劳工部部长恒索出席波森芷区亡人节诵经仪式










分类政务
事件时间2026-10-06 13:47
地点金边波森芷区
来源柬埔寨劳工部
发布时间2026/10/06 13:47
详情描述
2026年10月6日上午,柬埔寨劳工和职业培训部部长兼波森芷区政府工作组组长恒索,率领工作组副组长、波森芷区政府领导及相关人员,前往金边波森芷区卡卡第2分区丹克桑北寺(Wat Tang Krasang Khang Cheung),出席亡人节第10天诵经仪式。
仪式现场,恒索部长一行向寺内僧侣布施了包括现金、7份斋饭、7份礼包、7种新鲜水果、蜡烛、香、大米、方便面、罐头鱼、饮料、白糖、炼乳及饮用水等在内的供品。此次活动旨在遵循佛教传统,为已故先祖、七代亲属以及为保卫国家领土完整而牺牲的英雄烈士祈福,并祈求柬埔寨人民生活幸福安康。
亡人节是柬埔寨传统节日,民众通过举行诵经仪式,向已故亲友表达缅怀与敬意。2026年亡人节假期自9月27日开始,持续至10月11日结束。
劳工部提醒,根据柬埔寨劳工法规定,企业在法定节假日期间安排员工工作的,应按相关法律规定支付加班费。
📋 简要摘要 ▸
劳工部部长恒索在波森芷区主持亡人节第10天诵经仪式,并向僧侣布施。今年亡人节假期从9月27日持续至10月11日,提醒在柬企业关注员工假期安排。
📋 完整原文 ▸
ឯកឧត្តម ហេង សួរ អញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌ ១០ នៅវត្តតាំងក្រសាំងខាងជើង សង្កាត់កាកាបទី២ ក្នុងខណ្ឌពោធិ៍សែនជ័យ នាឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ
(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ រួមជាមួយថ្នាក់ដឹកនាំជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ និងសង្កាត់ទាំង៧ ព្រមទាំងថ្នាក់ដឹកនាំនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ និងសហការី បានអញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌ ១០ និងប្រគេនទេយ្យទានដល់ព្រះសង្ឃដែលគង់នៅវត្តតាំងក្រសាំងខាងជើង ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃអង្គារ ទី៦ ខែតុលា ឆ្នាំ២០២៦ នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ ដើម្បីឧទ្ទិសកុសលជូនបុព្វការីជន ញាតកាទាំង ៧ សន្តាន និងវីរជនស្នេហាជាតិ វីរកងទ័ព ដែលបានពលីជីវិតការពារបូរណភាពទឹកដី និងប្រជាពលរដ្ឋកម្ពុជា។
ទេយ្យទានដែលប្រគេនព្រះសង្ឃគង់នៅវត្ត តាំងក្រសាំងខាងជើង តាមគន្លងប្រពៃណីព្រះពុទ្ធសាសនា នាឱកាសនេះ រួមមាន បច្ច័យ ទេយ្យវត្ថុ ស្លាដក ៧ បាយបិតបូរ ៧ បាត្រ ផ្លែឈើស្រស់ ៧ មុខ ទៀន ធូប ផ្កា អង្ករ មី ត្រីខ ទឹកក្រូច ស្ករស ទឹកដោះគោខាប់ និងទឹកបរិសុទ្ធជាដើម។
ក្នុងបរិយាកាសប្រកបដោយសទ្ធាជ្រះថ្លានេះ ឯកឧត្តមរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំបានវេរទេយ្យទានទាំងអស់ប្រគេនព្រះសង្ឃ និងឧទិ្ទសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធបុព្វការីជន ដែលបានចែកឋាន និងជូនដល់ដួងវិញ្ញាណក្ខន្ធវីរយុទ្ធជនដែលបានបូជាសាច់ស្រស់ ឈាមស្រស់ក្នុងបុព្វហេតុការពារបូរណភាពទឹកដីកម្ពុជា ព្រមទាំងបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន និងសុភមង្គលកើតមានដល់ប្រជាពលរដ្ឋខ្មែរ និងប្រទេសជាតិ។
ប្រជាពលរដ្ឋខ្មែរតែងតែប្រារព្ធពិធីបុណ្យកាន់បិណ្ឌ តាំងពីបុរាណកាលមក ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធ ញាតកាទាំង ៧ សន្តាន ដែលបានលាចាកលោកនេះទៅកាន់លោកខាងមុខ និងសូមអញ្ជើញមកទទួលយកផលានិសង្សបានគ្រប់ៗគ្នា។ ពិធីបុណ្យភ្ជុំបិណ្ឌ សម្រាប់ឆ្នាំ២០២៦ នេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃ ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ដែលត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦៕
#MLVT #HENGSour