបានពលីជីវិតស្រស់នៅសមរភូមិ ដើម្បីការពារទឹកដី និងសេចក្តីសុខសាន្តរបស់ជាតិមាតុភូមិ។ ជាមួយគ្នានេះដែរ ទិដ្ឋភាពនៅវត្តឥន្ទញ្ញាណបានបង្ហាញពីការថែរក្សាទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ខ្មែរ និងការបង្ហាញនូវស្មារតីសាមគ្គីភាព រួមទាំងការដឹងគុណចំពោះអ្នកមានគុណ និងវីរបុរសស្នេហាជាតិ ក្នុងទិវាចូលឆ្នាំថ្មីដែលជាទិវានៃសិរីសួស្តីសម្រាប់ប្រជាជាតិទាំងមូល៕ រូបភាព៖ វត្តឥន្ទញ្ញាណ អត្ថបទ៖ ម៉ារ៉ាឌី 作者: ប្រុស អាន 分类: ព័ត៌មានជាតិ