公共工程与运输部部长主持人员普查工作,通过与公务员部合作,核

分类政治
事件时间2026-08-12
地点金边
来源柬埔寨国家电视台
发布时间2026/08/12 14:30
详情描述
2026年8月12日上午,柬埔寨公共工程与运输部在金边举行人员结构更新及人员普查工作会议。公共工程与运输部部长彭波那、部委领导、全体公务员及合同制员工出席会议,并与公务员部普查委员会进行现场对接,核实人员数据及在岗情况。
此次普查旨在建立准确、统一且可共享的人力资源数据库。普查要求确保每位官员的个人信息及各单位组织架构真实准确;所有数据需经公共工程与运输部、公务员部以及经济与财政部三方核实并达成一致;最终将数据录入统一的数字化信息系统。
通过将人员数据纳入统一系统,公共工程与运输部将优化薪资发放管理、职级晋升流程及未来人力资源培训规划,以提升行政管理体系的效率与透明度。
📋 简要摘要 ▸
公共工程与运输部部长主持人员普查工作,通过与公务员部合作,核实人员数据,旨在建立更高效透明的人力资源管理体系。
📋 完整原文 ▸
[来源: 柬埔寨国家电视台] [分类提示: NEWS]
标题: ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្រ្តីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធ ក្រសួងសាធារណការ និងដឹកជញ្ជូន
ទីស្តីការក្រសួង៖ នាព្រឹកថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំង ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង មន្ត្រីរាជការស៊ីវិល និងមន្ត្រីជាប់កិច្ចសន្យាគ្រប់លំដាប់ថ្នាក់ បានអញ្ជើញចូលរួមកម្មវិធីការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្រ្តីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធក្រសួងសាធារណការ និងដឹកជញ្ជូន ដោយផ្ទាល់ជាមួយគណៈកម្មការជំរឿនមន្ត្រី នៃក្រសួងមុខងារសាធារណៈ ដើម្បីពិនិត្យ ផ្ទៀងផ្ទាត់ទិន្នន័យ និងវត្តមានមន្ត្រីជាក់ស្តែង។
ការធ្វើជំរឿននេះមានគោលបំណងសំខាន់ៗចំនួនបី គឺដើម្បីទទួលបានទិន្នន័យច្បាស់លាស់ ឯកភាពគ្នា និងប្រើប្រាស់បានរួមគ្នា។ ទីមួយ ទិន្នន័យច្បាស់លាស់ មានន័យថា ទិន្នន័យមន្ត្រីម្នាក់ៗ និងរចនាសម្ព័ន្ធអង្គភាពនីមួយៗត្រូវតែត្រឹមត្រូវ និងជាក់ស្តែង។ ទីពីរ ឯកភាពគ្នា គឺរាល់ទិន្នន័យទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ និងយល់ស្របគ្នាទាំងស្រុងរវាងក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងមុខងារសាធារណៈ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ទីបី ប្រើប្រាស់បានរួមគ្នា មានន័យថា ទិន្នន័យទាំងនេះនឹងត្រូវបញ្ចូលទៅក្នុងប្រព័ន្ធព័ត៌មានវិទ្យារួមតែមួយ។
ការបញ្ចូលទិន្នន័យទៅក្នុងប្រព័ន្ធរួមនេះ នឹងជួយសម្រួលដល់ការគ្រប់គ្រងការបើកប្រាក់បៀវត្ស ការដំឡើងឋានន្តរស័ក្តិ និងការរៀបចំផែនការបណ្តុះបណ្តាលធនធានមនុស្សសម្រាប់អនាគតប្រកបដោយប្រសិទ្ធភាព និងតម្លាភាព។ ជំរឿននេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ក្រសួងក្នុងការកែលម្អប្រព័ន្ធគ្រប់គ្រងធនធានមនុស្សឱ្យកាន់តែទំនើប និងស៊ីជម្រៅ។
作者: TVK Sothun
分类: ព័ត៌មានជាតិ