柬埔寨国会主席与中国驻柬大使会谈要点
分类政治
事件时间近期
地点柬埔寨
来源仙女新闻
发布时间2026/04/01 17:11
详情描述
双方讨论了国防安全、德崇扶南运河项目、柬泰关系协调、打击网络犯罪及未来投资合作等议题。
📋 完整原文 ▸
ចំណុចគន្លឹះសំខាន់ៗក្នុងជំនួបសម្តែងការគួរសម និងជូនពរ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិន៖
១. ចិនបន្តឈរនៅក្បែរកម្ពុជា ដើម្បីពង្រឹងវិស័យការពារជាតិឱ្យកាន់តែរឹងមាំ និងធានាសន្តិសុខយូរអង្វែង។
២. ចិនប្តេជ្ញាគាំទ្រពេញទំហឹងលើគម្រោង "ព្រែកជីកហ្វូណនតេជោ" ឱ្យសម្រេចបានជោគជ័យជាប្រវត្តិសាស្ត្រ។
៣. ចិនបន្តដើរតួនាទីជា "ស្ពានចម្លងសន្តិភាព" សម្របសម្រួល និងស្តារទំនាក់ទំនងឡើងវិញរវាងកម្ពុជា-ថៃ។
៤. ត្រៀមរៀបចំកិច្ចប្រជុំយន្តការ "២+២" កម្រិតខ្ពស់ ជាមួយវត្តមានរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិចិនឆាប់ៗ។
៥. សន្យាសហការបច្ចេកទេសយ៉ាងសកម្ម ដើម្បីបោសសម្អាតបទល្មើសអនឡាញឱ្យអស់ពីទឹកដីកម្ពុជា។
៦. ការលំបាករបស់កម្ពុជាបច្ចុប្បន្នគ្រាន់តែជា "ឧបសគ្គបណ្ដោះអាសន្ន" ហើយកម្ពុជានឹងបន្តអភិវឌ្ឍយ៉ាងលឿននាពេលអនាគត។
៧. គម្រោងវិនិយោគធំៗជាច្រើនរបស់ចិននឹងលេចចេញជារូបរាងជាផ្លូវការនៅសប្តាហ៍ក្រោយនេះ។
[**Join AMS One-minute**](https://t.me/ams1minute)