棉森婉出席金边寺庙祭祀仪式 缅怀国家建设者

分类文化
事件时间2026-09-30
地点金边
来源柬埔寨国家电视台
发布时间2026/09/30 12:23
详情描述
2026年9月30日,柬埔寨国王高级顾问棉森婉在金边Saravan Techo寺主持了亡人节第四轮布施仪式。
此次活动旨在通过传统宗教仪式,为已故的爱国人士、先烈、各级干部、战士以及七代亲属祈福。棉森婉及其家属与当地信众共同参与了布施,向僧侣供奉斋饭及各类食品,并举行了诵经祈福仪式。
在此之前,9月29日下午,棉森婉委派代表Men Sam-in、Noun Bora、Men Sam-oun、Sao Saren、Khuon Mom及Lao Bunhuy等出席了寺庙的诵经仪式。活动期间,信众遵循佛教传统,进行了礼佛、受戒、听取僧侣诵经及布道等环节。
亡人节布施是柬埔寨重要的传统宗教活动,旨在缅怀逝去的亲人与先烈,弘扬感恩文化。
📋 简要摘要 ▸
棉森婉于9月30日在金边寺庙主持祭祀仪式,通过传统布施活动缅怀为国家做出贡献的先烈及各界人士,弘扬民族感恩文化。
📋 完整原文 ▸
[来源: 柬埔寨国家电视台] [分类提示: NEWS]
标题: សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញរាប់បាត្រវេនកាន់បិណ្ឌទី៤ ឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធអ្នកស្នេហាជាតិ បុព្វការីជន កម្មាភិបាល យុទ្ធជន យុទ្ធនារី ញាតិកាទាំង ៧សន្ដាន ដែលបានពលី ជីវិតដើម្បីបុព្វហេតុជាតិ មាតុភូមិ
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អញ្ជើញរាប់បាត្រវេនកាន់បិណ្ឌទី៤ នៅវត្តសារាវ័ន្តតេជោ រាជធានីភ្នំពេញនាព្រឹកថ្ងៃពុធ ៤រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦។
ជារៀងរាល់ឆ្នាំ វេនកាន់បិណ្ឌទី៤ នេះ ជាវេនកាន់បិណ្ឌរបស់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ព្រមទាំងក្រុមគ្រួសារ។ កាលពីរសៀល ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ នៅក្នុងពិធីសូត្រមន្ត សម្តេចកិត្តិសង្គហបណ្ឌិតបានចាត់ចំណាងចូលរួមមាន÷ លោកជំទាវ ម៉ែន សំអុីន និងឯកឧត្តម នួន បូរ៉ា លោកជំទាវ ម៉ែន សំអូន និងឯកឧត្តម សៅ សារ៉េន លោកជំទាវ ឃួន មុំ និងឯកឧត្តម ឡោ ប៊ុនហុយ ព្រមទាំងក្រុមគ្រួសារសាញាតិ និងពុទ្ធបរិស័ទយ៉ាងច្រើនកុះករប្រកបដោយសទ្ធាជ្រះថ្លា។ កម្មវិធីបុណ្យបានប្រព្រឹត្តទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា មានពិធីថ្វាយបង្គំនមសក្ការ ព្រះរតន:ត្រៃ សមាទានសីល និមន្តព្រះសង្ឃ សូត្រមន្តចម្រើនព្រះបរិត្ត និងការសម្តែងធម៌ទេសនា។
ចំណែកឯនៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦នេះ វត្តមានដ៏ខ្ពង់ខ្ពស់ របស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ព្រមទាំងក្រុមគ្រួសារ រួមនឹងប្រជាពុទ្ធបរិស័ទចំណុះជើងវត្ត បាននាំយកចង្ហាន់បិណ្ឌបាត្រ មានបាយសម្លរ នំចំណី រាប់បាត្រប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសបង្សុកូល ឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធអ្នកស្នេហាជាតិ បុព្វការីជន ញាតិមិត្តជិតឆ្ងាយ កម្មាភិបាល យុទ្ធជន យុទ្ធនារី ញាតិកាទាំង ៧សន្ដាន ដែលបានពលី ជីវិតដើម្បីបុព្វហេតុជាតិ មាតុភូមិ និងវេរភត្តហារ ប្រគេន ព្រះសង្ឃជា កិច្ចបង្ហើយបុ