腊塔纳基里省举办边境事务研讨会 强调边境管理国家安全


分类政治
事件时间2026-07-16
地点腊塔纳基里省
来源柬埔寨通讯社
发布时间2026/07/16 19:35
详情描述
2026年7月16日,边境事务国务秘书处部长林杰在腊塔纳基里省主持了“柬埔寨王国边境事务”研讨会。此次会议旨在向当地官员、武装部队及民众普及边境法律知识,共有321人参会。
出席会议的人员包括腊塔纳基里省议会主席纳邦恒、省长涅森欧,以及来自内政部、国防部的代表。参会者还涵盖了省政府官员、各市县长、乡分区长、边境村长、武装部队成员、青年及学生代表。
林杰在会上发表讲话指出,边境事务是国家生存与发展的核心命脉。研讨会的主要目的是向各级领导、公务员、地方当局及武装部队深入阐述国际法、边境技术事务、领土历史及国家领土完整保护战略。通过普及相关知识,旨在帮助参会者识别并抵制虚假信息与煽动性言论,共同维护国家主权与领土完整。
会议强调,在柬埔寨政府的领导下,边境建设始终致力于与邻国建立明确、稳固的永久性边境线。根据第七届政府的五角战略,柬埔寨将继续保护历史性边境成果,致力于将边境地区打造为和平、稳定、合作与发展的区域。
📋 简要摘要 ▸
2026年7月16日,边境事务国务秘书处部长林杰在腊塔纳基里省主持“柬埔寨王国边境事务”研讨会。会议旨在向当地官员、武装部队及民众普及边境法律知识,共有321人参会,强调边境管理是国家生存与发展的核心命脉。
📋 完整原文 ▸
ឯកឧត្តម ឡាំ ជា៖ កិច្ចការព្រំដែន គឺជាកិច្ចការដ៏មានសារៈសំខាន់ និងជាអាយុជីវិតរបស់ជាតិ
(រតនគិរី) នាព្រឹកថ្ងៃព្រហស្បតិ៍ ២កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ នៅសាលមហោស្រពខេត្តរតនគិរី ឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី «កិច្ចការព្រំដែននៃព្រះរាជាណាចក្រកម្ពុជា»។
សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ណាប់ ប៊ុងហេង ប្រធានក្រុមប្រឹក្សាខេត្តរតនគិរី ឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី ឯកឧត្តមតំណាងក្រសួងមហាផ្ទៃ និងតំណាងក្រសួងការពារជាតិ ព្រមទាំងមានការអញ្ជើញចូលរួមផងដែរពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិកក្រុមប្រឹក្សា គណៈអភិបាលខេត្ត មន្រ្តីរាជការចំណុះសាលាខេត្តរតនគិរី អភិបាលក្រុង-ស្រុក មេឃុំ-ចៅសង្កាត់ និងមេភូមិជាប់ព្រំដែន ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ យុវជន និងសិស្សនិស្សិត សរុបចំនួន ៣២១ នាក់។
ជាកិច្ចចាប់ផ្តើមនៃអង្គសិក្ខាសាលា បន្ទាប់ពីមតិស្វាគមន៍ប្រកបដោយអត្ថន័យរបស់ ឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរីរួចមក ឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានអញ្ជើញថ្លែងសុន្ទរកថាប្រកាសបើកសិក្ខាសាលា ព្រមទាំងធ្វើបាឋកថាយ៉ាងក្បោះក្បាយស្តីពី «កិច្ចការព្រំដែននៃព្រះរាជាណាចក្រកម្ពុជា» ជូនអង្គសិក្ខាសាលាទាំងមូល។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីគោលបំណងដ៏សំខាន់នៃសិក្ខាសាលានេះ គឺដើម្បីផ្សព្វផ្សាយជូនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ អាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ក៏ដូចជាអ្នកចូលរួមទាំងអស់បានយល់ដឹងកាន់តែច្បាស់ ស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយអំពីទិដ្ឋភាពច្បាប់អន្តរជាតិ បច្ចេកទេសកិច្ចការព្រំដែន ទិដ្ឋភាពប្រវត្តិសាស្ត្រទឹកដី និងយុទ្ធសាស្រ្តការពារបូរណភាពទឹកដីនៃព្រះរាជាណាចក្រកកម្ពុជា សំដៅរួមគ្នាទប់ស្កាត់ និងបន្សាបរាល់ព័ត៌មានមិនពិត ការញុះញង់ ឬការបំភ្លៃការពិតពីសំណាក់ក្រុមជនអគតិជ្រុលនិយមមួយចំនួនតូច ព្រមទាំងចូលរួមការពារឱ្យបានដាច់ខាតនូវបូរណភាពទឹកដី និងអធិបតេយ្យជាតិ។
នៅក្នុងស្មារតីនេះ ឯកឧត្តមរដ្ឋមន្ត្រីបានរំលេចថា កិច្ចការព្រំដែន គឺជាកិច្ចការដ៏មានសារៈសំខាន់ និងជាអាយុជីវិតរបស់ជាតិ ដែលកន្លងមក ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី រាជរដ្ឋាភិបាលបានសម្រេចឆន្ទៈមោះមុតក្នុងការកសាងខ្សែបន្ទាត់ព្រំដែន និងបោះបង្គោលព្រំដែនជាមួយប្រទេសជិតខាងឱ្យបានរឹងមាំ ជាក់លាក់ និងស្ថាពរ ដើម្បីបន្សល់ទុកជូនកូនចៅខ្មែរគ្រប់ជំនាន់។
អនុលោមតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តថែរក្សាការពារនុវសមិទ្ធផលជាប្រវត្តិសាស្រ្តពាក់ព័ន្ធកិច្ចការព្រំដែន និងបានយកចិត្តទុកដាក់ខ្ពស់បំផុត ព្រមទាំងប្រកាន់ខ្ជាប់នូវស្មារតីទទួលខុសត្រូវ ក្នុងការសម្រេចចក្ខុវិស័យកសាងខ្សែបន្ទាត់ព្រំដែនមួយប្រកបដោយភាពពេញលេញ ច្បាស់លាស់ និងស្ថាពរ ជាព្រំដែនមិត្តភាព សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។
ជាទីបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានប្រសិទ្ធពរជ័យសិរីមង្គលជូនដល់អង្គសិក្ខាសាលាទាំងមូល សូមប្រកបដោយពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
**——————**
Connect with AKP:
🌐[Telegram
](https://t.me/TheAKP)🌐[Facebook
](https://www.facebook.com/akp.official/)🌐[Website
](http://akp.gov.kh/)👉[X](https://twitter.com/kampucheapresse) ([Twitter](https://twitter.com/kampucheapresse))
🌐[Instagram](https://www.instagram.com/akp_news/)
🌐[TikTok](https://www.tiktok.com/@agencekampucheapresse)
🌐[YouTube](https://www.youtube.com/@agencekampucheapresse/featured)
#CambodiaWantsPeace
#JusticeForCambodia